អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​​ត្រូវ​គិត​លើ​ចំណុច​ទាំង​ ៥​នេះ​សិន​ មុន​​សម្រេច​ចិត្ត​ទិញ​​ផ្ទះ​ថ្មី​​ ​ដើម្បី​កុំ​ឲ្យ​ខក​ខ្លួន​ថ្ងៃ​ក្រោយ

​​ត្រូវ​គិត​លើ​ចំណុច​ទាំង​ ៥​នេះ​សិន​ មុន​​សម្រេច​ចិត្ត​ទិញ​​ផ្ទះ​ថ្មី​​ ​ដើម្បី​កុំ​ឲ្យ​ខក​ខ្លួន​ថ្ងៃ​ក្រោយ

ប្រ​ភព៖​​ Home Improvement and Real Estate Tips

ការទិញផ្ទះថ្មីអាចជាបទពិសោធន៍ដ៏គួរខ្លាចឬញញើត។ ហើយវាក៏ជាចំណុចសំខាន់មួយនៅក្នុងឆាកជីវិតផងដែរ។ វាទាមទារការសម្រេចចិត្តដ៏ត្រឹមត្រូវនិងប្រុងប្រយ័ត្ន ព្រោះទំហំទឹកប្រាក់ដែលត្រូវចំណាយមិនមែនតិចតួចនោះទេ។ អ្នកត្រូវគិតពីចំណុចខាងក្រោមនេះមុនពេលអ្នកសម្រេចចិត្តទិញ៖

១)តម្លៃ៖ គេហដ្ឋានថ្មីរបស់អ្នកដែលអ្នកចង់ទិញត្រូវឲ្យសមនឹងថវិកាដែលអ្នកមាន។ វាជាចំណុចមួយដែលអ្នកត្រូវគិតមុនពេលទិញផ្ទះថ្មី។ កុំខ្ជះខ្ជាយពេលវេលាមើលផ្ទះដែលហួសពីសមត្ថភាពរបស់អ្នក។

២) ទីតាំង៖ អ្នកត្រូវគិតពីទីតាំងដែលអ្នកចង់រស់នៅ។ អ្នកត្រូវគិតពីចំណាយពីកន្លែងធ្វើការនិងសាលារៀនរបស់កូនអ្នកឬទីតាំងនោះមានផ្សារឬមន្ទីរពេទ្យជាដើម។

៣) ទំហំ៖ នៅពេលដែលអ្នកទិញផ្ទះ អ្នកត្រូវគិតពីទំហំដែលអ្នកត្រូវការ។ តើអ្នកត្រូវការបន្ទប់គេងប៉ុន្មាន? តើវាមានទំហំសម្រាប់ពង្រីកទៅមុខទៀតឬទេ? ទាំងនេះសុទ្ធតែជាសំនួរសំខាន់ៗដែលអ្នកត្រូវឆ្លើយ។

៤) ផ្ទះធំឬផ្ទះតូច៖ ការទិញផ្ទះថ្មីច្រើនតែអ្នកត្រូវការពង្រីកកន្លែងឬកន្លែងតូចជាងមុន។ អ្នកត្រូវគិតតើអ្នកគួរចោលរបស់ឬទិញទំនិញបន្ថែម ។

៥) អចិន្ត្រៃយ៍៖តើផ្ទះដែលទិញជាផ្ទះអចិន្ត្រៃយ៍ឬផ្ទះមានរយៈពេល? អ្នកត្រូវដឹងពីចំណុចនេះជាដាច់ខាត។ តើអ្នកចង់ទិញផ្ទះដែលអាចឲ្យកូនរបស់អ្នករស់នៅទៅថ្ងៃក្រោយ?

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031