អត្ថបទថ្មីបំផុត
ទំព័រដើម > PR > ស្រាបៀរថៃហ្គ័រប្រកាសពីការពន្យារពេលអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក “RONALDINHO” ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ

ស្រាបៀរថៃហ្គ័រប្រកាសពីការពន្យារពេលអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក “RONALDINHO” ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ

ភ្នំពេញ៖ នៅថ្ងៃទី 12 ខែមីនាឆ្នាំ 2019 ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីការពន្យារពេលនៃការអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” មកកាន់ប្រទេសកម្ពុជា។ កំពូលតារាបាល់ទាត់សញ្ជាតិប្រេស៊ីលគឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៩ ។ សូមអានសេចក្ដីថ្លែងការណ៍ជាផ្លូវការដូចខាងក្រោម៖

“ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019   សូមសម្តែងនូវការសោកស្តាយ ជាមួយប្រិយមិត្ត អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ពាក់ព័ន្ធនឹងការពន្យារពេលនៃការអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក Ronaldinho មកកាន់ប្រទេសកម្ពុជា ដោយសារភាពចាំបាច់និងកាលៈទេសៈដែលពុំអាចដឹងទុកជាមុន។ នីតិវិធីដើម្បីទទួលបានលិខិតឆ្លងដែនរបស់លោក Ronaldinho ត្រូវបានពន្យារពេលជាហេតុបណ្តាលឱ្យលោក មិនអាចចាកចេញពីប្រទេសប្រេស៊ីលនិងមិនអាចបំពេញតាមការសន្យាមកចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019  នៅព្រះរាជាណាចក្រកម្ពុជា។

Ronaldinho ពិតជាស្រឡាញ់ប្រិយមិត្ត អ្នកគាំទ្រកម្ពុជា ហើយពិតជាទន្ទឹងរង់ចាំជួបអ្នកគាំទ្រទាំងអស់ដោយផ្ទាល់។ លោកពិតជាមានកិត្តិយសនិងមានមោទនភាពណាស់ ដែលបានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019   ដែលរៀបចំដោយស្រាបៀរថៃហ្គ័រ ហើយចង់ចូលរួម និងជាចំនែកមួយនៃព្រឹត្តិការណ៍នេះដើម្បីជំរុញលើកទឹកចិត្តដល់កីឡាករបាល់ទាត់ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបង្ហាញការកោតសរសើរ និងការលើកទឹកចិត្ត  លោក Ronaldinho នឹងអញ្ជើញក្រុមជ័យលាភីជើងឯក Tiger Street Football 2019 មកធ្វើដំណើរទស្សនៈកិច្ច និងមកជួបលោកផ្ទាល់នៅប្រទេសប្រេស៊ីល ។ ហើយលោកក៏ផ្ញើរូបថតអនុស្សាវរីយ៍ និងអាវយឺត Tiger Street​ Football​ ដ៏ស្រស់ស្អាតជាច្រើន ដែលមានចុះហត្ថលេខាផ្ទាល់របស់លោក ជូនដល់ប្រិយមិត្តអ្នកគាំទ្រនៅប្រទេសកម្ពុជាផងដែរ។កាដូទាំងនេះនឹងមានផ្តល់ជូនសំរាប់ប្រិយមិត្តគាំទ្រ ដែលចូលរួមលេងកម្មវិធី​លើ​ Facebook ផ្លូវការរបស់ស្រាបៀរថៃហ្គ័រ បន្ទាប់ពីចប់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ។

Ronaldinho ក៏បានសន្យាថានៅពេលដោះស្រាយកិច្ចការចំាបាច់នៅប្រទេសប្រេស៊ីលបានរួចរាល់ហើយ លោកនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រនឹងផ្តល់ព័ត៌មានជូនដល់មិត្តអ្នកគាំទ្ររបស់លោក Ronaldinho ហើយនឹងប្រកាសពីកាលបរិច្ឆេទថ្មីសម្រាប់ការធ្វើដំណើររបស់លោកមកកាន់ប្រទេសកម្ពុជា។”

ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នឹងនៅតែបន្តប្រព្រឹត្តទៅ និងមានក្រុមកំពូលចំនួន ៦ ​ក្រុមចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្តដែលនឹងធ្វើឡើងនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក Tiger Street Football​ Festival2019

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019​  សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH​​​​​​

ពិសា​ដោយ​ការទទួលខុសត្រូវ​ ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031