អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត

របាយការណ៍ Knight Frank បង្ហាញថា​ តម្លៃដីនៅទីក្រុងភ្នំពេញមានកំណើនយឺត

ក្រុមហ៊ុន Knight Frank បានទើបតែបង្ហាញពីសន្ទស្សន៍អភិវឌ្ឍន៍ដីធ្លីដ៏ខ្លាំងនៅតំបន់អាស៊ី សម្រាប់ ពាក់កណ្តាលទីមួយឆ្នាំ ២០១៦។ ក្នុងតារាងសន្ទស្សន៍មានបង្ហាញពីតម្លៃដីសម្រាប់ សាងសង់លំនៅ ដ្ឋាន (ដីប្រើ សម្រាប់សាងសង់អាផាតមេន ឫខុនដូ) ដីសម្រាប់ការិយាល័យ ពាណិជ្ជកម្ម និងការិយាល័យ និងដីសម្រាប់អភិវឌ្ឍន៍ដែលមានតម្លៃថ្លៃនៅក្នុងទីក្រុង សំខាន់ៗចំនួន ១៣ នៅតំបន់អាស៊ាន។

តម្លៃដីខ្ពស់នៅទីក្រុងភ្នំពេញបានបង្ហាញថាមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ទៅមិញ។

land
របាយកាណ៍បញ្ជាក់ថា សន្ទស្សន៍តម្លៃដីលំនៅដ្ឋានខ្ពស់នៅទីក្រុងភ្នំពេញ បច្ចុប្បន្នគឺ ៥.៨% នៅក្នុងពាក់កណ្តាលទីមួយឆ្នាំ២០១៦ យឺតជាងធៀបទៅនឹងពាក់កណ្តាល ទីមួយឆ្នាំ ២០១៥ ដែលពេលនោះគឺ ខ្ពស់ដល់ ១៦.២%។ កំណត់សម្គាល់នេះ ជាការធ្លាក់ចុះនូវតម្លៃនៃដីលំនៅ ដ្ឋាន ដ្ឋាននៅក្នុងទីក្រុង។

ដីការិយាល័យដែលមានតម្លៃថ្លៃបង្ហាញក្នុងរបាយការណ៍ស្រដៀងគ្នាថាមានការធ្លាក់ចុះ។ នៅក្នុងពាក់កណ្តាលឆមាសទីមួយឆ្នាំ ២០១៦ សន្ទស្សន៍តម្លៃដីនៅភ្នំពេញមាន ៥.៦% ធៀបទៅ ១៤.៨% ពេលដូចគ្នាក្នុងឆ្នាំទៅមិញ។

តម្លៃមិនបានធ្លាក់ចុះទេ ប៉ុន្តែគ្រាន់តែអត្រានៃការកើនឡើងយឺត។តាមតារាងបង្ហាញថាតម្លៃកើន ឡើងសម្រាប់ពាក់កណ្តាលទីមួយនៃឆ្នាំ (កំណើន ៥.៨% សម្រាប់លំនៅដ្ឋាន)និងតម្លៃកើនឡើង អំឡុងឆ្នាំទៅមិញ – ដល់ខែមិថុនាឆ្នាំមុន ដូច្នេះតម្លៃកើនឡើងពីខែមិថុនាឆ្នាំ២០១៥ ដល់ខែមិថុនា ឆ្នាំ២០១៦ (១៦.២% សម្រាប់លំនៅដ្ឋាន)។ ដូច្នេះ ប្រសិនបើយើងទ្វេរជាពីរដងនៃ ៥.៨% ផ្តល់ជាការចង្អុលបង្ហាញមួយនៃកំណើនតម្លៃក្នុងឆ្នាំ ២០១៦យើងនឹងទទួលបាន ១១.៦%។ ដូច្នេះ នេះនៅ តែជាកំណើនល្អមួួយ ប៉ុន្តែវាបានបង្ហាញថាទីផ្សារកំពុងធ្លាក់ចុះយឺតៗ តែមិនធ្លាក់ចុះទេ (កំណើន ១១.៦% ធៀបជាមួយកំណើន ១៦.២%)។

លោក Ross Wheble ជាអ្នកគ្រប់គ្រងប្រចាំប្រទេសសម្រាប់ក្រុមហ៊ុន Knight Frank Cambodia លើកឡើងថា “ទោះបីជាទីក្រុងភ្នំពេញនៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងចំនួន៤ ដែលមានកំណើនតម្លៃដីខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ទាំងដីលំនៅដ្ឋាន និងដីពាណិជ្ជកម្ម តួលេខសម្រាប់ពាក់កណ្តាលទីមួយឆ្នាំ ២០១៦ បង្ហាញថាអត្រាកំណើនយឺតដែលជាផ្នែកមួយ អាចចូលរួមធ្វើឲ្យមានការផ្គត់ផ្គង់ខុនដូលើសតម្រូវការក្នុងរយៈពេលខ្លី ដែលបានជះឥទ្ធពល លើតម្រូវការដីធ្លីក្នុង ទីតាំងសំខាន់ៗ។ ទោះជាយ៉ាងណា ខណៈ ពេលដែលអត្រានៃកំណើន នៅក្នុងកម្រិតមធ្យម តម្លៃដី នៅតែសង្ឃឹមថាទទួលបានតួលេខនៃកំណើនទេ្វរដងក្នុងអំឡុងឆ្នាំ ២០១៦ ហើយយើងបន្តមើល ឃើញការវិនិយោគហូរចូលមកប្រទេសកម្ពុជា។” ការប្រែប្រួល នៅក្នុងទីក្រុងភ្នំពេញទាំងនេះបង្ហាញ ពីការចុះត្រជាក់ក្នុងតំបន់។

របាយណ៍ការណ៍បានលម្អិតថា ទំហំនៃការវិនិយោគក្នុងការភិវឌ្ឍន៍ដីធ្លីនៅក្នុងអាស៊ីទាំងមូល គឺដូច គ្នាទៅនឹងអំឡុងឆ្នាំ ២០១៥។ សន្ទស្សន៍តម្លៃលំនៅដ្ឋានថយចុះ ១.៩% នៅក្នុងតំបន់ ធៀបទៅនឹង ២.៨% ក្នុងពាក់កណ្តាលឆ្នាំមុន។ ទោះជាយ៉ាងណាដីអភិវឌ្ឍន៍ការិយាល័យកើនឡើង ៣ ចំណុច ពី ១.៩% ទៅ២.៨%។

ផ្ដល់សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728