អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ទីផ្សារ​អាផាតមិន​ បង្ហាញ​សញ្ញា​នៃ​ការ​កើន​ឡើង

ទីផ្សារ​អាផាតមិន​ បង្ហាញ​សញ្ញា​នៃ​ការ​កើន​ឡើង

ប្រ​ភព៖​​ http://realestate.com.kh/

ខណៈដែលកំណើនទីផ្សារខុនដូនៅប្រទេសកម្ពុជា មានការយឺតយ៉ាវ ទីផ្សារអាផាតមិននឹងត្រូវពង្រីកបន្ថែម។

អ្នកនាង អាន ធីតា នាយិការង ជាន់ខ្ពស់ គ្រប់គ្រង នៅក្រុមហ៊ុន CBRE កម្ពុជា បាននិយាយក្នុងបទបង្ហាញនៅក្នុងសន្និសីទ Real Estate Market & Outlook នៅដើមឆ្នាំនេះថា ទីក្រុងភ្នំពេញ មានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការសាងសង់សំណង់អាផាតមិន។ យោងតាមការស្រាវជ្រាវផ្នែកទីផ្សារនៃក្រុមហ៊ុន CBRE បានឲ្យដឹងថា អត្រាប្រើប្រាស់ដីធ្លីសម្រាប់ការសាងសង់អាផាតមិន នៅទីក្រុងភ្នំពេញ មានរហូតដល់ ៨៥,៨០ភាគរយ។

របាយការណ៍ឆ្នាំ២០១៥ របស់ក្រុមហ៊ុន CBRE កម្ពុជា បានបង្ហាញថា មានជនបរទេសប្រមាណជា ៣៥០០០នាក់ បានស្នើសុំការអនុញ្ញាតមកធ្វើការនៅប្រទេសកម្ពុជារាល់ឆ្នាំ បើប្រៀបធៀបជាមួយនឹងអត្រាផ្គត់ផ្គង់នៃសំណង់អាផាតមិន នៅទីក្រុងភ្នំពេញ ដែលមានចំនួន ៦៤៩៤យូនីត។

អតុល្យភាពនៃការផ្គត់ផ្គង់ក្នុងទីផ្សារនេះ គឺជាហេតុផលសំខាន់មួយនៃការឡើងតម្លៃ នៃសំណង់អាផាតមិននៅក្នុងទីផ្សារ បើប្រៀបធៀបនឹងទីផ្សារអាផាតមិននៅទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងហូជីមិញ។

អត្រាឈ្នួលផ្ទះប្រចាំខែ នៅក្នុងតំបន់បឹងកេងកង និងតំបន់ដូនពេញ ជាតំបន់ពេញនិយម មានតម្លៃរហូតដល់ ៣៥០០ដុល្លារអាមេរិក ក្នុងមួយខែ។

លោក Jeremiah lee ប្រធានគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍ Kingsland Global មានទីតាំងនៅប្រទេសសិង្ហបុរី បាននិយាយថា ៖ «ខណៈដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដែលមានការអភិវឌ្ឍខ្លាំង មានជីវភាពរស់នៅល្អ និងការកើនឡើងនៃអ្នកទេសចរបរទេស និងសមត្ថភាពប៉ិនប្រសប់ វាបានបង្កើតឲ្យមានតម្រូវការគេហដ្ឋាន និងការរស់នៅដែលមានស្តង់ដារ និងគុណភាពខ្ពស់»។

ក្រុមហ៊ុន Kingsland នឹងឈានជើងចូលក្នុងវិស័យអាផាតមិន នៅទីក្រុងភ្នំពេញ ដោយមានគម្រោងសាងសង់ One18 Residences Project មានទីតាំងនៅលើផ្លូវ១១៨ ដែលជិតនឹងបញ្ចប់ការសាងសង់ហើយនាពេលនេះ។

អ្នកនាង ធីតា បានលើកឡើងថា បើមើលក្នុងរូបភាពធំវិញ ទាក់ទងនឹងទីផ្សារអាផាតមិនក្នុងតំបន់ទីក្រុងភ្នំពេញ មានអត្រាឈ្នួលទាបជាងគេសម្រាប់អាផាតមិន ដែលមានគុណភាពខ្ពស់បើប្រៀបធៀបក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកដែលរាប់ចាប់ពីអាផាតមិន ដែលមានបន្ទប់គេង១ដល់អាផាតមិនដែលមានបន្ទប់គេង៣។

ប៉ុន្តែលោក Sofia Perez ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Knight Frank កម្ពុជា បាននិយាយថា ៖ «វាមិនសមហេតុផលទេ បើយើងស្វែងរកសំណង់អាផាតមិននៅតំបន់ដាច់ស្រយាលជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងសាងសង់ខុនដូ អាចប្រែក្លាយជាសំណង់អាផាតមិនវិញ ឬក៏ពីអាផាតមិនទៅជាខុនដូវិញនោះ»។

លោក Perez បានបន្តថា ៖ «ភាពខុសគ្នាធំមួយ រវាងសំណង់ខុនដូ និងសំណង់អាផាតមិននៅប្រទេសកម្ពុជា គឺទាក់ទងនឹងការសុំសិទ្ធិធ្វើកម្មសិទ្ធិ។ ទាំងសំណង់ខុនដូ និងសំណង់អាផាតមិន នៅប្រទេសកម្ពុជា នៅទំនេរសម្រាប់ជួល ដែលធ្វើឲ្យអ្នកជួលទាំងអស់នោះ មិនអាចកំណត់ភាពខុសគ្នាបានរវាងសំណង់ទាំងពីរ។ អាផាតមិនធំៗ និងទំនើបៗទាំងនោះ បានផ្តល់ឲ្យនូវ គ្រឿងបរិក្ខារ និងសេវាកម្មដូចគ្នាទៅនឹងសំណង់ខុនដូ»។

«ដូច្នេះការផ្គត់ផ្គង់នៃសំណង់គេហដ្ឋានសម្រាប់ជួលអាចមានច្រើនជាងតម្រូវការជាពិសេសនៅពេលដែលការផ្គត់ផ្គង់ផ្នែកសំណង់ខុនដូ នឹងធ្វើការដាក់លក់អនឡាញនៅពេលពីរទៅបីឆ្នាំទៀត ខណៈបច្ចុប្បន្ននេះមានសំណង់ខុនដូ ប្រហែលជា ២០០០០យូនីត ប្រសិនបើគម្រោងសាងសង់ទាំងនោះបានបញ្ចប់ទៅតាមកាលកំណត់»។

ព័ត៌មានលម្អិត សូមអាន realestate.com.kh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930