អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > គម្រោងលំនៅដ្ឋានតម្លៃសមរម្យទី២ ចំនួន ៥៣៤០​ខ្នង ​ស្ថិត​តាម​ផ្លូវជាតិលេខ៥​ ​ចម្ងាយ​​២១​គីឡូម៉ែត្រ​ពី​ភ្នំពេញ

គម្រោងលំនៅដ្ឋានតម្លៃសមរម្យទី២ ចំនួន ៥៣៤០​ខ្នង ​ស្ថិត​តាម​ផ្លូវជាតិលេខ៥​ ​ចម្ងាយ​​២១​គីឡូម៉ែត្រ​ពី​ភ្នំពេញ

កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ ​២០១៧ កន្លងទៅនេះក្រសួង​រៀបចំ​ដែនដីនគរូប​នីយកម្ម និង​សំណង់បាន​រៀចំ​ពិធី​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាងអគ្គ​នាយក​ដ្ឋាន​លំ​នៅ​ដ្ឋាន​នៃ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់ និងក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់។

អនុស្សរណៈ​យោគ​យល់គ្នានេះធ្វើលើ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ន៍គម្រោង​លំនៅដ្ឋានមាន​តម្លៃ​សមរម្យ​សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋទូទៅដែល​មាន​ប្រាក់ចំណូល​ទាបនិង​​មធ្យម និង​ជនងាយ​រងគ្រោះនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងត្រូវទទួលខុសត្រូវក្នុងការចាត់ចែង រៀបចំ និងចាប់ផ្តើម ដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរម្យនេះនៅថ្ងៃទី១ ខែ​ឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ។ ហើយនេះក៏ជាគម្រោងតម្លៃសមរម្យលើ​កទីមួយរបស់ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នៅក្នុងប្រទេសកម្ពុជា។​

ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប មានបទពិសោធន៍ក្នុងការសាងសង់ជាច្រើនឆ្នាំនិងបានបញ្ចប់គម្រោងជាច្រើននៅកម្ពុជាដូចជា៖ Toul Kork Warehouse, គម្រោង Town Houses- Mekong,​ គម្រោង Mekong View Tower និងមានគម្រោងផ្សេងៗទៀត។

គម្រោងលំនៅដ្ឋាននេះមានចំនួនសរុប ៥៣៤០​ខ្នង ដែលចែកចេញជា ពីរទំហំផ្សេងគ្នាគឺ ប្រភេទ​លំនៅដ្ឋាន​ទំហំ​ ៥,១ម x ១៣ ម ចំនួន៨៦៤ខ្នង និង​ប្រភេទ​លំនៅដ្ឋាន ៥,១ ម x៧,២ ម ចំនួន ៤៤៧៦ខ្នង។

រីឯគម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយដែលមានចម្ងាយ១៧គីឡូម៉ែត្រពីក្រុងភ្នំពេញ បានបើកដំណើរការការដ្ឋានសាង សង់របស់ខ្លួន កាលពីថ្ងៃទី​៧​ ខែមករា ឆ្នាំ ២០១៧​កន្លងទៅ។

គម្រោងនេះបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Land ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ២០​ហិចតា។ ក្នុងនោះផ្ទៃដីសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅមានទំហំ១០​ហិចតា ហើយដីសម្រាប់សាងសង់ជាផ្លូវថ្នល់ និងសួនកំសាន្តមានទំហំជាង ៧ហិចតា។

គម្រោងលំនៅដ្ឋានតម្លៃសមរម្យលើកទីមួយនេះត្រូវសាងសង់ឡើងចំនួន២,៤០០ខ្នងសម្រាប់អ្នកមានប្រាក់ណូលទាប និងមធ្យម ចាប់ពី២៥០​ដុល្លារទៅ៥០០ដុល្លារក្នុងមួយខែ។ ហើយតម្លៃផ្ទះក្នុងមួយខ្នងអាចមានតម្លៃចាប់ពី២០,០០០ដុល្លារ ទៅដល់ ២៥,០០០ ដុល្លារ។

សូមរំលឹកផងដែរថាចំណែកឯគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យថ្មីចុងក្រោយនេះមិនទាន់បានបញ្ជាក់អំពីតម្លៃលក់ជា សាធារណៈនៅឡើយទេ។

សរុបសេចក្តីមក​ទាំងគម្រោងលំនៅដ្ឋានតម្លៃមធ្យមលើកទីមួយ​​ និងគម្រោងថ្មីនេះ គឺមានគោលបំណងក្នុងការផ្តល់លំនៅដ្ឋានសមរម្យមួយសម្រាប់ពលរដ្ឋកម្ពុជាពិសេសអ្នកដែលមានកម្រិតជី​វ ភាពមធ្យម​៕

ផ្ដល់​សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031