អត្ថបទថ្មីបំផុត
ទំព័រដើម > PR > រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារលើកទី១ពីស្រាបៀរអាន់ឆ័រ

រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារលើកទី១ពីស្រាបៀរអាន់ឆ័រ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធទី ៦ ខែមីនា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីមួយជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួន១រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន១រូបពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

 

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ភីន ផាន និងលោក ស៊ួន សុផន មកពីខេត្តកំពង់ស្ពឺ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារបានមានប្រសាសន៍ថា៖ ពួកគាត់តែងតែផឹកស្រាបៀរអាន់ឆ័រនៅពេលជួបជុំមិត្តភ័ក្តិ។ នៅពេលពួកគាត់ដឹងថាត្រូវរង្វាន់ ពួកគាត់មានអារម្មណ៍រំភើបរីករាយក្រៃលែង។ ពួកគេសំណូមពរស្រាបៀរអាន់ឆ័រមានកម្មវិធីប្រូម៉ូសិននេះបន្តទៅទៀត ហើយក៏បានបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាបានប្រគល់រង្វាន់ពិតដល់ពួកគាត់មែន ដែលបានប្រគល់ជូនគាត់ដោយលោក Seong Wei Wong នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។ ជាចុងក្រោយគាត់ផ្តាំផ្ញើឲ្យអតិថិជនផ្សេងទៀតទទួលទានស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ម៉ឺនដុល្លារដូចគាត់ទាំងពីរ។

 

 

ក្រៅពីចូលរួមកម្មវិធីប្រគល់រង្វាន់នេះ លោក ភីន ផាន និងលោក ស៊ួន សុផន ក៏មានឱកាសចូលរួមទស្សនាការសម្តែងពីតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃអាទិត្យទី 10 ខែមីនា ឆ្នាំ 2019 នៅកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់របស់ស្រាបៀរអាន់ឆ័រនៅក្នុងខេត្តកំពង់ស្ពឺ ហើយត្រូវបានអញ្ជើញឡើងលើឆាកនៃកម្មវិធីប្រគំតន្ត្រីនេះ។

លោក ប៊ីន វណ្ណារុំ មកពីក្រុងប៉ោយប៉ែត ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ បានមានប្រសាសន៍ថា៖គាត់មានអារម្មណ៍រំភើបរីករាយក្រៃលែងនៅពេលដឹងថាត្រូវរង្វាន់ ហើយក៏បានបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាបានប្រគល់រង្វាន់ពិតដល់គាត់មែន ដែលបានប្រគល់ជូនគាត់ដោយលោក Fahmi Rajendra នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។ ជារៀងរាល់ខែក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួន២រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន២រូបដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះនៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ!!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា

ពិសាដោយការទទួលខុសត្រូវ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031