អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​វិធី​សាស្ត្រ​ដើម្បី​ក្លាយ​ទៅ​ជា​ភ្នាក់ងារជំនាញអចលនទ្រព្យ​នៅ​កម្ពុជា

​វិធី​សាស្ត្រ​ដើម្បី​ក្លាយ​ទៅ​ជា​ភ្នាក់ងារជំនាញអចលនទ្រព្យ​នៅ​កម្ពុជា

​វិធី​សាស្ត្រ​ដើម្បី​ក្លាយ​ទៅ​ជា​ភ្នាក់ងារជំនាញអចលនទ្រព្យ​នៅ​កម្ពុជា

មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលត្រូវធ្វើជាមួយនឹងការលក់អចលនទ្រព្យ ជាពិសេសនៅក្នុងប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សដូចជាប្រទេសកម្ពុជា។ មិនថាអ្នកមានសហគ្រាសថ្មីថ្មោងឫក៏មានតាំងពីយូរមកហើយក៏ដោយនឹងនៅតែមានអ្នកស្វែងរកការធ្វើវិនិយោគទុន និងតែងតែស្វែងរកអ្នកខាងក្នុងដែលមានចំណេះដឹងស្រាប់។ ហើយអ្នកទាំងនោះគឺជាអចលនទ្រព្យរបស់ពួកគេឫជាភា្នក់ងារអចលនទ្រព្យរបស់ពួកគេ។

មិនថាអចលនទ្រព្យរបស់គេសម្រាប់លក់ ឫក៏ការស្វែងរកអចលនទ្រព្យបន្ថែមដែលឲ្យត្រូវនឹងតម្រូវការរបស់ពួក គេបំផុតប្រាកដណាស់ថាពួកគេនឹងត្រលប់ទៅរកភ្នាក់ងារអចលនទ្រព្យឲ្យជួយជាមិនខាន។ ប៉ុន្តែភ្នាក់ងារខ្លះធ្វើឲ្យមានបញ្ហាប្រសិនបើពួកគេខ្វះខាតចំណេះដឹង និងជំនាញ។

នៅក្នុងបទសម្ភាសន៍ជាមួយនឹង Realestate.com.kh លោក គីម ហៀង ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន ខ្មែរ រៀលអេស ស្តេត ( Khmer Real Estate) ហើយបច្ចុប្បន្នជាប្រធានសមាគមអ្នកវាយតំលែ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លើកឡើងថាប្រសិនអ្នកមានការងារល្អមួយ ប្រសិនបើអ្នកចេះនិយាយភាសាបានល្អ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ដូច្នេះ មុនពេលព្យាយាមស្វែងរកសំណាងរបស់អ្នកជាមួយនឹងភ្នាក់ងារអចលនទ្រព្យ ខាងក្រោមនេះជា គន្លឹះមួយចំនួន៖

អប់រំខ្លួនឯង៖

ការអប់រំខ្លួនឯងមិនមែនគ្រាន់តែមានន័យថាជាការយល់ដឹងពីទីផ្សារ និងធ្វើឲ្យទាន់សម័យទៅតាមការប្រែប្រួលត្រឹមតែតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកប៉ុណ្ណោះទេ។ គឺមានន័យថា ជាកាទទួលយកការ អប់រំត្រឹមត្រូវមួយនិងមានបរិញ្ញាបត្របញ្ជាក់ផងដែរ។ មានប្រហែលជាមួយពាន់ ឫច្រើនជាងនេះបាន ចុះឈ្មោះជាភ្នាក់ងារអចលនទ្រព្យនិងមានជាងដប់ដងនៃឥស្សរជនល្បីល្បាញដែលបានធ្វើការប្រ កាសពីអចលនទ្រព្យរបស់ខ្លួនអ្នកទាំងនោះជាអ្នកផ្តល់ឲ្យអ្នកវិនិយោគទុននូវកិច្ចព្រមព្រៀងក្លែងក្លាយ និងពត៌មានមិនពិត នេះមិនត្រឹមតែធ្វើឲ្យអ្នកដែលមកពីក្រុមហ៊ុនកម្ពុជាមិនល្អនោះទេ ថែមទាំងមានការខ្លាចរអាក្នុងការធ្វើវិនិយោគទុននៅក្នុងប្រទេសកម្ពុជាក៏ដូចជាមិនទុកចិត្តលើភ្នាក់ងារអចលនទ្រព្យម្តងទៀតដែរ។

រៀនភាសា៖

លោក ហៀង មានប្រសាសន៍ថា ថ្វីបើមានវិនិយោគិនជាច្រើនលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ភាគច្រើនជាជនបរទេសដែលចង់ធ្វើវិនិយោគទុនលើអចលនទ្រព្យសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិ ជ្ជកម្ម ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ឫក៏សម្រាប់ការចួលនិវត្តន៍។ ដូច្នេះអ្នកត្រូវតែរៀនពីភាសារបស់ពួកគេ ដើម្បីជៀសវាងរាល់ការយល់ច្រឡំផ្សេងៗ។ ភាសាអង់គ្លេសជាជម្រើសទីមួយដែលត្រូវបាននិយាយដោយជាតិសាសន៍ជាច្រើន។ ប៉ុន្តែចាប់តាំងពីទីផ្សារអចលនទ្រព្យកម្ពុជាមានការពេញនិយមពីអ្នកវិនិយោគពីប្រទេសចិនភាសាអង់គ្លេសនឹងគ្រាន់តែជាផ្នែកមួយសម្រាប់អ្នក ប្រសិនបើអ្នក ចេះនិយាយភាសាចិនបានល្អ។

បទពិសោធន៍ និង ការងារ៖

បន្ទាប់ពីទទួលបានការអប់រំ និងចេះភាសាផ្នែកមួយដែលត្រូវស្វែងរក គឺបទពិសោធន៍។ លោក ហៀង មានប្រសាសន៍ថាអ្នកចំណូលថ្មីជាច្រើនធ្វើឲ្យមានកំហុសឆ្គងពេលដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនធំៗ។ ប្រសិនបើអ្នកស្វែងរកបទពិសោធន៍ល្អៗត្រូវស្វែងរកក្រុមហ៊ុនកម្រិតមធ្យមដែលជាកន្លែងដែលអ្នក អាចរៀនសូត្រពីស្ថាបនិក ឫក៏នាយកប្រតិបត្តិដោយផ្ទាល់។ នៅក្នុងពេលជាមួយគ្នានោះ ការធ្វើការនៅក្នុងក្រុមហ៊ុនដែលកំពុងតែរីកលូតលាស់នឹងផ្តល់ឲ្យអ្នកនូវឱកាសល្អៗដែលអ្នកនឹងពិបាកនឹងទទួលបាននៅក្នុងក្រុមហ៊ុនធំៗ។

ភាពស្មោះត្រង់៖

ភាពស្មោះត្រង់របស់អ្នកប្រហែលជាកត្តាសំខាន់បំផុតក្នុងចំណោមបុគ្គលិកលក្ខណៈជាច្រើន ដែលភ្នាក់ងារអចលនទ្រព្យម្នាក់ត្រូវតែមាន។ ដូចដែលលោក ហៀង លើកឡើងថា ភាពស្មោះត្រង់កើត ចេញពីបេះដូងរបស់យើង។ មានមនុស្សជាច្រើនដែលបង្កើតក្រុមហ៊ុនថ្មីអាចរកប្រាក់ចំណូលបានយ៉ាង ច្រើននៅពេលដំបូងប៉ុន្តែជារឿយៗខិតខំតស៊ូក្នុងរយៈពេលវែង។ នេះដោយសារតែពួកគេខ្វះខាតការយល់ចិត្តគ្នាសម្រាប់អ្វីដែលជាតម្រូវការរបស់វិនិយោគិន។ ដូច្នេះជាចាំបាច់អ្នកនៅតែរក្សាការទុកចិត្តនិងផ្តល់នូវជម្រើសដ៏ល្អបំផុតជាជាងកំណត់ពីការរំពឹងទុកយ៉ាងខ្ពស់ដែលអ្នកដឹងថាអ្នកមិនអាចធ្វើវា បាន។ សេចក្តីសុចរឹតនិងអត្តចរឹតល្អរបស់អ្នកគឺជាអ្វីដែលនឹងធ្វើឲ្យអ្នកដ៏ទៃត្រលប់មករកអ្នកវិញ។អាជីពដែលមានរយៈពេលវែងគឺពឹងផ្នែកបំផុតលើទំនុកចិត្តដែលអ្នកបង្កើតឡើងជាមួយអតិថិជនរបស់ អ្នកជាមូលដ្ឋាន។

មិនថាអ្នកជាអ្នកទើបតែធ្វើការវិនិយោគអចលនទ្រព្យថ្មី ឫមិនមែននោះទេ ដែលជាការសំខាន់ត្រូវរក្សាគន្លឹះទាំងអស់នេះនៅក្នុងចិត្តរបស់អ្នកជានិច្ច ដើម្បីការពាររាល់កំហុសឆ្គង និងផលវិបាកនានា។ ការសំខាន់ត្រូវចងចាំថាការងារជាភ្នាក់ងារអចលនទ្រព្យគឺមិនគ្រាន់តែដើម្បីរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមាននៅក្នុងចិត្តជានិច្ចពីចំណាប់អារម្មណ៍បំផុតរបស់វិនិយោគិនគ្រប់ពេលវេលា៕

ផ្ដល់សិទ្ធិ៖ realestate.com.kh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031