អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

ផ្ទះនៅក្នុងសង្កាត់បឹងទំពុន

ផ្ទះ​គឺ​ជា​ទី​ជម្រក​ដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​​​​ ​ជា​ពិសេស​អ្នក​ដែល​ទើប​តែ​រៀបការ​ថ្មីថ្មោង​ ​គឺ​ពិត​ជា​ចង់​បាន​ផ្ទះ​មួយ​ដើម្បី​រស់នៅ​យ៉ាង​មាន​ក្តី​សុខ។ តែ​ការ​ទិញ​ផ្ទះ​មិន​មែន​ជា​ការ​ងាយ​ឡើយ ​ព្រោះ​ត្រូវ​ចំណាយ​លុយ​ច្រើន។ ​ប៉ុន្តែ​បើ​មិន​ព្យាយាម​ជំនះ​ទិញ​ឲ្យ​បាន​ឆាប់ៗ​នោះ​ទេ ​​គឺ​រឹត​តែ​មិន​ងាយ​ទៅ​ទៀត​។ ខាងក្រោម​នេះ​ជា​ហេតុផល​សំខាន់ៗ​ ​ដែល​អ្នក​ត្រូវ​ជំនះ​ទិញ​ផ្ទះ​ឲ្យ​បាន​៖​​​​​​​

១) ​​​បង្កើត​ភាព​កក់ក្តៅ​​ក្នុង​គ្រួសារ​ ​ព្រោះ​មាន​ជម្រក​ច្បាស់លាស់​៖ ​គ្រួសារ​មួយ​ដែល​​មិន​ទាន់​មាន​ផ្ទះសំបែង​ខ្លួន​ឯង​ច្បាស់លាស់​នោះ ​គឺ​​​មាន​អារម្មណ៍​ថា ​ជីវិត​ហាក់ដូចជា​តែលតោល ​​ហើយ​ក៏​គ្មាន​ភាព​កក់ក្តៅ​​ក្នុង​គ្រួសារ​នោះ​ឡើយ ​ព្រោះ​ត្រូវ​​​​ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​។​​ ​

២) ​អាច​​លក់ដូរ​ក្នុង​ពេល​ចាំបាច់​៖ ​បើ​អ្នក​ជួល​ផ្ទះ​គេ​​ដើម្បី​ស្នាក់អាស្រ័យ​នោះ​​ទោះបីជា ​​ជា​ប្រភេទ​ផ្ទះ​ល្អ​ក៏​ដោយ ​ប៉ុន្តែ​​នៅ​ពេល​អ្នក​ត្រូវ​ការ​លុយ​ជាចាំបាច់​ ​គឺ​មិន​អាច​ដោះដូរ​អ្វី​ឡើយ ​ព្រោះ​វា​នៅ​តែ​មិនមែន​ជា​ផ្ទះ​ផ្ទាល់​ខ្លួន​​អ្នក​ដដែល។ ​

៣) ​ចំណេញ​ជាង​ការ​ជួល​រាប់​ឆ្នាំ​​៖ ​អ្នក​គួរ​តែ​ព្យាយាម​សន្សំ​លុយ​ទិញ​ផ្ទះ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ​​ឬ អាច​បង់​រំលោះ​ប្រសិនបើ​​មាន​ការងារ​ ​ឬ​ ​ចំណូល​សមរម្យ ​ជៀសវាង​ជួល​ផ្ទះ​គេ​ដែល​ការ​ជួល​នេះ​ទោះ​មាន​រយៈពេល​យូរប៉ុណ្ណា​ក៏​នៅ​តែ​ជា​​មិន​មែន​ផ្ទះ​របស់​អ្នក​ដដែល​។​ ​ប៉ុន្តែ​​បើ​អ្នក​បង់​រំលោះ​វិញ​ ​គឺ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ ​ផ្ទះ​នោះ​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​របស់​អ្នក​មិន​ខាន​ ​បើ​ទោះ​បី​ជា​មាន​ការ​លំបាក​បន្តិច​ក្តី ​ប៉ុន្តែ​វា​ប្រសើរ​ជាង​ជួល​ផ្ទះ​គេ​ដែរ។

៤) ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការរស់នៅ​៖ ​ប្រសិនបើ​អ្នក​​មាន​គ្រួសារ​ហើយ ​ប៉ុន្តែ​នៅតែ​បន្ត​រស់​នៅ​ជា​មួយ​នឹង​ឪពុក​ម្តាយ​ទៀត ​​នោះ​អ្នក​នឹង​មិន​សូវ​មាន​សេរីភាព​គ្រប់គ្រាន់​នោះ​ឡើយ ​ព្រោះ​ថា​ ​​មុន​នឹង​ធ្វើ​អ្វីៗ​ត្រូវ​គិត​ដល់​ឪពុកម្ដាយ​ ​ឬ ​បងប្អូន​ដែល​ជា​សមាជិក​គ្រួសារ​​ផ្សេងទៀត​ ​ដើម្បី​ជៀសវាង​ការ​ទោះ​ទែង​គ្នា​។ ​ប៉ុន្តែ​បើ​មាន​ផ្ទះ​ខ្លួន​ឯង​វិញ​ ​អ្នក​​អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត ​ដូចជា ​របៀប​រស់នៅ ​និង ការ​លម្អ​គេហដ្ឋាន​ជា​ដើម​៕​

​​ដោយ​៖ ​អ៊ុន ​ភក្តី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រ (Anchor) នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031