អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ​ប្រែ​ប្រួល​យ៉ាង​ណា​ឆមាស​ទី​១​នេះ?​

​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ​ប្រែ​ប្រួល​យ៉ាង​ណា​ឆមាស​ទី​១​នេះ?​

CBRE កម្ពុជាបានចេញរបាយការណ៍ក្នុងពេលថ្មីៗ បង្ហាញពីព័ត៌លំអិតពីការផ្លាស់ប្តូរ នៅក្នុងទីក្រុងភ្នំពេញជួបប្រទះក្នុងត្រីមាសទីមួយឆ្នាំ២០១៦។ របាយការណ៍នេះរួមបញ្ចូលទាំងទិន្នន័យការវិភាគដែលទទួលបានពីទីផ្សារដីធ្លីដែលកាន់តែច្រើនឡើង ខុនដូ ការិយាល័យ និងសេវាកម្មទីផ្សារអាផាតមែន។

ដីធ្លីនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ ២០១៦

Figure-1 (1)

ទោះបីជាគេរំពឹងថាតម្លៃដីអាចធ្លាក់ចុះនៅចុងឆ្នាំក៏ដោយ សន្ទស្សន៍នៃតម្លៃដីបានបង្ហាញថាមានការកើនឡើងដ៏សមើ្បម អំឡុងខែដំបូងនៃឆ្នាំនៅគ្រប់តំបន់ដែលសំខាន់ៗ។ តម្លៃដីបានកើនឡើងជា មធ្យម៤.៨%ក្នុងកំឡុងពេលនេះផងដែរ។

របាយការណ៍ក៏បង្ហាញពីតម្លៃនតាមតំបន់ដូចជា៖ ខ័ណ្ឌ៧មករា និងជ្រោយចង្វា មើលឃើញថាពីមួយ ត្រីមាសទៅមួយត្រីមាសកើនឡើងពី ៨.៣% ទៅ ៨.៨% ។ វាអាចល្អ ឫមិនល្អយោងទៅតាមប្រតិបត្តិ ការដែលអ្នកចង់បាន។ ល្អសម្រាប់វិនិយោគិនពេលបច្ចុប្បន្នដែលមើលឃើញពីផលចំណេញខ្ពស់ពីការវិនិយោគ។ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់វិនិយោគិនក្នុងការផ្លាស់ប្តូរទៅតំបន់ជាយក្រុងនៅពេល អនាគត។

ខុនដូនៅទីក្រុងភ្នំពេញ ត្រីមាសទី១ឆ្នាំ ២០១៦

Figure-2

យោងទៅតាមរបាយការណ៍ មាន៨គម្រោងដែលប្រកាសនៅដើមឆ្នាំ ដែលមានខុនដូបន្ថែមសរុបចំនួន ៤.១៥៨ ខុនដូ។ នេះជាកាភ្ញាក់ផ្អើលមួយដែលមាន ៦១.១ % កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជា លទ្ធផលតម្លៃលក់ជាមធ្យមសម្រាប់ប្រភេទខុនដូទាំងអស់បានកើនដល់ ៤.១ ភាគរយ។

ម្យ៉ាងទៀត តម្លៃលក់ជាមុនសម្រាប់ខុនដូមានស្តង់ដារខ្ពស់ កើនឡើងបណ្តើរៗ ៥.៧ % ដែលខ័ណ្ឌ ចំការមននាំមុខគេ និងមាន២,៩០០ យូនីត ឬ ៧០% នៃការលក់ខុនដូមុនគម្រោងអភិវឌ្ឍន៍ចាប់ផ្តើម។

យោងតាមតួលេខនេះផងដែរ ការផ្គត់ផ្គង់ខុនដូថ្មីលំដាប់ខ្ពស់ និងកម្រឹតមធ្យម នឹងទទួលបានពីអ្នកអភិវឌ្ឍន៍អន្តរជាតិដែលចិន និងតៃវ៉ាន់នាំមុខគេ។

ការិយាល័យនៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ ២០១៦

Figure-5-298x300

ទោះបីជាទីផ្សារខុនដូមើលឃើញថាមានការរីកចម្រើនក្នុងត្រីមាសទី១ កន្លងទៅ ទីផ្សារការិយាល័យបានជួបជាមួយការជាប់គាំងមួយចំនួន។ នេះបង្ករឲ្យអត្រានៃការកាន់កាប់ថយចុះដល់ ១.៥ % ថ្វីបើការសាងសង់នៃអាគារការិយាល័យថ្មី ៣ ដែលមានកន្លែងអាចជួលបានទំហំ ១៧, ២៦០ ម២។

ប៉ុន្តែមិនអាក្រក់ទាំងអស់ទេ ដែលការិយាល័យជួលទាំង Grade B និង Grade C កើនឡើងដល់១,៣% និង ២,៦% តាមផ្នែកនីមួយៗ។ បន្ថែមពីលើនេះទៀតការស្ទង់ពីតម្លៃជួលនៃការិយាល័យ Grade A នៅមានស្ថេរភាពត្រឹម ២៨ ដុល្លារ/ម២។

ដូចអ្វីដែលដែលបានគិត ចំនួនអត្រានៃការកាន់កាប់ការិយាល័យសរុបនៅក្នុងទីក្រុងភ្នំពេញមាន ៧៤.៤%។

វាមិនមែនគ្មានសង្ឃឹមទាំងអស់នោះទេ សម្រាប់ទីផ្សារការិយាល័យ ដោយសារតែគម្រោងការិយាល័យ ៥ ដែលអ្នកវិនិយោគិនអាចទទួលបាននៅពេលខ្លីខាងមុខតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ កម្មសិទ្ធិដីធ្លី ឫកិច្ចសន្សាជួលរយៈពេលវែង។

ការសាងសង់គម្រោងទាំងនេះបានចាប់ផ្តើមនៅដើមឆ្នាំ ២០១៦ ដែលគម្រោងអភិវឌ្ឍន៍នីមួយៗបានដាក់លក់ជាមុនអំឡុងឆ្នាំ២០១៥។

គម្រោងត្រូវបានរំពឹងទុកថាធ្វើឲ្យមានទំហំប្រហែល ៨៤,០០០ម៉ែត្រការ៉េនៅឆ្នាំ២០១៩។ តម្លៃជាមធ្យម ៣,៤៧៥ ដុល្លារ/ម២ ដែល ទំហំ Grade B នឹងធ្វើគម្រោង ៦៤% នៃទំហំនៃការិយាល័យផ្គត់ផ្គង់នៅពេលអនាគត។

ការលក់រាយនៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ២០១៦

Figure-8

ទោះបីជាសកម្មភាពបន្តបន្ទាប់ដែលបានបង្ហាញពីសកម្មភាពខុសគ្នានៅក្នុទីផ្សារអចលនទ្រព្យ ការលក់ រាយមានតិចតួច ទៅមិនមានតែម្តង។

វានៅតែមានសភាពដដែលនៅអំឡុងត្រីមាស ទី១ប៉ុន្តែសង្ឃឹម ថានឹងផ្លាស់ប្តូរនៅក្នុងខែបន្ទាប់។

Figure 1ចំណុចមួយដែលសំខាន់គួកត់សម្គាល់នោះគឺ ផ្សារសូរិយាបានប្រកាសពីការកែកុននិងផ្លាស់ប្តូរយីហោល្បីៗម្តងទៀតដែលនឹងដាក់ឲ្យទៅជា “Sorya Center Point”។

ការចាប់ផ្តើមធ្លាក់ចុះតិចតួចនៅឆ្នាំនេះ ការផ្គត់ផ្គង់លើ ការលក់រាយនៅភ្នំពេញ រំពឹងថានឹងកើនឡើង មុនបញ្ចប់ឆ្នាំ២០១៨។ “ចំណុចនេះនឹងជាឥទ្ធិពលនៃការរួមបញ្ចូលគ្នានៃផ្សារទំនិញអន្តរជាតិចម្រុះថ្មី និងជាការលក់រាយដែលមានគុណតម្លៃ រួមផ្សំនឹងលំនៅដ្ឋានជាមួយនឹងផ្សារទំនើបនៅក្នុងគម្រោងនេះផងដែរ”។

មួយក្នុងចំណោមគម្រោងទាំងនេះគឺ Parkson, Phnom Penh City Center នឹងត្រូវដាក់បង្ហាញ នៅត្រីមាសទី៤ ឆ្នាំ ២០១៦។ គម្រោង The Parkson, Phnom Penh City Center នឹងមានទំហំ ជួលបាន ៥៧,០០០ ម២ តាមបណ្តោយ Hong Kong Land’s Exchange Square ដែលមានទំហំ ដែលអាចជួលរាយបាន ៨,០០០ម២ មុនឆមាសទី២ ចុងឆ្នាំ ២០១៧។

ម្យ៉ាងវិញទៀតការជួលនៅមានដដែលនៅក្នុងឆមាសទី១ លើកលែងតែការជួលក្នុងគោល បំណងសាងសង់ជាផ្សារសម្រាប់លក់រាយ។ លក្ខណៈបែបនេះឃើញមានការធ្លាក់ចុះចំនួន ១.៦%។ មិនដូចគ្នាទៅនឹងការផ្គត់ផ្គង់ការលក់រាយនោះទេ ការប្រែប្រួលនេះបន្តរហូតដល់ការ ត្រួតពិនិត្យតម្រូវការ ដែលត្រូវធ្វើដោយអ្នកលក់រាយក្នុងល័ក្ខ ខណ្ខនៃការអភិវឌ្ឍន៍មិនទាន់ចប់ រួចរាល់ដែលត្រូវរៀបចែកចាយក្នុងរយៈពេល១ឆ្នាំក្រោយ។

ត្រង់នេះនឹងទំនងជាមានផលប៉ះដោយសារ ប្រភេទក្រុមហ៊ុនមានយីហោល្បីៗអន្តរជាតិនឹង ស្វែងរកទីតាំងសម្រាប់លក់រាយល្អបំផុតសម្រាប់ការប្រើប្រាស់ផ្សេងៗគ្នា។ ក្នុងចំណោមការ ប្រើប្រាស់សំខាន់ៗគឺសេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនសេវាកម្មដែលមានប្រហែល៩.២% នៃទំហំផ្សារសំខាន់និង ៣៣.២% នៃផ្លូវធំសំខាន់ៗ ចំនែកអាហារនិងភេសជ្ជៈមានគ្រប់គ្រាន់ដែល

មាន១៤.២% ហើយផ្សារទំនើបលក់រាយមានចំនួន២៥ភាគរយ។ របាយការណ៍លើកឡើងថា “ឆ្នាំ២០១៦ប្រទេសកម្ពុជាស្វាគមន៍នឹងយីហោល្បីៗអន្តរជាតិ ជាមួយនឹងផ្សារទំនើបលំដាប់ ស្តង់ដារ ដែលស្ថិតនៅជាប់ផ្លូវធំសំខាន់ៗនឹងមានចំណីអាហារ ភេសជ្ជៈ សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗសុទ្ធសឹងជាប្រភេទស្តង់ដារអន្តរជាតិ”។

សេវាកម្មអាផាតមែននៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ ២០១៦

Figure-11

Figure 11នេះជាហេតុផលថាហេតុអ្វីសេវាកម្មជួលអាផាតមែននៅតែមានស្ថេរភាពកំឡុង ត្រីមាសទី១ ដែល អត្រាជួលពី ៥០០ដុល្លារក្នុងមួយខែ សម្រាប់អាផាតមែន Grade B ដែលមានបន្ទប់គេងមួយ ៨,០០០ ដុល្លារក្នុងមួយខែសម្រាប់ប្រភេទ penthouse បែបប្រណីត ។ នេះមិនមានតម្លៃថ្លៃជាងខែមុននិងត្រីមាសមុន នោះទេ។

ស្ថេរភាពនៃការផ្តល់សេវាកម្មអាផាតមែនមានចំនួនប្រមាណ ៨៥.៦ភាគរយ ទៅតាមតំបន់នីមួយនៅក្នុងទីក្រុង។

របាយការណ៍នេះ មានគោលបំណង ដើម្បីផ្តល់នូវការ យល់ដឹងទូលំទូលាយ សម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ដើម្បី វាស់ស្ទង់ ថាគួរឬមិនបន្តជាមួយនឹងប្រតិបតិ្តការរបស់ពួកគេ។ នៅទីបំផុត, វាជាការ សំខាន់ដើម្បីមើល ទិន្នន័យនេះ ដើម្បីបង្កើត ការសម្រេចចិត្ត និងការគិតគូរពីហានិភ័យ។

ផ្ដល់សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930