អត្ថបទថ្មីបំផុត
ទំព័រដើម > PR > គម្រោងបុរីផេនសៀរដែលមានភាពលេចធ្លោនៅខណ្ឌឬស្សីកែវ

គម្រោងបុរីផេនសៀរដែលមានភាពលេចធ្លោនៅខណ្ឌឬស្សីកែវ


តំបន់មួយស្ថិតនៅទិសខាងជើងនៃរាជធានីភ្នំពេញដែលជាតំបន់កំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ ជាការពិតណាស់ឆ្នាំ២០១៩ជាឆ្នាំដែលតំបន់ជាយក្រុងរបស់រាជធានីមានភាពរីកចម្រើនទៅមុខឥតឈប់ ឈរតួយ៉ាងគម្រោងបុរីផេនសៀរជាគម្រោងបុរីដែលផ្តល់ជូនស្តង់ដារស់នៅប្រកបដោយភាពទាន់​សម័យ ស្ថិតនៅតំបន់ឬស្សីកែវ ហើយស្ថិតនៅប្រសព្វនឹងតំបន់ទួលគោក និងសែនសុខ។

តំបន់នេះបានក្លាយជាទីតាំងប្រកបដោយសក្តានុពលសម្រាប់វិនិយោគិន ហើយទីតាំងនេះនឹងប្រែក្លាយខ្លួន ទៅជាតំបន់រស់នៅដ៏ប្រណិត។ គម្រោងបុរីផេនសៀរគឺជាប្រភេទគម្រោងលំនៅដ្ឋានដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីតាំងដ៏ពិសេស គឺស្ថិតនៅតែប៉ុន្មានប៉ុណ្ណោះពីទន្លេសាប និងវត្តភ្នំ។

គម្រោងបុរីផេនសៀរនឹងបង្កើតជាប្រវត្តិសាស្រ្តមួយនៅក្នុងប្រទេសកម្ពុជា ដែលគម្រោងរបស់ខ្លួននឹង ក្លាយជាគម្រោងបុរីដំបូងដែលអាចអោយជនបរទេសមានសិទ្ធិកាន់កាប់លំនៅដ្ឋាននៅក្នុងបុរី ដែលមានការសហប្រតិបត្តិការជាមួយនឹងធនាគារកាណាឌីយ៉ា។ តម្លៃដីនៅក្នុងក្រុងកំពុងតែកើន តម្លៃយ៉ាងខ្លាំង ​ហើយនៅក្នុងតំបន់នេះក៏មានការកើនឡើងជាលំដាប់ផងដែរ។

លំនៅដ្ឋានដែលមានតម្លៃសមរម្យ

ការរស់នៅក្នុងលំនៅដ្ឋាន ប្រភេទបុរីគឺមានភាពងាយស្រួលជាងលំនៅដ្ឋាននៅកណ្តាលក្រុង ដោយសារការរស់នៅក្នុងបុរី មានទីធ្លា និងផ្លូវដើរធំទូលាយ អមដោយដើមឈេីមានម្លប់ត្រជាក់ ខ្យល់ឱកាសបរិសុទ្ធដែលគួរឲ្យចង់រស់នៅ។ លើសពីនេះទៅទៀតនោះ បុរីផេនសៀរ អនុញ្ញាតអោយអ្នករស់នៅជាមួយនឹងខ្យល់ឱកាសបរិសុទ្ធពីមាត់ទន្លេ។

គម្រោងបុរីផេនសៀរមានផ្ទះចំនួនសរុប១៣៣ខ្នងដែលមានបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិ​ភាព។ ប្រាកដណាស់គម្រោងលំនៅដ្ឋាននេះពិតជាសាកសម្យនឹងការរស់របស់គ្រួសារ​សម័យថ្មី។ ការរស់នៅប្រកបដោយសុវត្ថិភាព ងាយស្រួលក្នុងការធ្វើដំណើរ ផ្តល់សុវត្ថិភាព សាកសមជាលំនៅដ្ឋានដែលកក់ក្តៅយ៉ាងពិតប្រាកដ។

អ្នកប្រហែលជាភ្ញាក់ផ្អើលជាមួយតម្លៃរបស់លំនៅដ្ឋានគម្រោងផេនសៀរហើយ ព្រោះថាវាមានតម្លៃ សមរម្យជាមួយ​​​នឹងការផ្តល់ជូនការស្នាក់នៅដ៏សំបូរបែបជាច្រើន ថ្វីបើលំនៅដ្ឋាននេះកំពុងតែស្ថិតនៅ ក្នុងតំបន់ដ៏មានសក្តានុពលក៏ដោយ។

ស្ថិតនៅជិតទីតាំងសំខាន់ៗដែលមានដូចជា៖ សាលារៀនអន្តរជាតិ ធនាគារ  ទូរអេធីអឹម ភោជនីយដ្ឋានល្បីៗ និងកន្លែងជាច្រើនទៀត។ ទីតាំងផ្សារទំនើបអ៊ីអ៊នម៉ល២ និងផ្សារបោះដុំមា៉ក្រូក៏ស្ថិតនៅជិតទីនោះផងដែរ។ លើសពីនេះមានកន្លែងកំសាន្តដែលមានដូចជាសួនទឹក និងក្លឹបកីឡាយវាយកូនហ្គោលក៏ស្ថិតនៅ ក្បែរនោះទៀតផង។ ជាមួយគ្នាផងដែរ​​​​ ការធ្វើដំណើរតាមផ្លូវគមនាគមក៏មានភាពងាយស្រួលដោយសារ គម្រោងនេះក៏ស្ថិតនៅជិតនឹងផ្លូវជាតិលេខ៥តែម្តង។

អ្នកនាងពេជ្រ សុជាតាដែលជាតំណាងផ្នែកលក់នៃគម្រោងបុរីផេនសៀរបាននិយាយថា នេះគឺជាគម្រោង ដែល​មានសក្តានុពលយ៉ាងខ្លាំងក្នុងការវិនិយោគ រួសរាន់ឡើងក្នុងការក្លាយជាម្ចាស់ផ្ទះ ហើយវាក៏ជាការវិនិយោគដ៏ត្រឹមត្រូវមួយ។


តុបតែងកែច្នៃបន្ថែមសម្រាប់តម្រូវការរបស់លោកអ្នក

នៅពេលដែលអ្នកស្វែងរកលំនៅដ្ឋានមួយ  ប្រាកដណាស់អ្នកតែងតែចង់បានលំនៅដ្ឋានដ៏ល្អបំផុត នេះ ហើយដែលគម្រោងផេនសៀរអាចផ្តល់ជូនលោកអ្នកបាន។ គម្រោងលំនៅដ្ឋាននៃបុរីផេនសៀរមាន ប្រភេទលំនៅដ្ឋានច្រើនប្រភេទរួមមាន៖ វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងវីឡា។ យូនីតផ្ទះនីមួយៗមានបី ជាន់ ដែលមានទំហំចាប់ពី ៩៨.៦៩ ម៉ែត្រការ៉េ ដល់ ២៤៣.៧៦ ម៉ែត្រការ៉េ គ្រប់ផ្ទះមានកន្លែងចត យានយន្តយ៉ាងងាយស្រួល។

អ្នកនិងគ្រួសាររបស់អ្នកពិតជារស់នៅក្នុងគេហដ្ឋានដ៏័មានភាពកក់ក្តៅ និងសុវត្ថិភាព ២៤ម៉ោង។

តើអ្នកចង់រស់នៅស្របតាមបែបផែនស៊ីវិល័យដែរឬទេ? នេះជាលំនៅដ្ឋានដែលអ្នកកំពុងស្វែងរកហើយ គម្រោងលំនៅដ្ឋានផេនសៀរមានផ្តល់ជូនក្លឹបហាត់ប្រាណដ៏ធំដែលមានបន្ទប់ហាត់ប្រាណ ស្ទីមសោណា និងអាងហែលទឹកដ៏ធំ។ ហើយក៏មានទីតាំងសម្រាប់លោកអ្នកដែលចង់ប្រកបរបរអាជីវកម្មផងដែរ ដែលរួម ផ្សារទំនើប ហាងលក់ទំនិញ ភោជនីដ្ឋានផងដែរ។

អ្នកជំនាញបាននិយាយថាតម្លៃដីធ្លីនឹងមានការកើនឡើងនៅក្នុងរយៈកាលពីរបីឆ្នាំខាងមុនេះ ដូច្នេះ កុំរង់ចាំយូរ ប្រសិនបើអ្នកចង់មានផ្ទះផ្ទាល់ខ្លួន។ ទោះបីនេះជាលំនៅដ្ឋានដំបូងរបស់អ្នក ឬអ្នកចង់ទិញ វាដើម្បីជាចំណែកមួយនៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានពិតជាសាកសម្យនឹងអ្នក។

ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមប្រជាជនដែលមានស្តង់ដាររស់នៅក្នុងកម្រឹតជីវភាពមធ្យម គម្រោងបុរី ផេនសៀរជាជម្រើសដ៏ល្អសម្រាប់អ្នក ក៏ដូចជាធ្វើឲ្យអនាគតរបស់អ្នកទទួលបានភាពរឹងមាំទៅថ្ងៃអនាគត។ គម្រោងបុរីផេនសៀរនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅក្នុងឆ្នាំ២០២០ ដោយគម្រោងនេះចាប់បើកលក់ពីពេលនេះទៅហើយ។​

ទំនាក់ទំនងមកកាន់ក្រុមការងាររបស់យើងដើម្បីទទួលបានព័ត៌មានលម្អិតនៃគម្រោងបុរីផេនសៀរ!

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031