អត្ថបទថ្មីបំផុត
ទំព័រដើម > PR > សាលាអន្តរជាតិ ជីនៀស ចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងជាមួយសាលា City Metropolitan College របស់ប្រទេសសិង្ហបុរី

សាលាអន្តរជាតិ ជីនៀស ចុះអនុស្សារណៈនៃកិច្ចព្រមព្រៀងជាមួយសាលា City Metropolitan College របស់ប្រទេសសិង្ហបុរី

សាលាអន្តរជាតិ ជីនៀស (Genius International School) និង សាលា City Metropolitan College របស់ប្រទេសសិង្ហបុរី បានបង្កើតភាពជាដៃគូរវាងគ្នានិងគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការជំរុញការ ស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាទំនើប ជាពិសេសគរុកោសល្យ​ និងវិក្រិតការគ្រូបង្រៀន ដើម្បីធានាឲ្យបាននូវ ការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាលក្ខណៈសកល។

ក្រោមកិច្ចសហប្រតិបត្តិការជាផ្លូវការនេះ សាលាបានធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវកម្មវិធីសិក្សាថ្មី របស់ប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស ដែលត្រូវបានទទួលស្គាល់ទូទាំង ពិភពលោក។ សម្រាប់កម្មវិធិសិក្សាថ្មីនេះ សិស្សានុសិស្សទាំងអស់ នៃសាលាអន្តរជាតិ ជីនៀស នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា​បន្ថែមដោយផ្ទាល់ ពីសាលា City Metropolitan College របស់ប្រទេសសិង្ហបុរី ដែលមានតម្លៃស្មើ និងត្រូវបានទទួលស្គាល់ដោយប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។ សិស្សានុសិស្សដែលសិក្សានៅសាលាអន្តរជាតិ ជីនៀស ក៏អាចបន្តការសិក្សាដោយផ្ទាល់ ទាំងនៅសាលា រដ្ឋ ឬឯកជននៅប្រទេសសិង្ហបុរី ឬចក្រភពអង់គ្លេស ផងដែរ។

កម្មវិធីសិក្សានៅក្នុងអនុស្សារណៈនៃកិច្ចព្រមព្រៀងនេះរួមមាន៖

– កម្មវិធីមតេ្តយ្យសិក្សាគ្រប់កម្រិត (CMC Kindergarten Program)
– កម្មវីធីសិក្សាកម្រិតបឋមសិក្សា (CMC Primary Program)
– កម្មវិធីសិក្សា​កម្រិតអនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ របស់ចក្រភពអង់គ្លេស​ (OTHM Program)
– កម្មវិធីសិក្សាធុរកិច្ចនិងហិរញ្ញវត្ថុគ្រប់កម្រិត នៅប្រទេសសិង្ហបុរី (London School of Business & Finance) in Singapore
– កម្មវិធីសិក្សាវគ្គខ្លីៗ និងទស្សនៈកិច្ចសិក្សា នៅប្រទេសសិង្ហបុរី៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728