អត្ថបទថ្មីបំផុត
ទំព័រដើម > PR > PPCBank បានរួមបញ្ចូលហាងកាហ្វេនៅក្នុងធនាគារតែម្តងដើម្បីជួយសម្រួលដល់ការផ្ដល់សេវាកម្មអតិថិជន

PPCBank បានរួមបញ្ចូលហាងកាហ្វេនៅក្នុងធនាគារតែម្តងដើម្បីជួយសម្រួលដល់ការផ្ដល់សេវាកម្មអតិថិជន

PPCBank មានគំនិតឆ្នៃប្រឌិតមួយរបស់ដែលបាននាំយកម៉ាកកាហ្វេមួយ មកបញ្ចូលនៅក្នុងធនាគារតែម្តងដើម្បីបម្រើដល់សេវាកម្មអតិថិជនរបស់ខ្លួនឲ្យកាន់តែមានភាពងាយស្រួល។ គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយ ក៏ដូចជាបរិយាកាសថ្មី មួយប្លែកបំផុតដែលមានហាងកាហ្វេបើកលក់នៅក្នុងធានាគារ។ កន្លងមកយើងឃើញថាធានាគារគឺជាកន្លែងមួយ ដែលផ្តល់សេវាឲ្យអតិថិជនមួយចំនួនដូចជាតម្រូវការជាសាច់ប្រាក់ ទូទាត់ប្រាក់ឬកម្ចីផេ្សៗជាដើម តែនៅពេលនេះមានតែ PPCBank មួយប៉ុណ្ណោះដែលបានដាក់ហាងកាហ្វេក្នុងធនាគាររបស់ខ្លួន។

បើយោងតាមប្រសាសន៍របស់លោក Shin Chang Moo ប្រធានធនាគារ PPCBank បានថ្លែងប្រាប់ដល់ Bizkhmer និងបណ្តាញសារព័ត៍មានថា៖ PPCBank សាខាបឹងត្របែកជាការិយាល័យកណ្តាលរបស់ធនាគារ PPCBack ហើយដែលមកដល់បច្ចុប្បន្ននេះ PPCBank បានពង្រីកសាខារបស់ខ្លួនរហូតដល់ ១៨ ដែលក្នុងនោះមាន ១១សាខានៅរាជធានីភ្នំពេញ និង ៧សាខា តាមបណ្តាខេត្ត។

PPCBank គឺជាធានាគារមួយ ដែលផ្តល់ទំនុកចិត្តនិងសេវាកម្មរហ័សទាន់ចិត្ត ដូចជាការផ្តល់ប្រាក់កម្ចី ទូទាត់សាច់ប្រាក់ ដកនិងដាក់ប្រាក់តាម ប្រព័ន្ធអេឡិចត្រូនិច (ATM) ការប្រើប្រាស់ជាមួយ Mobile App, Mobile teller និង Internet bank ជាដើម។ តែសេវាកម្មទាំងនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយដើម្បីប្រម្រើដល់អតិថិជនដែលកំពុងតែកើនឡើងគឺមាន សេវាកម្មជា ច្រើនទៀត ដូចជា Gold Club ជាកន្លែងសម្រាប់ភ្ញៀវដែលចង់វិយោគជាមួយធនាគារ និងមាន China desk, Japan Desk, Korea desk ដែលជាកន្លែងផ្តល់សេវាអថិជន ជាភ្ញៀវបរទេស ដូចជា ចិន ជប៉ុន និង កូរ៉េ ថែមទៀតផង។ ម៉្យាងទៀត PPCBank ក៏មានសេវាកម្មផ្ដល់កម្ចីដល់ពលករដែលមានបំណងចង់ទៅធ្វើការនៅប្រទេសកូរ៉េ ផងដែរ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍និងប្លែកនោះគឺថា មានហាងកាហ្វេក្នុងធនាគារនេះផ្ទាល់តែម្ដង ដែលហៅថា Coffee Banking

Coffee Banking បង្កើតឡើងនៅក្នុងធានាគារនេះគឺមានគោលបំណងតែមួយគត់សម្រាប់ភ្ញៀវជាអតិថិជន និងមិនមែនជាអតិថិជនដោយអាចមកអង្គុយពិសាកាហ្វេនៅក្នុងធនាគារនេះបានដូចគ្នា ប៉ុន្តែអ្វីដែលរឹតតែពិសេសទៀតនោះគឺមានបុគ្គលិករបស់ PPCBank​​​ រង់ចាំផ្តល់សេវាកម្មជូនដល់កន្លែងតែម្តង ទោះជាអតិថិជនមកញ៉ាំកាហ្វេមិនត្រូវការសេវាកម្មរបស់ធនាគារក៏ដោយ។

លោក Shin Chang Moo បានបន្តទៀតថាដោយមើលឃើញថា Coffee Banking នេះជោគជ័យខ្លាំងបំផុតនៅ សហរដ្ឋអាមេរិក ទីម័រ និង វៀតណាម ដែលនេះហើយជាមូលហេតុដែលជំរុញឲ្យលោកសម្រេចបង្កើត Coffee Banking នេះឡើងជាលើកដំបូងក្នុងប្រទេសកម្ពុជា ហើយនៅពេលបច្ចុប្បន្ន Coffee Banking ទើបតែបង្កើតបានពីរសាខាប៉ុណ្ណោះគឺ PPCBank សាខាបឹងត្របែក និង សាខាអូរឬស្សី តែនៅថ្ងៃអនាគត គ្រប់សាខារបស់PPCBank ទាំងអស់នឹងមាន Coffee Banking សម្រាប់អតិថិជន៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31