អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ គឺនឹងមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ របស់ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលមិនយកប្រាក់ចំណេញ Junior Chamber International Cambodia (សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា) ហៅកាត់ថា JCI Cambodia ដែលត្រៀមនឹង រៀបចំព្រឹត្តិការណ៍មួយនេះឡើងយ៉ាងអធិកអធម។

ជាមួយគ្នានេះដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) មានកិត្តិយសសុំជម្រាបជូនអញ្ជើញ សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងដៃគូរសហប្រតិបត្តិការទាំងអស់ឲ្យចូលរួមក្នុងពិធីមហាសន្និបាតរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានេះដែលនឹងប្រារព្ធដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ដែលបានបែងចែកជាពីរដំណាក់កាល៖

ដំណាក់កាលទី១៖ចាប់ពីម៉ោង ១២:៣០នាទីរសៀល រហូតដល់ម៉ោង៥:០០នាទីល្ងាច គឺដំណើរការនៃកម្មវិធី មហាសន្និបាតរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ។

ដំណាក់កាលទី២៖ចាប់ពី ៥:៣០នាទី​ល្ងាច រហូតដល់ម៉ោង ៩:០០យប់ នឹងមានការបរិភោគអារហារពេលល្ងាចលក្ខណៈមិត្តភាព នៅសណ្ឋាគារសុខាភ្នំពេញដដែរ។

 

ដំណើរកាគម្រោងមហាសន្និបាតបូកសរុបលទ្ធផលការងារនេះមានបំណងក្នុងការបង្ហាញ របាយការណ៍អំពីសមិទ្ធផលរបស់ខ្លួនក្នុងឆ្នាំ២០១៨ និងការតែងតាំងក្រុមប្រឹក្សាភិបាលឆ្នាំ២០១៩គ្រប់សាខាទាំងអស់របស់ JCI Cambodia។ អ្វីដែលពិសេសមួយ ទៀតក្នុងកម្មវិធីនេះ JCI Cambodia បានបង្កើតសាខារបស់ JCI ថ្មីមួយទៀតក្នុងឆ្នាំថ្មីនេះគឺ JCI សុវណ្ណាភូមិ ព្រមទាំងមានការឡើងថ្លែងសុន្ទរកថា​ពីផែនការថ្មី ឆ្នាំ២០១៩របស់ប្រធានអង្គភាព ក្រុមព្រឹក្សាភិបាលតាមសាខានិមួយៗ ដែលត្រូវបានតែងតាំងក្នុងកម្មវិធីនោះផងដែរ។

គួររំលឹកផងដែរថា Junior Chamber International គឺជាអង្គការក្រៅរដ្ឋាភិបាល ដែល មិនយកប្រាក់ចំណេញ ដែលមានសមាជិក អាយុមានចន្លោះចាប់ពី១៨ ដល់ ៤០ឆ្នាំ។ សព្វថ្ងៃ Junior Chamber International មានប្រមាណជាង ៥០០០ សហគមន៍ នៅ​ ១២៤ប្រទេស ​ទូទាំងពិភពលោក។ មកដល់បច្ចុប្បន្ន JCI មានអាយុកាល ១០៣ឆ្នាំ មកហើយបើគិតតាំងពីការចាប់ផ្តើមថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩១៥មក ហើយ JCI បានបង្កើត ជាផ្លូវការក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១២។ បើគិតមកដល់ពេលនេះ JCI CAMBODIA មានសាខា ចំណួន បូករួមទាំងការបង្កើតសាខាថ្មីក្នុងឆ្នាំ២០១៨នេះ និងមានសមាជិកចូលរួមជាង២០០ នាក់ទូទាំងប្រទេស។ JCI Cambodia បានជួយជាដំណោះស្រាយជាច្រើនទៅដល់សហគមន៍ទូទាំងកម្ពុជាហើយអ្វីដែលពិសេស នោះគឺកំពុងតែដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការជំរុញនិងជួយដល់សហគមន៏កម្ពុជាត្រឹមតែរយៈពេល៦ឆ្នាំចុងក្រោយនេះ។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930