អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > រដ្ឋាភិបាលដកហូតយកប័ណ្ណកម្មសិទ្ធិ កាន់កាប់អចលនវត្ថុ តំបន់ព្រៃកោងកាងនៅ​ព្រះសីហនុ កំពត កែប និងខេត្តកោះកុង

រដ្ឋាភិបាលដកហូតយកប័ណ្ណកម្មសិទ្ធិ កាន់កាប់អចលនវត្ថុ តំបន់ព្រៃកោងកាងនៅ​ព្រះសីហនុ កំពត កែប និងខេត្តកោះកុង

ខេត្តចំនួន ៤ នៅក្នុងប្រទេសកម្ពុជាមាន ខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ជាតំបន់ព្រៃកោងបរិស្ថានចម្រុះ និងតំបន់ដីសើមនៅអាស៊ីអាគ្នេយ៍តាំងពីដើមមក។

យោងតាមអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា ព្រៃកោងកាងនៅថ្ងៃអនាគត ឫ Mangroves forthe Future (MFF) បានលើកឡើងថា “តំបន់ទាំងនេះមិនត្រឹមតែដើរតួសំខាន់សម្រាប់ ផ្គត់ផ្គង់តម្រូវការរបស់មនុស្ស ដែលមានត្រីជាអាហារផ្តល់ប្រូតេអ៊ីនសំខាន់ដល់ប្រជាជន កម្ពុជា ប៉ុន្តែក៏មានភាពចាំបាច់មួយសម្រាប់ការពារតំបន់ឆ្នេរ ទេសចរណ៍ និងប្រព័ន្ធជីវចម្រុះ ” ។

ដោយឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍ថ្មីៗខុសៗគ្នា ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេច ក្តីប្រកាសមួយទៅស្ថាប័នពាក់ព័ន្ធស្តីពីយន្តការការពារតំបន់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរ នៅក្នុងប្រទេសកម្ពុជា។

តំបន់ទាំងនេះក៏ជាទិសដៅដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យនៅផងដែរ ពេលថ្មីៗ ហើយក៏ជាមជ្ឍមណ្ឌលទេសចរណ៍សម្រាប់ប្រទេសជាកម្ពុជា។ ជាក់ស្តែង ក្រុងព្រះ សីហនុ កំពុងមើលឃើញថាមានគម្រោងអភិវឌ្ឍន៍ចម្រុះផ្សេងៗគ្នា សម្រាប់វិនិយោគិនក្នុង ស្រុក និងអន្តរជាតិវិនិយោគប្រាក់នៅតាមតំបន់ឆ្នេរដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា។

សេចក្តីប្រកាសនេះផ្តោតសំខាន់លើពីរចំណុច រួមមាន៖

១. និរាករណ៍ ឫដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុ

២. ដកហូតលិខិតបញ្ជាក់ការកាន់កាប់ដីរបស់មន្ទីរដែនដី នគរួបណីយកម្ម និងសំណង់ និងអាជ្ញា ធរដែនដីខេត្តទាំងបួន មានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ដែលមានការពាក់ ព័ន្ធដីព្រៃកោងកាង។

mangroves-4

លោក គីម ហ៊ាង ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជានិយាយ ថា “ខ្ញុំគាំទ្រការផ្លាស់ប្តូរច្បាប់នេះ ១០០%”។

លោកបន្ថែមថារដ្ឋាភិបាលគួអនុវត្តន៍ច្បាប់នេះតាំងពីមុនមកម្លេះ ដោយសារតែនេះជាផល ប្រយោជន៍របស់ប្រទេសជាតិទាំងមូល។

លោកបានសង្កត់ធ្ងន់ថា “យើងមើលឃើញពីផលប្រយោជន៍យ៉ាងច្រើននៅពេលដែល សេដ្ឋកិច្ចទ្រង់ទ្រាយធំ(macro-economy)ចាប់ផ្តើមឡើង”

ទោះជាយ៉ាងណា លោក ដែន សាកល ជានាយកប្រតិបត្តិនៃ Universal Real Estate នៅក្រុង ព្រះសីហនុបានលើកឡើងថា ការអនុវត្តន៍ច្បាប់នេះមិនល្អសម្រាប់កម្ពុជានោះទេ កម្ពុជានឹង បាត់បង់អ្នកវិនិយោគទុននៅពេលច្បាប់ដាក់ចេញជាផ្លូវការ។ ជាពិសេស សម្រាប់វិនិយោគិន អចលនទ្រព្យដែលសំឡឹងរកការវិនិយោគនៅតាមតំបន់ឆ្នេរ ទំនងជានឹងចូលកមក្នុងប្រទេស កម្ពុជាកាន់តែតិច។

ប៉ុន្តែលោក ហ៊ាង និយាយថាការផ្លាស់ប្តូរច្បាប់នេះគ្រាន់តែប៉ះពាល់ផលប្រយោជន៍តែលើ មនុស្សមួយ ក្រុមតូចប៉ណ្ណោះ ផ្ទុយទៅវិញមានផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចរយៈ ក្នុងពេលវែង ដែលជាផលចំណេញដល់អ្នកគ្រប់គ្នាក្នុងរយៈពេលវែងទៀតផង។

លោកលើកឡើងបន្ថែមថា ទោះជាយ៉ាងណាវិនិយោគិនបរទេសប្រហែលជាមានភាពភ័យ ក្លាចក្នុងការវិនិយោគនៅកម្ពុជា នៅពេលមានការផ្លាស់ប្តូរច្បាប់ឆាប់រហ័សបែបនេះ។

លោកបានផ្តល់យោបល់ថា រដ្ឋាភិបាលគួមានផែនការច្បាស់លាស់មុនពេលសម្រេចចិត្តផ្តល់ដី ទៅដល់អ្នកវិនិយោគទុនណាមួយ។

លោក Alex Evengroen នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនវត្ថុ Key Real Estate និងជានា យកប្រឹក្សាយោបល់នៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា និងជាអនុប្រធានក្រុមហ៊ុនអចលនវត្ថុEurocham’s Real Estate & Construction Committee ក៏យល់ស្របដូចលោក គីម ហ៊ាង ដោយនិយាយថា នេះជាការផ្លាស់ប្តូរតូចមួយ។ តំបន់ព្រៃ កោងកាង និងតំបន់ដីសើមគាំទ្រយ៉ាងសំខាន់លើប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់ផលល្អដល់ បរិស្ថានទូទាំងខេត្ត។ ការការពារតំបន់ទាំងនេះគឺពិតជាមានសារៈសខាន់ណាស់៕

ផ្ដល់សិទ្ធិ៖ realestate.com.kh 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031