អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ធនាគារភ្នំពេញពាណិជ្ជ (PPCBank)បានចុះអនុសារណជាមួយក្រុម Diners Club International (DCI) ជាប្រភេទក្រុមហ៊ុនសេវា franchises ដែលផ្តោតទៅលើប្រើប្រាស់កាតឆ្លងប្រទេស។

នេះជាអាជីវកម្មមួយដែលប្លែកសម្រាប់ប្រទេសកម្ពុជា តែ DCI នៅប្រទេសដទៃមិនសូវជាប្លែកទេ ព្រោះវាត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកតាំងតែពីឆ្នាំ១៩៥០មកម្លេះ។

ជាមួយគ្នានេះដែរ មូលហេតុដែល ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ធ្វើការសម្រេចចិត្តចុះហត្ថលេខាលើកិកច្ចព្រមព្រៀងនោះព្រោះ ធនាគារ PPC បានយល់ថា ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលមានសក្តានុពលធំ ល្បីល្បាញនិងមានអ្នកប្រើប្រាស់លើសេវាកម្មនេះច្រើន ម្យ៉ាងទៀតគឺអាចផ្តល់ទំនុកចិត្ត និងសេវាកម្មរហ័សដល់អតិថិជននៅពេលទៅស្នាក់នៅប្រទេសនានា ជាមួយនឹងការប្រើប្រាស់កាតនេះជាមួយនឹងធនាគារ ជាពិសេសធនាគារ PPC នេះតែម្តង។

គួរចាប់អារម្មណ៍បំផុតតាមរយៈប្រសាន៍របស់លោក Shin Chang Moo ប្រធានធនាគារ PPC បានលើកឡើងថា៖ «នេះគឺជាបច្ចេកវិទ្យាមួយដែលថ្មី ដែលសេវាកម្មប្រើប្រាស់កាតនេះអាចមានលទ្ធភាពប្រើប្រាស់កាតឆ្លងកាត់ប្រទេសផ្សេងៗបានដោយមិនចាំបាច់ប្រើប្រាស់លុយសុទ្ធ តួយ៉ាង កាតរបស់ក្រុមហ៊ុន DCI នេះគឺអាចប្រើប្រាស់បានក្នុងការកក់ជា ភោជនីយដ្ឋាន សណ្ឋាគារ សេវាពេទ្យ នៅឯក្រៅប្រទេស ព្រមទាំងមានការបញ្ចុះតម្លៃទៀតផង»។

លោកបានបន្តថា ពេលអនាគតនឹងមានភាពជឿនលឿនទៅទៀត ហើយប្រហែលជាប្រជាជនកម្ពុជាច្រើននាក់ត្រូវការសេវាកម្ម ប្រើប្រាស់កាតរបស់ DCI នេះហើយមើលទៅ។រីឯ ក្រុមហ៊ុន DCI ក៏បានត្រៀមនឹងខ្លួនរួចហើយដែរ ក្នុងការផ្តល់ជូនកាតនៅដើមឆ្នាំ២០១៩សម្រាប់ម្ចាស់អាជីវកម្មក្នុងប្រទេសកម្ពុជាដូចទៅនឹងប្រទេសដទៃទៀតផងដែរ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031