អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia

ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia

ការចេញរបាយការណ៍ទីផ្សារ H1 ២០១៦ ក្នុងពេលថ្មីដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យសាកលឯករាជ្យ ឈ្មោះ Knight Frank បានបញ្ជាក់ទាំងការប្រមូលទិន្នន័យដោយក្រុមហ៊ុនពីសកម្មភាពរបស់ទីផ្សារអចលនទ្រព្យ អំឡុងពាក់ កណ្តាលឆ្នាំដំបូង នៅក្នុងការរួមបញ្ចូលគ្នាជាមួយការបង្ហាញជាមុនដ៏គួឲ្យទាក់ទាញមួយនៃអ្វីដែលនឹងកើតឡើងនៅពេល អនាគត។

យ៉ោងទៅតាមលោក Ross Wheble ជាប្រធានរបស់ក្រុមហ៊ុន Knight Frank កម្ពុជា ឈានមុខគេនៃគម្រោងសាងសង់ថ្មីចុងក្រោយបានឈានដល់ចំណុចកណ្តាលមួយ ដែលជាមធ្យោបាយមូយដើម្បីដោះស្រាយលើហានីភ័យរយៈពេលខ្លីនៅក្នុងទីផ្សារ។ ប្រសិនបើគ្រប់ចំណុចដំណើរការបានល្អរបាយការណ៍បង្ហាញថា កម្ពុជាមានសក្តានុពលដើម្បី ឈានចូលជាសមាជិក និងប្រតិបត្តិការការងារប្រសើរឡើងនៅអាស៊ីអាគ្នេយ៍តាមរយៈដំណើរការធ្វើពិពិធកម្ម ដោយលើកឡើងថា“កំណើនខ្លាំងក្លាគឺរំពឹងថានឹងមានបន្តទៀត”

វិស័យការិល័យនៅក្រុងភ្នំពេញ

ការចាប់ផ្តើមនៅក្នុងឆ្នាំដែលបញ្ចប់ការសាងសង់អគារការិយាល័យធំៗចំនួន៣ ដែលទំហំសរុបចំនូួន ៥,០០០ ម៉ែត្រការ៉េ ពាក់កណ្តាលទី២ នៃឆ្នាំសម្រាប់វិស័យការិយាល័យប្រហែលមើលឃើញថាមាន ការប្រែប្រួលខុសគ្នាតិចតួច នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមចាប់អារម្មណ៍ការិយាល័យពាណិជ្ជកម្ម លំដាប់ខ្ពស់ និងប្តូរទៅជាអគារការិយាល័យ Grade A និង Grade B។ នេះដោយសារតែការលំបាកនៃ យូនីត Grade C ត្រូវធ្វើការផ្លាស់ប្តូរ បទបញ្ជារ និងគុណភាព។

តម្រូវការសម្រាប់ប្រភេទអគារលំដាប់ខ្ពស់បានលេចឡើងជាមួយគម្រោងមួយចំនួន ដែលឃើញ មានចំនួននៃការស្នើរសុំកាន់តែច្រើនឡើង ដូចជាក្នុងករណី អគារវឌ្ឍនៈ ដែលភាគរយនៃការកាន់ កាប់ជិត ៥០% ពេលបច្ចុប្បន្ន។ នេះប្រហែលជាហេតុផលថាហេតុអ្វីបានការផ្គត់ផ្គង់ភាគច្រើនហូរចូល នៅពីរបីឆ្នាំបន្ទាប់គឺជា អគារ Grade A។ ទាំងនេះនឹងរួមបញ្ចូលទាំងប្រភេទយូនីតនឹងមកជាមួយនឹង ការបញ្ចប់គម្រោងដូចជានៅ Exchange Square, Diamond Twin Tower, និង Olympia City។

របាយការណ៍ដោយ Knight Frank បង្ហាញថា ក្នុងរយៈពេលមធ្យម ប្រទេសនេះគឺរំពឹងថានឹងទទួល បានអ្នកវិនិយោគទុនបរទេសច្រើនឡើង សម្រាងវិស័យការិយាល័យដែលតម្លៃប្រហែលនៅបន្តកើន ឡើងពីអត្រាបច្ចុប្បន្ន ៤,៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះចង្អុលបង្ហាញថាក្រុមហ៊ុនធំៗកំពុងផ្លាស់ប្តូរទៅធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។

វិស័យលក់រាយ

ប៉ុន្តែនេះប្រហែលមិនមែនជាបញ្ហាអាក្រក់សម្រាប់អាជីវកម្មនោះទេ។ ដោយសារជាមួយនឹងការកើនឡើង នៃចំនួនកន្លែងលក់រាយដែលមាន តម្លៃលក់រាយ នឹងកាន់តែមានការប្រកួតប្រជែង ផ្ទុយពីតម្លៃបច្ចុប្បន្នពី ១០ ដុល្លារ ទៅ ៧០ ដុល្លារ ក្នុងមួយម៉ែត្រការេ។

វិស័យសណ្ឋាគារៈ

វិស័យសណ្ឋាគារមានចំណែកស្មើគ្នាទាំងបញ្ហា និងភាពជោគជ័យអំឡុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។ ទោះបីជាសណ្ឋាគារ ដែលមានហាងនៅក្នុងនោះបានធានាលើចំនួននៃទេសចរណ៍ច្រើន សណ្ឋាគារផ្កាយប្រាំអន្តរជាតិដូចជា សណ្ឋាគារ Marriott បានប្រឹងប្រែងបង្កើនអត្រាកាន់កាប់ដើម្បីប្រកួតប្រជែងជាមួយលំនៅដ្ឋានក្នុងស្រុក។

ថ្វីបើបែបនេះ គន្លឹះ ១៧៥ នឹងធ្វើការប្រកួតបជែង

ទោះបីជាភាគច្រើននៃសេវាកម្មអាផាតមេនបាគ្រប់គ្រងដោយម្ចាស់ក្នុងស្រុកក៏ដោយ ទំងន់នៃទីផ្សារ គឺពឹងផ្អែកលើជនបរទេសឲ្យជួល និងកាន់កាប់អចលនទ្រព្យទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មានប្រ ហែល ៤,០១៧ យូនីត មានប្រហែលជា ១,៧៣០យូនីតបន្ថែមទៀតគួតែបញ្ចប់នៅឆ្នាំ ២០១៨។ នេះរំ ពឹងថានឹងបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃជួល ដែលបច្ចុប្បន្នតម្លៃពី ៦៦៧ ដុល្លារ ទៅ ៤,០០០ ដុល្លារក្នុងមួយខែ អាស្រ័យថាតើមានតម្រូវការទីផ្សារខ្ពស់ ឫក៏មិនមាន។ ការសាង់សង់ខុនដូទាន់ប្រ ណិត និងសេវាកម្មអាផាតមេនខ្នាតតូច នឹងធ្វើឲ្យមានការថយចុះនូវតម្លៃបច្ចុប្បន្ននៃសេវាកម្មអាផាត មេន។

វិស័យខុនដូ

បច្ចុប្បន្នវិស័យខុដូប្រហែលជាវិស័យជោគជ័នបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយឃើញមានទី ផ្សារ ៤.៩ % កើឡើងអំឡុង បីបួនខែដំបូងក្នុងឆ្នាំនេះ។ នេះបានកើនឡើងសរុបដល់ ២,៧៩៧ យូនីត បានបន្ថែមឲ្យការផ្គត់ផ្គង់ ដេលរួមបញ្ចូលការអភិវឌ្ឍន៍ដូចជា គម្រោង The 240 គម្រោង Galaxy residences និងគម្រោង 9 East។ ចំនួន ៩២៩ យូនីត ត្រូវបានលក់ចេញអំឡុងពាក់កណ្តាលទី១ ឆ្នាំ២០១៦។ នេះបង្ហាញឲ្យឃើញការថយចុះប្រហែល ២៦,៧% តាំងពីឆ្នាំទៅមិញ។

គម្រោងប្រភេទនេះកាន់តែច្រើនឡើងបានរំពឹងថាមានច្រើននៅក្នុងឆ្នាំបន្ទាប់ ហើយ ៧៤ គម្រោង កំណត់ថានឹងបញ្ចប់នៅឆ្នាំ ២០២០។ ៧២%នៃគម្រោងទាំងនេះ នឹងត្រូវធ្វើទៅជា គម្រោងខុនដូលំ ដាប់ខ្ពស់។

ផ្ដល់សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031