អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ធនាគារ PPCBank ផ្ដល់ការឧបត្ថម្ភ កីឡាការិនីជើងឯក 3-cushion កម្ពុជា

ធនាគារ PPCBank ផ្ដល់ការឧបត្ថម្ភ កីឡាការិនីជើងឯក 3-cushion កម្ពុជា

ភ្នំពេញ៖ ធនាគារ PPCBank បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភ ដល់លោកស្រី ស្រួង ភាវី ដែលជាកីឡាការិនីជើងឯកកីឡា 3-cushion កម្ពុជា និងបានទទួលជ័យជម្នះ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅក្នុងការប្រកួត Olympic Parktel នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗកន្លងទៅនេះ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅការិយាល័យកណ្តាល របស់ធនាគារ PPCBank ដោយមានការចូលពីថ្នាក់ដឹកនាំរបស់ធនាគារ PPCBank និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនេះដែរ កីឡាការិនីជើងឯកស្នុកឃ័រកម្ពុជា វ័យ ២៨ឆ្នាំ រូបនេះបាននិយាយថា លោកស្រីនឹងចែករំលែកក្ដីសុបិន្ត ជាមួយអត្តពលិកទាំងអស់ ដើម្បីប្រែក្លាយខ្លួនទៅជាអត្តពលិកល្អបំផុត នៅក្នុងពិភពលោក។

តាមរយៈកិច្ចព្រមព្រៀងនេះដែរ ធនាគារ PPCBank មានគោលបំណង ផ្តល់ឱកាសដល់កីឡាការិនីជើងឯកស្នុកឃ័រកម្ពុជា អាចចូលរួមប្រកួតប្រជែង ដើម្បីបង្ហាញពីថ្វីដៃដ៏ឆ្នើម របស់លោកស្រីនៅលើឆាកអន្តរជាតិ និងចូលរួមគាំទ្រចំពោះអត្តពលិកនារី របស់កម្ពុជាជាទូទៅទាំងអស់ផងដែរ។

លោកស្រី ស្រួង ភាវី បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី ជាជនជាតិកូរ៉េខាងត្បូង និងបានទៅរស់នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១0។ ប្រទេសកូរ៉េខាងត្បូង គឺជាទីកន្លែងដែលលោកស្រី បានចាប់ផ្តើមអាជីព ជាអ្នកលេងកីឡាស្នុកឃ័រ ជាមួយការលើកទឹកចិត្តពីស្វាមី របស់លោកស្រី។ នៅឆ្នាំក្នុង២០១៨ លោកស្រី ស្រួង ភាវី បានបង្ហាញថ្វីដៃលេងស្នុកឃ័រ គួរឱ្យកត់សម្គាល់ នៅគ្រប់ការប្រកួតប្រជែងចំនួន ៤ ដែលលោកស្រីបានចូលរួម។ ជាលទ្ធផលពីការចូលរួមប្រកួតប្រជែងនេះ បានជំរុញឲ្យប្រជាប្រិយភាពរបស់លោកស្រី កាន់ល្បីល្បាញរន្ទឺខ្លាំងឡើង នៅទូទាំងពិភពលោក។

បើយើងរំលឹកត្រួសៗពីការចូលរួម នៅក្នុងការប្រកួតប្រជែងរបស់លោកស្រីវិញ កាលពីខែកញ្ញាឆ្នាំ២០១៨ លោកស្រីទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួត World Championship Ladies 3-Cusion (Carom) នៅទីក្រុង Izmir ប្រទេសតួកគី។ លើសពីនេះទៅទៀតនោះ គ្រាន់តែនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី បានឈ្នះពានរង្វាន់ចំនួន៣ គឺពានរង្វាន់ជើងឯក Korea Sport Council National Billiards Championship លើកទី១៤, ពានរង្វាន់ Zanka Asian 3-cushion និងពានរង្វាន់ Seoul’s Olympic Parktel នៅកូរ៉េខាងត្បូង។

ឥឡូវនេះធនាគារ PPCBank នឹងក្លាយទៅជាផ្នែកមួយ នៃការធ្វើដំណើររបស់លោកស្រី ទៅចូលរួមគ្រប់ការប្រគួតទាំងអស់ បន្ទាប់ពីកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំនេះ ត្រូវបានចុះហត្ថលេខា។ ចាប់ផ្តើមពីការប្រកួតបន្ទាប់របស់លោកស្រី ស្រួង ភាវី យើងនឹងឃើញ ស្លាកសញ្ញារបស់ ធនាគារ PPCBankជាប់នៅលើអាវក្រៅរបស់លោកស្រី នៅក្នុងគ្រប់ការប្រកួតផ្លូវការទាំងអស់។

ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ កីឡាការិនីជើងឯកស្នុកឃ័រកម្ពុជា បានលើកឡើងថា៖ “ខ្ញុំពិតជាអរគុណដល់ធនាគារ PPCBankដែលបានផ្តល់ឱ្យខ្ញុំនូវឱកាសមួយនេះ ដើម្បីអាចឲ្យខ្ញុំឈានមួយជំហានទៀត ឆ្ពោះទៅរកការសម្រេចបាន នូវក្តីសុបិន្តរបស់ខ្ញុំ ក្នុងការក្លាយជាកីឡាករឆ្នើមលំដាប់លេខ ១ នៅលើពិភពលោក។ អ្វីដែលសំខាន់បំផុតនោះ ខ្ញុំពិតជារំភើបណាស់ ដែលបានក្លាយទៅជា ឯកអគ្គរដ្ឋទូត របស់ធនគារ PPCBankដែលមិនមែនគ្រប់កីឡាករទាំងអស់ សុទ្ធតែមានឱកាសទទួលបាន ការឧបត្ថម្ភបែបនេះនោះទេ ហើយខ្ញុំមានពិតជាសូមអរគុណមែនទែន សម្រាប់ការឧបត្ថម្ភនេះ”។

រីឯ លោក លោក ស៊ីន ចាងមូ  (Shin Chang Moo) ប្រធានធនាគារ PPCBank បានលើកឡើង ទាក់ទងទៅនឹងគោលបំណង នៃកិច្ចព្រមព្រៀងឧបត្ថម្ភនេះថា៖ “តាមរយៈការឧបត្ថម្ភនេះ ធនាគារ PPCBank​ មានគោលបំណងផ្តល់ប្រាក់កម្ចី និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា ដែលមានទេពកោសល្យ ដើម្បីសំរេចក្តីសុបិន្តរបស់ពួកគេ ក្នុងការចូលរួមរាល់ការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ យើងបានសម្រេចចិត្តឧបត្ថម្ភ [លោកស្រី ស្រួង ភាវី] ដើម្បីបង្ហាញពិភពលោកថា ប្រទេសកម្ពុជា មានអត្តពលិកនារី ដែលមានសមត្ថភាព អាចឈ្នះពាន់រង្វាន់ធំ នៅក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ”។

លោកបានបន្ថែមទៀតថា៖ “នេះគឺជាលើកទី ២ ហើយដែលធនាគារ PPCBankបានជួយឧបត្ថម្ភដល់អត្តពលិកកម្ពុជា ដែលកាលពីឆ្នាំមុនយើង [ធនាគារ PPCBank] ក៏បានឧបត្ថម្ភដល់កីឡាការិនីតេក្វាន់ដូ មេដាយមាស អាស៊ីហ្គេម លើកទី១៤ របស់កម្ពុជាផងដែរ គឺកញ្ញា ស៊ន សៀវម៉ី ក្នុងអំឡុងពេលទៅចូលរួម ក្នុងការប្រកួតប្រជែង WTF World Taekwondo Championship 2017″៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031