អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

ភ្នំពេញ៖ ធនាគារ PPCBank នឹង​សហការ​ជាមួយគ្រូពេទ្យ​ជំនាញ ខាង​ផ្នែក​ចក្ខុរោគ (ជំងឺ​ភ្នែក) មកពី​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ធ្វើការ​ពិនិត្យនិង​ព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ​ ដែលមាន​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារ PPCBank ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ​កន្លងទៅនេះ។

គម្រោងនេះមានឈ្មោះថា «New Vision 2018» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពត។ កម្មវិធី​នេះ នឹងត្រូវ​ចាប់ផ្ដើម​ដោយ ការត្រួតពិនិត្យ​ភ្នែក​ជាមុនសិន។ បន្ទាប់មក​អ្នកជំងឺ នឹងត្រូវ​ឆ្លងកាត់​ការវះកាត់ បក​ភ្នែក “ឡើងបាយ” នោះ​ចេញ រួច​ជំនួស​ដោយ​កែវភ្នែក​សិប្បនិម្មិត ដែល​អាច​ប្រើប្រាស់​បាន​មួយជីវិត។ ជាងនេះទៅទៀត កម្មវិធី​នេះ ក៏មាន​ការពិគ្រោះ​យោបល់ និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​ជំងឺ ក្នុងអំឡុង​ពេលដែល​ ភ្នែក​ពួកគាត់ នឹង​ជាសះស្បើយ​ឡើងវិញ និង​ផ្ដល់ការអប់រំពួក​គាត់ ​អំពី​ការថែទាំ​សុខភាព​ភ្នែក ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ។គោលបំណង​ចម្បង​នៃ​គម្រោង​នេះ ដែល​ធនាគារ PPCBank​ រំពឹង​ចង់បាន​នោះ​គឺ ការទប់ស្កាត់​ការរីក​រាលដាលនៃ​ចក្ខុរោគ ជាពិសេស​គឺ​ជំងឺភ្នែកឡើងបាយ និង​ជំងឺ​ផ្នែក​ស្រលៀង ដែល​អាចជួយ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​បានកើត​ជំងឺ​នេះ ហើយ​ពុំមាន​លទ្ធភាព​ ទទួលបាន​ការព្យាបាល​ត្រឹមត្រូវ ឲ្យ​មានជីវិត​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​បានជា​សះស្បើយ។

ឆ្នាំនេះ​ គឺជា​លើក​ទី២ ហើយ​ដែលធនាគារ PPCBank បាន​អនុវត្ត​គម្រោង​មួយ​នេះ ដើម្បី​ជួយ​កែលំអ​ជីវិត ​របស់​ប្រជាជន​កម្ពុជា ដែលមាន​ជំងឺ​ភ្នែក។ កាលពី​ឆ្នាំទៅ​មិញ ធនាគារ PPCBank បាន​សហការ​ជាមួយ​អង្គការ Khmer Sight Foundation (KSF) ដើម្បី​ផ្ដល់​ការត្រួតពិនិត្យ​និងព្យាបាលភ្នែក ជូន​ដល់​អ្នកជំងឺ​ប្រមាណ​ជា ៨០០នាក់ ដែល​ក្នុងនោះ​មានប្រមាណជា​២០០នាក់ បានទទួល​ការវះកាត់ និង​ព្យាបាល​បាន​ដោយ​ជោគជ័យ។ នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​លើកឡើងថា៖ “​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង គឺជា​ជំងឺ​ភ្នែក​ធម្មតា ​ដែល​កើតមានឡើង​ចំពោះ​ប្រជាជន​កម្ពុជា​​ ជាពិសេស​កើតមានឡើងចំពោះ​ ប្រជាជន​ដែលមាន​ជីវភាពខ្សត់ខ្សោយ​ បើទោះបីជា​ការព្យាបាល​ជំងឺ​នេះ មាន​ភាព​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ក៏ដោយ។​ ទោះជាយ៉ាងណាអ្នកជំងឺ​ទាំងនោះ ភាគច្រើន​ត្រូវបាន​រារាំង ​ក្នុង​ការទទួល​បានការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ការថែទាំ​សុខភាព ដោយសារតែ​ស្ថានភាព​ជីវភាព ​មានការ​ខ្វះខាត​ ដែលជា​ហេតុ​នាំ​ឲ្យ​ធ្លាក់​ទៅក្នុង​ស្ថានភាព​ ​កាន់តែ​អាក្រក់​រហូតដល់​បាត់បង់​សមត្ថភាព​ ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ ឬ​ពិការភ្នែក​តែម្ដង។”

 

“ដោយ​មើលឃើញ​ពី​ផលវិបាក​នេះ ហេតុ​ដូច្នោះ​ហើយ​បានជា នៅក្នុង​គម្រោងនេះ ធនាគារ PPCBank សហការជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ មកពី​ប្រទេស​កូរ៉េខាងត្បូង មក​ធ្វើការ​ព្យាបាល ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង ដោយ​មិន​គិតថ្លៃ​ ជូនដល់​ប្រជាជន​កម្ពុជា​ក្រីក្រ ដែល​ជួយ​ឲ្យ​ការមើលឃើញ​របស់គាត់ បានល្អ​ប្រសើរ​ឡើងវិញ និង​ជួយ​កែលម្អ​គុណភាព​ជីវិត​ ​របស់​ពួកគាត់​ផងដែរ” លោក Shin Chang Moo បាន​បន្ថែម ជាមួយ​ទឹកមុខ​សប្បាយរីករាយ ចំពោះ​គម្រោង​នេះ។

 

យោងតាម​របាយការណ៍ របស់​កម្មវិធី​ជាតិ​ថែរក្សា​ភ្នែក និង ការមើលឃើញឆ្នាំ ២០២០​ បាន​ឲ្យ​ដឹងថា ក្នុងមួយឆ្នាំៗ មានប្រជាជន​កម្ពុជាប្រមាណ ២៨.៨០០ នាក់ បានក្លាយ​ទៅជា​មនុស្សពិការភ្នែក​ ក្នុងនោះ​មាន ៩០%នៃ​ករណី​ទាំងនេះ គឺ​បណ្ដាលមកពី ការមិន​បានទទួល​ការពិនិត្យ​ព្យាបាល និង​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ។ ជំងឺភ្នែកឡើងបាយ គឺជា​ជំងឺ​នាំមុខគេ ដែលមាន​ចំនួន ៦៥ ភាគរយ នៃ​ការធ្វើ​ឲ្យ​ពិការភ្នែក ​ដែល​ស្មើនឹង១៩.០០០ ករណី​នៅក្នុង​មួយឆ្នាំ។ ក្នុងចំណោម​ប្រជាជន​សរុបចំនួនជាង ១២ លាន​នាក់  ​ប្រទេស​កម្ពុជា ប្រឈមមុខ​នឹង​បញ្ហា ​ដែល​កំពុង​កើតមានឡើង​ជាច្រើន ក្នុងនោះ នៅក្នុងវិស័យ​សុខាភិបាល បញ្ហ​ចក្ខុរោគ ជាផ្នែកមួយ​ផងដែរ។ ការមិន​បានទទួល​ការថែទាំ​ សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ គឺជា​មូលហេតុ​ចម្បង នៃ​បញ្ហា​សុខភាព​ទូទៅ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ប្រជាជន​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ និង​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ។

 

យើង​សង្ឃឹមថា តាមរយៈ​គំនិត​ផ្ដួ​ត​ផ្ដើម​របស់​ធនាគារ PPCBank ចក្ខុរោគ នឹងមិន​សូវ​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​បន្ធូរបន្ថយ​សម្ពោធ​ខាង​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន ដល់​អ្នកជំងឺ និង​គ្រួសារ​ ដែល​ត្រូវ​ប្រឈម​ដោះស្រាយនោះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930