អត្ថបទថ្មីបំផុត
ទំព័រដើម > PR > វោហាស័ព្ទសាធារណៈ អ៊ិកណៃ (Ignite) បានត្រឡប់មកជាលើកទី៤ ហើយ !!!

វោហាស័ព្ទសាធារណៈ អ៊ិកណៃ (Ignite) បានត្រឡប់មកជាលើកទី៤ ហើយ !!!

នារសៀលថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១៨ នេះ នៅកន្លែងធ្វើការរួមសហការ ក្រុមយុវជនអ៊ិកណៃកម្ពុជា (Ignite Cambodia) បានរៀបចំនូវសន្និសិទអ្នកកាសែតមួយដើម្បីប្រកាសជាផ្លូវការនូវ ព្រឹត្តិការណ៍ អ៊ិកណៃភ្នំពេញ (Ignite Phnom Penh) លើកទី៤ ដែលនឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះនៅសហសាលសម្ដេច​​​​​​​​តេជោ​​​​​​ហ៊ុនសែន ​​​​​នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង ១ ដល់ ៥​ ​រសៀល ដែលរំពឹងមានវាគ្មិនចំនួន ១៥ រូប និងអ្នកចូលរួមប្រមាណ ១ ពាន់នាក់មកពីគ្រឹស្ថានអប់រំ និងបណ្តាអង្គភាពឯកជន និងរដ្ឋនានា។

 

ព្រឹត្តិការណ៍ អ៊ិកណៃភ្នំពេញ (Ignite Phnom Penh) ត្រូវបានរៀបចំឡើងដោយយុវជនស្ម័គ្រចិត្ដមួយក្រុមដែលមានសមាជិកក្រុមចំនួន១០នាក់ ដែលក្នុងនោះមានលោក ជា សុខហ៊ី (ហៅ Bill) ជាអ្នកដឹកនាំក្រុម។ យោងតាមប្រសាសន៏របស់ លោក សុខហ៊ី បានអោយដឹងថាគោលបំណងនៃកម្មវិធី គឺចង់ឲ្យមនុស្សគ្រប់រូបអាចកសាងទំនុកចិត្ត និងសមត្ថភាពខ្លួនឯងតាមរយៈការនិយាយជាសាធារណៈ។ យើងមានចក្ខុវិស័យ សិស្ស និស្សិត យុវជន និងកូនខ្មែរទាំងអស់អាចស្ងែងយល់ និងមានឱកាស ឡើងចែករំលែកពីគំនិត និងរឿងរ៉ាវរបស់ខ្លួន នៅលើឆាកអន្តរជាតិបាន។ ប្រធានបទមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឺកចិត្ដ
ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន។​ ចំនុចពិសេសរបស់ព្រឹត្តិការណ៍ អ៊ិកណៃភ្នំពេញ (Ignite Phnom Penh) គឺ វាគ្មិននីមួយៗត្រូវធ្វើបទបង្ហាញក្នុងរយៈពេលត្រឹមតែ ៥នាទី និងស្លាយ (Slide) ចំនួន ២០។ ចំនុចនេះគឺតម្រូវអោយវាគ្មិននីមួយៗមាន​ការត្រៀមរៀបចំខ្លួនយ៉ាងល្អ និងមានកំរិតពិបាកខ្ពស់។

កម្មវិធីនេះមានការចូលរួមពីសំណាក់វាគ្មិនចំនួន ១៥ រូបមកពីគ្រប់ស្ថាបទ ដែលនឹងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួន ក្នុងនោះមានវាគ្មិនកិត្តិយសដូចជា៖

លោក កែវ ឡង់ឌី (ជាស្ថាបនិក​ Baby Outlet)

លោក ឆេង សុភ័ក្រ្ត (ជាស្ថាបនិក ទំព័រ រៀនថត)

កញ្ញា គឹម ឌីណា (ជាអ្នកនិពន្ធសៀវភៅ)

ជាពិសេស​មានវាគ្មិនល្បីៗជាច្រើនទៀត ដូចជាកញ្ញា រិទ្ធី លំអរ​ពេជ្រ (ជាស្ថាបនិកបុណ្យភូមិ) លោក ឱក ព្រហ្មសុដន្ត ដែលឆ្លាប់និយាយនៅ TED Talks ព្រមស្ថាបនិកក្រុមរបាំស្រឡាញ់ភេទដូចគ្នាដំបូងគេនៅកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ អ៊ិកណៃភ្នំពេញ (Ignite Phnom Penh) ឆ្នាំនេះ​ត្រូវបានទទួលការគាំទ្រធំពីក្រុមហ៊ុនភេស្ជជៈ Khmer Beverages និង​ក្រុមហ៊ុន ​ Grab Cambodia ជាដៃគូមធ្យោបាយធ្វើដំណើរផ្ដាច់មុខ​ ​និងដៃគូសំខាន់ៗដូចជា Outsources, EduQuest, សប្បាយ, ដឹដេស, សហការ, វីឌូសែរ និងសុវណ្ណាភូមិឡាយហ្វ៍។ ព្រឹត្តិការណ៍ អ៊ិកណៃ (Ignite Talks) បានបង្កើតឡើងដំបូងនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០០៦ ហើយបានពង្រឹកខ្លួនដល់៣៥០ កន្លែងទូទាំងពិភពលោក។ នៅឆ្នាំ ២០១៦ លោកជា សុខហ៊ី (ហៅ Bill) និងកញ្ញា Lucy Tou បាននាំយកកម្មវិធីនេះមកកាន់ប្រទេសកម្ពុជាលើកដំបូងដែលមានអ្នកចូលរួមជាង ៧០០ នាក់។

តោះ !!! នៅចាំអីទៀតទិញសំបុត្រឥឡូវនេះ !

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728