អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ការកើនឡើងហានីភ័យឥណទាននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា៖ អ្នកវិនិយោគត្រូវយល់ដឹង…

ការកើនឡើងហានីភ័យឥណទាននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា៖ អ្នកវិនិយោគត្រូវយល់ដឹង…

ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងក្នុងពេលថ្មីៗនេះថា អ្នកទិញនៅក្នុងទីផ្សារកម្ពុជាបានជ្រើសរើសយកសេវាកម្មឥណទានកាន់តែច្រើនឡើងសម្រាប់ទិញអចលនវត្ថុ ហើយចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយបាយការណ៍ស្ថាប័នរូបិយវត្ថុអន្តរជាតិបានលើកឡើងថាអត្រានៃតម្លៃប្រាក់កម្ចីបានកើនឡើងពី ៧០-៨០% នៅឆ្នាំ២០១៦។

ម្ចាស់អចលនទ្រព្យបានខ្ចីប្រាក់ទិញអចលនទ្រព្យ ពួកគេទំាងនោះជាអ្នកលក់ដំបូងបន្ទាប់ពីទីផ្សារបានឡើងដល់ចំណុចកំពូល វាជាហេតុនៃការកើនឡើងនៃហានិភ័យនៃ “ការបំប៉ោងតម្លៃ” បានផ្ទុះនៅក្នុងទីផ្សារ។

ស្ថានភាពនេះអាចកាន់តែរីកធំឡើងកាលណាអត្រាការប្រាក់នៃប្រាក់កម្ចីទាំងនោះកើនឡើង ចំណែកការជួលប្រចាំឆ្នាំសម្រាប់អចលនទ្រព្យទាំងមូលបានធ្លាក់ចុះទាបជាងការរំពឹងទុក។ អ្នកផ្តល់ប្រាក់កម្ចីបានលក់ខុនដូទំាងនោះវិញនៅពេលដែលកូនបំណុលគ្មានសមត្ថភាពបង់ប្រាក់ត្រលប់ទៅវិញ ដែលធ្វើឲ្យមានការផ្តត់ផ្គង់លើសតម្រូវការ ដែលបង្ករឲ្យមានគ្រោះថ្នាក់កាន់តែធំឡើងសម្រាប់ទីផ្សារ។ នៅពេលដែលបំណុលបន្តកើនឡើងចុងក្រោយហានិភ័យនៃឥណទានធ្វើឲ្យកាន់តែមានក្តីបារម្ភនៅក្នុងប្រទេសកម្ពុជា។

នៅពេលដែលប្រាក់កម្ចីកើនឡើងឥណទាននៅក្នុងទីផ្សារកើនឡើងបន្ទាប់មកនឹងមានលំហូរសាច់ប្រាក់សម្រាប់ពលរដ្ឋ និង សេដ្ឋកិច្ច។ វាជាការប្រើសើរសម្រាប់ពលរដ្ឋនៅពេលដែលពួកគេប្រើប្រាស់នូវប្រាក់ទាំងនេះទៅក្នុងអាជីវកម្មដោយបង្កើតផែនការអាជីវកម្មច្បាស់លាស់។ ហើយវាក៏មានសារៈសំខាន់សម្រាប់ការពង្រីកអាជីវកម្មផងដែរ ។ល។ សកម្មភាពទាំងនេះនឹង បង្កើតមុខរបរយ៉ាងច្រើនសម្រាប់ប្រជាជន។

ប៉ុន្តែក៏មានគុណវិបត្តិផងដែរ…

លោក ហ៊ឹម សីហា នៃក្រុមហ៊ុន VTrust បានបញ្ជាក់ថាហានិភ័យឥណទានកំពុងកើនឡើងក្នុងទីផ្សារឆ្នាំ២០១៦នៅពេលដែល អ្នកវិនិយោគផ្តល់ហិរញ្ញវត្ថុដោយផ្ទាល់ដើម្បីជម្រុញដល់កំណើននៃការលក់នៅក្នុងទីផ្សារជាពិសេសសម្រាប់ទីផ្សារក្នុងស្រុក៖ “សម្រាប់ការជម្រុញទីផ្សារពេលបច្ចុប្បន្ន អ្នកអភិវឌ្ឍន៍បានផ្តល់ជូននូវជម្រើសអាចបត់បែនសម្រាប់អ្នកទិញផ្ទះ និងដីឡូតិ៍ ដោយមិនបាច់បង់ប្រាក់កក់ (០%នៃប្រាក់កក់) ដើម្បីជម្រុញការលក់ហើយនៅក្នុងរយៈពេលខ្លីយើងមើលឃើញថាមានលក្ខណៈល្អប្រសើរនិងផលណេញច្រើនសម្រាប់ទីផ្សារ។ ប៉ុន្តែខណៈពេលដែលធនាគារមានការរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីទៅឲ្យអតិថិជន។ អ្នកអភិវឌ្ឍន៍ភាគច្រើនមិនបានសិក្សាច្បាស់លាស់អំពីអតិថិជនមុនពេលផ្តល់កិច្ចសន្សាបង់រំលស់ ដើម្បីបញ្ជៀសពីបញ្ហាពេលអនាគត។ ប្រសិនបើមិនមានការគ្រប់គ្រងច្បាស់លាស់អាចក្នុងរយៈពេលមធ្យម ទៅវែងធ្វើឲ្យមានការជំពាក់បំណុលចំណោមអតិថិជនដែលខ្វះលទ្ធភាព ហើយទាំងនេះអាចធ្វើឲ្យមានវិបត្តិប្រាក់កម្ចី និយតករគួរសិក្សាពីចំណុចទាំងនេះឲ្យបានច្បាស់លាស់។

ព័ត៌មានលម្អិត សូមអាន realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728