អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ក្រោយ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​ គម្រោងសាងសង់ផ្លូវ និងស្ពាន ​​​៣កន្លែងសំខាន់ៗនឹងចាប់ផ្តើមនៅឆ្នាំ២០១៧

ក្រោយ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​ គម្រោងសាងសង់ផ្លូវ និងស្ពាន ​​​៣កន្លែងសំខាន់ៗនឹងចាប់ផ្តើមនៅឆ្នាំ២០១៧

នៅក្នុងការចុះទស្សនកិច្ចផ្លូវរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនមកកាន់ប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៣ និង ១៤ ខែតុលាឆ្នាំ២០១៦កន្លងទៅនេះ ដែលមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងប្រធានាធិបតីនៃប្រទេសចិន។

ដំណើរទស្សនៈកិច្ចនេះកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នាចំនួន ៣១ ចំណុចទាក់ទងនឹងវិស័យផ្សេងៗគ្នារួមមាន ការពង្រឹងកិច្ចសហការអន្តរជាតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ពាណិជ្ជកម្ម) ពន្ធដារ ការអនុវត្តន៍ច្បាប់ ឧស្សាហកម្ម និងសិប្បកម្ម ប្រព័ន្ធធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានទឹក និងបរិស្ថាន។

ជាមួយគ្នានោះដែរនៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងសាងសង់ចំនួន៣សំខាន់ៗជាមួយភាគីចិន ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧ខាងមុខ។

គម្រោងទាំងបីដែលនឹងចាប់ផ្តើមថ្មីនេះមានដូចជា៖ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ១១ អ្នកលឿង-ថ្នល់ទទឹង និងគម្រោងស្ពានឆ្លងទន្លេមេគង្គក្រូចឆ្មារ-ស្ទឹងត្រង់ ។

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ៖

សម្រាប់គម្រោងនេះជាប្រភេទគម្រោងដែលនឹងដំណើរការសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនឯកជន មុននឹងផ្ទេរជូនរាជរដ្ឋាភិបាល ហើយនឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់របស់ចិន China Road & Bridge Corporation (CRBC)។

គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ១,៩០០ លានដុល្លារ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

គម្រោងផ្លូវជាតិលេខ ១១ អ្នកលឿង-ថ្នល់ទទឹង៖

គម្រោងស្តារឡើងវិញនូវផ្លូវជាតិដែលមានស្រាប់គឺផ្លូវជាតិលេខ១១ចេញពីអ្នកលឿងទៅថ្នល់ទទឹង អភិវឌ្ឍន៍ដោយក្រុមហ៊ុនគ្រប់គ្រងការសាងសង់ក្វាងចូវវ៉ានអាន។ គម្រោងនេះនឹងចំណាយទឹកប្រាក់ប្រមាណ៩៨លានដុល្លារអាមេរិកលើផ្លូវដែលមានប្រវែង៩៦,៤៨១គីឡូម៉ែត្រនិងតួផ្លូវមានទំហំទទឹង១១ម៉ែត្រ។

គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់៖

ចំណែកគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្នុងស្រុកក្រូចឆ្មារខេត្តត្បួងឃ្មុំទៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម គម្រោងនេះនឹងត្រូវចំណាយថវិការសរុបជិត ៥៧ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងស្ពានដែលមានប្រវែង ១,១៣១ ម៉ែត្រ ដែលមានទំហំទទឹង ១៣.៥០ ម៉ែត្រ។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងគម្រោងសាងសង់ស្ពាន់ដដែលនេះ ក៏មានគម្រោងត្រួតពិនិត្យលើបច្ចេកទេស ដែលជាគម្រោងមួយផ្សេងទៀតដើម្បីត្រួតពិនិត្យលើគម្រោងសាងសង់ស្ពានមួយនេះ ដែលនឹងត្រូវសហការគ្នាក្នុងការសាងសង់ជាមួយក្រុមហ៊ុនគ្រប់គ្រងការសាងសង់ក្វាងចូវវ៉ានអាន។

សម្រាប់លទ្ធផលទាំង៣១ចំណុចនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នារវាងកម្ពុជា-ចិន ក្នុងចំណោមនោះក៏នូវមានការព្រមព្រៀងមួយចំនួនទៀតផងដែរ ដែលបានផ្តោតទៅលើវិស័យអចលទ្រព្យដែលនឹងត្រូវ ធ្វើការអភិវឌ្ឍន៍ក្នុងជំហានបន្តបន្ទាប់នៅពេលអនាគតដូចជា៖

  • លិខិតប្តូរសារស្តីពីគម្រោង សាងសង់អាគារពេទ្យមិត្តភាពកម្ពុជា-ចិន
  • កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ័នចិនសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៥១
  • កិច្ចព្រមព្រៀងសម្បទានសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
  • កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ័នចិនសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២
  • កិច្ចព្រមព្រៀងពិធីសារ សម្រាប់គម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូវថ្ម ៤៥០មេហ្គាវ៉ាត់ នៅក្រុង ព្រះសីហនុ

ព័ត៌មានលម្អិតសូមអាន realestate.com.kh…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031