អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់

ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់

យោងទៅតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារទៅម្ចាស់អចលនទ្រព្យក្នុងការអនុវត្តតាមប្រកាសលេខ ៤៩៣  សហវ.ប្រក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦ ស្តីអំពី “ការប្រកាសប្រមូលព័ន្ធលើអចលនទ្រព្យ” គ្រប់ម្ចាស់អចលនទ្រព្យទាំងអស់នៅកម្ពុជាត្រូវតែយល់ដឹងពីកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំលើអចលនទ្រព្យរបស់ខ្លួន។

លោក Anthony Galliano នាយកប្រត្តិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅកម្ពុជា (Cambodia Investment Management) លើកឡើងថា ទោះបីជាកាតព្វកិច្ចសម្រាប់ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវធ្វើការបង់ប្រាក់ប្រចាំឆ្នាំលើពន្ធ អចលនទ្រព្យបានត្រូវពង្រឹងបន្ថែមតាំងពីប្រកាសលេខ ៤៩៣ បានចុះនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១០ ក៏ដោយ  ក៏នៅតែមានករណីមិនអនុលោមតាមច្បាប់ និងការគេចវេសពីការបង់ពន្ធទាំងស្រុងដែរ។ ក្នុងនាមជាអ្នកជាប់ពន្ធដែលមិនមែនជាក្រុមហ៊ុន នេះជាផ្នែកមួយនៃពន្ធផ្ទាល់ខ្លួនដោយផ្ទាល់ ហើយជនជាតិខ្មែរទូទៅនៅតែស្ទាក់ស្ទើរ ដូច្នេះការអនុវត្តច្បាប់ក្នុងចំនួនប្រជាជនទូទៅគឺមានភាពភាពស្មុគស្មាញច្រើន “។

ទោះបីជាយ៉ាងណាក៏ដោយ ពន្ធគួរតែត្រូវបានបង់ជូនរដ្ឋ ហើយការមិនអនុវត្តន៍តាមច្បាប់គឺនឹងត្រូវបានផាកពិន័យ។ នៅក្នុង “ការជូនដំណឹង“ អគ្គនាយកដ្ឋានពន្ធដារ(GDT) បញ្ជាក់ថា ខ្លួនបានអង្កេតឃើញថាម្ចាស់អចលនទ្រព្យបានបរាជ័យ ក្នុងការអនុវត្តន៍លើកាតព្វកិច្ចពន្ធប្រចាំឆ្នាំនេះ ហើយ អគ្គនាយកដ្ឋានពន្ធដារ ជម្រុញឲ្យម្ចាស់អចលនទ្រព្យទាំងនោះបង់ ពន្ធលើអចលនទ្រព្យឲ្យបានមុនពេលផុតកំណត់។ មិនអនុវត្តន៍តាមការណែនាំនឹងត្រូវផាកពិន័យតាមច្បាប់។

ផ្ដល់សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930