អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > អ្វី​ទៅ​ជា​កិច្ច​សន្យា​ជួល​រយៈពេល​វែង និង​រយៈពេល​ខ្លី?​

អ្វី​ទៅ​ជា​កិច្ច​សន្យា​ជួល​រយៈពេល​វែង និង​រយៈពេល​ខ្លី?​

ប្រ​ភព៖​​ www.bootsnall.com

តើ​ លោក-អ្នក​ជា​ជនបរទេស​ដែល​បម្រើការ​នៅ​ក្រៅ​ប្រទេស​ហើយ​ត្រូវការ​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ប្រទេស​កម្ពុជា​ឬ​? ឬ​ក៏​អ្នក​ព្រួយបារម្ភ​ពី​ការ​ចុះ​កិច្ចសន្យា​ជួល​រយៈពេល​វែង​នៅពេល​ដែល​​អ្នក​មិន​ច្បាស់​ថា​អ្នក​អាច​នៅ​ផុត​កុងត្រា​ជួល​នោះ​ឬ​ក៏​អត់​? តើ​អ្នក​ដឹង​ថា​ម្ចាស់​លំនៅឋាន​ភាគច្រើន​មិន​ចង់​បាន​អតិថិជន​ណា​ដែល​ជួល​ផ្ទះ​ក្នុង​រយៈពេល​តិច​ជាង ៦ ​ខែ​ដែរ​ឬ​ទេ​?

ខាង​ក្រោម​នេះ​ជា​សេចក្តី​ណែនាំ​ខ្លះៗ​លើ​កិច្ចសន្យា​ជួល​រយៈពេល​វែង និង​ខ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាំ​មក​ជូន​ដោយដៃគូ​របស់​ BizKhmer៖

ផលប្រយោជន៍​នៃ​កិច្ចសន្យា​រយៈពេល​វែង
ការ​ចុះ​កិច្ចសន្យា​ជួល​រយៈពេល ៦ ​ខែ​ឬ​ក៏​មួយ​ឆ្នាំ​អាច​រក្សា​តម្លៃ​ជួល​ឲ្យ​នៅ​​ថេរ​បាន​នៅក្នុង​ទីផ្សារ​ជួល​អចលនទ្រព្យ​ដែល​តម្លៃ​នោះ​មាន​ការ​កើនឡើង​នឹង​ផ្លាស់ប្តូរ​ជា​រៀងរាល់​ឆ្នាំ​។ តម្លៃ​ជួល​កើន​ឡើង​ពី​ ១០ ​ទៅ​ ១៥ ​ភាគរយ​ប្រចាំ​ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​នៅក្នុង​ទីក្រុង និង​តំបន់​ទេសចរណ៍​ហើយ​ខណៈ​ដែល​សំណង់​អគារ​ថ្មីៗ​ដែល​មាន​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​បន្ត​មាន​វត្តមាន​លើ​ទីផ្សារ​ជួល​អចលនទ្រព្យ​នោះ​តម្លៃ​ជួល​ក៏​បន្ត​កើន​ឡើង​តាម​នោះ​ដែរ។ កិច្ច​សន្យា​ជួល​រយៈពេល​វែង​នេះ​នឹង​ជួយ​​សន្សំ​បន្ថែម​លើ​តម្លៃ​ដែល​នឹង​អាច​កើនឡើង​នៅពេល​ដែល​កិច្ចសន្យា​ជួល​ត្រូវ​បាន​បញ្ចប់​ហើយ​ពេល​នោះ​អ្នក​មិន​អាច​រក​បាន​លំនៅឋាន​ណា​មួយ​ដែល​មាន​​ស្ថានភាព​ដូច​គ្នា​នឹង​តម្លៃ​ដូចគ្នា​នោះ​ឡើយ​។

ការ​ចុះ​កិច្ចសន្យា​រយៈពេល​វែង​ក៏​អាច​ជួយ​​អ្នក​ឲ្យ​មាន​សិទិ្ធ​ក្នុង​ការ​ចរចា​ព្រមព្រៀង​គ្នា​។ គួរ​ចងចាំ​ថា​ម្ចាស់​លំនៅឋាន​ភាគច្រើន​ក៏​ចង់​បង្កើត​នឹង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​ជួល​ដែរ​។ កិច្ចសន្យា​ជួល​រយៈពេល​វែង​អាច​បង្កើត​ភាព​ទុក​ចិត្ត​លើ​គ្នា​ទៅវិញ​ទៅមក​បាន​ច្រើន​ជាង​។

ប្រសិន​បើ​លោក-អ្នក​រក្សា​កិច្ចសន្យា​ជួល​វែង​ជាង​រយៈពេល​ដែល​អ្នក​ស្នាក់​នៅ​​ប្រទេស​កម្ពុជា​មាន​ជនបរទេស​មក​ធ្វើការ​ក្នុង​ប្រទេស​នេះ​ឬ​អ្នក​រស់នៅ​ក្នុង​ស្រុក​​ជាច្រើន​ក៏​កំពុង​រក​កិច្ចសន្យា​ជួល​បណ្តោះអាសន្ន​ដែល​មាន​រយៈពេល​ខ្លី​ដែរ​។​ វា​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នក​បញ្ចប់​ការ​បង់​ប្រាក់​តាម​កិច្ចសន្យា​ជួល​ដោយ​ធ្វើ​​ឡើង​តាមរយៈ​ការ​ចុះ​កិច្ចសន្យា​បណ្តោះ​អាសន្ន​សម្រាប់​អ្នក​ជួល​រយៈពេល​ខ្លី​ក្រោយ​ទៀត​។ វា​មាន​សារៈសំខាន់​ក្នុង​ការ​សាកសួរ​ម្ចាស់​លំនៅឋាន​ថា​តើ​លក្ខខណ្ឌ​នេះ​អាច​ប្រើប្រាស់​បាន​ឬ​ក៏​អត់​មុន​ពេល​អ្នក​ធ្វើ​កិច្ចសន្យា​ជួល​នោះ​។

ជា​ជម្រើស​ម្ចាស់​ដីធ្លី​អាច​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទេរ​កិច្ចសន្យា​នោះ​ទៅ​កាន់​អ្នក​ជួល​ថ្មី​​ដែល​អ្នក​អាច​រក​បាន​ក្នុង​ករណី​ដែល​អ្នក​មិន​អាច​បញ្ចប់​កុងត្រា​នោះ​បាន​ទេ។ អ្នក​គួរ​តែ​សាកសួរ​ថា​តើ​ម្ចាស់​លំនៅឋាន​​នោះ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទេរ​កុងត្រា​នេះ​ដល់​អ្នក​ជួល​ក្រោយ​ដែល​ចុះ​កិច្ចសន្យា​ជួល​បណ្តោះអាសន្ន​ដែរ​ឬ​ទេ​? ប្រសិន​បើ​ពួកគេ​យល់ព្រម​លើ​លក្ខខណ្ឌ​ទាំង​នេះ​អ្នក​ត្រូវ​ផ្តល់​ដំណឹង​ថា​ពួកគេ​អាច​​ពិនិត្យ​មើល​ស្ថានភាព​អ្នក​ជួល​ថ្មី​ក្នុង​កិច្ច​សន្យា​បណ្តោះ​អាសន្ន​នោះ​បាន​មុន​ពេល​ធ្វើការ​សម្រេច​ទទួល​យក​អ្នក​ជួល​​ទាំង​នោះ​។ប្រសិន​បើ​អ្នក​ចុះ​កិច្ចសន្យា​ជួល​រយៈពេល​វែង​តើ​មាន​លក្ខខណ្ឌ​កុងត្រា​ឬ​មិន​មាន​​កុងត្រា​ណា​មួយ​ដែល​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ចរចា​ជាមួយ​ម្ចាស់​លំនៅឋាន​បាន​ឬ​ទេ​?

ជា​កត្តា​សំខាន់​ពាក់ព័ន្ធ​នឹង​តម្លៃ​នៃ​ថ្លៃ​ឈ្នួល​ប្រចាំ​ខែ​ថ្វីបើ​ម្ចាស់​កម្មសិទ្ធិ ឬ​ទី​ភ្នាក់ងារ​ជួល​បន្ត​មាន​លក្ខខណ្ឌ​យ៉ាង​ណា​​ក៏ដោយ ក៏​នៅ​ក្នុង​ទីផ្សារ​ជួល​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វា​តែងតែ​មាន​​ការ​ផ្លាស់ប្តូរ​ប្រែប្រួល​ជានិច្ច​លើ​តម្លៃ​ជួល​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា​ខាង​ដើម។

អ្នក​គួរតែ​ធ្វើការ​ស្នើរ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រដាប់​ការពារ​បង្អួច កង្ហារ​ថ្មី ឬ​ច្រើន​ជាង​នេះ​ហើយ​និង​គ្រឿង​សង្ហារិម​ប្រើប្រាស់​ចាស់​ឬ​ក៏​ថ្មី​។​ល​។

អត្រា​លើ​សេវាកម្ម​ផ្សេងៗ​ដូចជា​ថ្លៃ​ទឹក ភ្លើងអគ្គិសនី និង​ថ្លៃ​ប្រមូល​សំរាម​ពេល​ខ្លះ​អាច​ត្រូវ​បាន​គិត​បញ្ចូល​ក្នុង​តម្លៃ​ជួល​ផ្ទះ​សរុប​ដោយ​វា​មិន​បូក​បញ្ចូល​​លើ​ថ្លៃ​ចំណាយ​ថែម​ទៀត​ឡើយ។

ចូរ​ចងចាំ​ថា​ការ​ចរចា​គ្នា​គឺ​ជា​កិច្ចព្រមព្រៀង​គ្នា​។ ត្រូវ​គិត​ពី​គោលបំណង​របស់​ម្ចាស់​លំនៅឋាន​នឹង​យល់​អំពី​ស្ថានការណ៍​ជាពិសេស​ហើយ​ព្យាយាម​ធ្វើការ​ព្រមព្រៀង​លើ​កិច្ចសន្យា​ជួល​មួយ​ដែល​ភាគី​ទាំង​សង​ខាង​យល់​ស្រប​គ្នា​ទៅវិញ​ទៅមក​។

តើ​លោក-អ្នក​ទទួល​បាន​ការ​ណែនាំ​ពី​​កិច្ចសន្យា​ជួល​រយៈពេល​វែង និង​ខ្លី​នៅ​ប្រទេស​កម្ពុជា​ដែល​នាំ​មក​ជូន​ដោយ Realestate.com.kh គ្រប់គ្រាន់​ឬ​នៅ​? ចូរ​អាន​ព័ត៌មាន​ថ្មីៗ និង​សំខាន់ៗ​អំពី​ទីផ្សារ​អចលនទ្រព្យ​លើ​គេហទំព័រ realestate.com.kh/news

ផ្ដល់​សិទ្ធិ​ដោយ​លោក​ James Whitehead
Director of Content at Realestate.com.kh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​មិន​ចង់​អាយុ​ខ្លី​ទេ ​អ្នក​គួរ​អនុវត្ត​គន្លឹះ​សុខភាព​ទាំង​នេះ

គន្លឹះទាំង ១០យ៉ាងរបស់សង្ឃសៅលិញពីរបៀបថែរក្សាសុខភាព

គតិទាំង៨ឃ្លាដែល​ពោរពេញដោយអត្ថន័យសម្រាប់សិក្សានៅក្នុងជីវិត

សកម្មភាពចំនួន ៣ដែលអ្នកគួរចៀសវាងធ្វើមុនពេលចូលគេង

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031