អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > តើមានប្រភេទប្លង់កម្មសិទ្ធិអ្វីខ្លះក្នុងប្រទេសកម្ពុជា?​

តើមានប្រភេទប្លង់កម្មសិទ្ធិអ្វីខ្លះក្នុងប្រទេសកម្ពុជា?​

សម្រាប់អ្នកទិញអចលនទ្រព្យថ្មីការបែងចែកប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាអាចមានការភាន់ច្រឡំ។ សូមពិនិត្យមើលមធ្យោបាយ៣យ៉ាងក្នុងការកាន់កាប់អចលនទ្រព្យប្រកបដោយសុវត្ថិភាពក្នុងប្រទេសកម្ពុជា។ ការភាន់ច្រលំតែងតែកើតមានឡើងជុំវិញរវាងភាពជាកម្មសិទ្ធិនិងប្លង់កម្មសិទ្ធិនៅក្នុងប្រទេសកម្ពុជា។

ការកាន់កាប់អចលនទ្រព្យបច្ចុប្បន្នត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយក្នុងចំណោម៣នៃទម្រង់របស់ប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាមានដូចជា៖ ប្លង់រឹង ប្លង់ទន់ និងប័ណ្ណកម្មសិទ្ធិរួមឯកជនក្នុងអគារសហកម្មសិទ្ធិ ឬត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិរួម។

១) ប្លង់រឹង៖

ប្លង់រឹងមានអនុភាពខ្លាំងបំផុតលើការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជាហើយគឺជាប័ណ្ណកម្មសិទ្ធិដែលល្អបំផុតក្នុងប្រទេសកម្ពុជា។
ប្លង់រឹងគឺជាប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម។
ប្លង់រឹងមានព័ត៌មានលម្អិតដែលបានទទួលស្គាល់ និងបញ្ជាក់យ៉ាងត្រឹមត្រូវថ្នាក់ជាតិជាមួយនឹងការិយា ល័យសុរិយោដី។
ពន្ធលើការផ្ទេរកម្មសិទ្ធិត្រូវបានកាត់ចំនួន៤%នៃតម្លៃអចលនទ្រព្យសរុបនៅពេលដែលមានការផ្ទេរណា មួយកើតឡើង។
ប្លង់រឹងមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។

២) ប្លង់ទន់៖

ប្លង់ទន់គឺជាទម្រង់ទូទៅមួយនៃប័ណ្ណកម្មសិទ្ធិហើយជាទូទៅត្រូវបានចេញដោយប័ណ្ណកម្មសិទ្ធិក្នុងប្រទេសកម្ពុជាពីព្រោះពួកគេចង់ជៀសវាងការបង់ពន្ធលើការផ្ទេរកម្មសិទ្ធិ។
វាគឺជាប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ដោយអាជ្ញាធរថ្នាក់ក្រោមជាតិ។
ប្លង់ទន់ត្រូវបានផ្ដល់ដោយការិយាល័យសង្កាត់ ឬខណ្ឌហើយមិនទាន់បានចុះឈ្មោះជាលក្ខណៈជាតិឡើយក៏ប៉ុន្តែវានៅតែត្រូវបានគេចាត់ទុកថាជារូបភាពកម្មសិទ្ធិមួយ។
ប្លង់ទន់ជាទូទៅមិនអនុញ្ញាតឱ្យកាន់កាប់ដោយជនបរទេសឡើយ។

៣) ប័ណ្ណកម្មសិទ្ធិរួម៖

ការកាន់កាប់ជាឯកជនក្នុងអគារសហកម្មសិទ្ធិ(ត្រូវបានគេស្គាល់ថាប័ណ្ណកម្មសិទ្ធិ) គឺជាទម្រង់ថ្មីមួយនៃកម្មសិទ្ធិហើយអាចអនុញ្ញាតឱ្យជនបរទេសកាន់កាប់អចលនទ្រព្យដោយស្របច្បាប់ក្នុងប្រទេសកម្ពុជាបាន។
ប័ណ្ណកម្មសិទ្ធិរួមមានអនុភាពតិចជាងប្លង់កម្មសិទ្ធិ ក៏ប៉ុន្តែប័ណ្ណកម្មសិទ្ធិរួមកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនផ្ដល់នូវប្រភេទនៃប័ណ្ណកម្មសិទ្ធិរួមនេះ។
ច្បាប់នៃ “ការកាន់កាប់របស់ជនបរទេស” ត្រូវបានប្រកាស់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។​ ច្បាប់នេះកំណត់ឱ្យជនបរទេសកាន់កាប់ត្រឹមតែក្នុងអគារសហកម្មសិទ្ធិប៉ុណ្ណោះ។ ជនបរទេសនៅតែមិនអាចកាន់កាប់ដីក្នុងប្រទេសកម្ពុជាបានឡើយពីព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។
អគារសហកម្មសិទ្ធិត្រូវបានគេកំណត់ជាអគារ ឬសំណង់ដែលមានម្ចាស់ចាប់ពី២ឡើងទៅរស់នៅក្នុងអគារតែមួយ (ឧទាហរណ៍អគារខុនដូអភិវឌ្ឍន៍ចម្រុះ ឬអគារការិយាល័យ) ដែលផ្នែកមួយចំនួនត្រូវបានកាន់កាប់ជាយូនីត​ឯកជន ហើយផ្នែកមួយចំនួនទៀតជាតំបន់ប្រើប្រាស់រួមឬ ហៅថា (common areas)។

ផ្ដល់​សិទ្ធិ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728