អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh

ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh

​វិស័យ​អចលនទ្រព្យ​របស់​កម្ពុ​ជា​កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​យ៉ាងខ្លាំង​មកពី​ជុំវិញ​តំបន់ និង​ជុំវិញ​ពិភពលោក​។ ទីផ្សារ​អចលនទ្រព្យ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នា​ប៉ុន្មាន​៥ ឆ្នាំ​កន្លងមកនេះ ហើយ​ទីក្រុង​សំខាន់ៗ​ជាច្រើន​កំពុងតែ​បង្ហាញ​ពី​ការអភិវឌ្ឍន៍ និង​អត្រា​កំណើនប្រជាជន​នៅក្នុង​តំបន់​។

​បើទោះបីជា​កម្ពុ​ជាមាន “​ទីផ្សារ​ទើបនឹង​ងើបឡើង​ក៏ដោយ​” ក៏​ប្រទេស​កម្ពុជា​បាន​កំពុង​បង្ហាញ​ហា និ​ភ័យ​ទាប​ជាង​សញ្ញាណ​ទីផ្សារ​ដែល​បានបង្ហាញ​។ ការបង្ហាញ​ផលចំណេញ​ច្រើន​សម្រាប់​អ្នក​វិនិយោគិន អចលនទ្រព្យ ក៏ដូចជា​ទិន្នផល​ខ្ពស់​លើ​ការវិនិយោគ​កំពុងតែ​បាន​ទាក់់ទាញ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អន្តរជាតិ​ជា ច្រើន​មកពី​ជុំវិញ​ពិភពលោក​ដើម្បី​ចាប់ផ្ដើម​គម្រោង​របស់គេ​នៅក្នុង​ប្រទេស​កម្ពុជា​៖

​ហេតុអ្វី​បានជា​ត្រូវ​វិនិយោគ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​? អត្ថប្រយោជន៍​សំខាន់ៗ​៖
●​ ​ការវិនិយោគ​ដោយ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​៖ គឺជា​រូបិយប័ណ្ណ​ដែល​ចរាចរ​ជុំវិញ​ពិភពលោក​ខណៈដែល កម្ពុជា​ក៏បាន​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្នុង​សេដ្ឋកិច្ច​របស់ខ្លួន​ផងដែរ ហើយ​វា​នឹង​នៅ​បន្ត​ប្រើប្រាស់​រូបិយប័ណ្ណ​នេះ​ដដែល​។
●​ ​ដែន​វិនិយោគ​សុទ្ធសាធ ៖ សក្ដានុពល​សេដ្ឋកិច្ច​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ និង​មានប​ម្រែ ប​ម្រួ​ល​ជា​វិជ្ជមាន​នា​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។
●​ ​ផលិតផល​ក្នុងស្រុក​សរុប​មានការ​កើនឡើង​ខ្លាំង និង​ថេរ​៖ ផលិតផល​ក្នុងស្រុក​សរុប​កើន​ឡើងជា មធ្យម​៥% កាលពី​៥​ឆ្នាំ​កន្លងទៅ និង​ឆ្នាំ​បន្ទាប់ៗ​មកនេះ​។ កម្ពុជា​ជា​ប្រទេស​មាន​កំណើន​ផលិត ផល​ក្នុងស្រុក​សរុប​ចំណាត់ថ្នាក់​លេខ​២១​នៅលើ​ពិភពលោក ហើយ​ចំណាត់ថ្នាក់​លេខ​១​នៅក្នុង​តំបន់​។
●​ ​អចលនទ្រព្យ​ដ៏​មាន​សុវត្ថិភាព​៖ មានច្បាប់​ស្ដីពី​ការកាន់កាប់​អចលនទ្រព្យ​ដោយ​ស្របច្បាប់​របស់​ជន បរទេស​ដែល​បាន​គាំទ្រ​យ៉ាងខ្លាំង​ដល់​វិនិយោគិន​ចាប់តាំងពី​ឆ្នាំ​២០១០​មក​។
●​ ​ទីតាំង​ភូមិសាស្ត្រ​ល្អ​៖ ស្ថិតនៅ​ចន្លោះ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រឹងមាំ​ពីរ​រវាង​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ហើយក៏​ស្ថិតនៅ​ចន្លោះ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​និង​លូតលាស់​ខ្លាំង បំផុត ប្រទេស​ចិន និង​ឥណ្ឌា ដែល​ស្ថិតនៅ​ចន្លោះ​រវាង​ប្រទេស​អូស្ត្រាលី និង​អាស៊ី ហើយ​មាន​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា​ផងដែរ​។
●​ ​ស្ថេរភាព​នយោបាយ​៖ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែលមាន​ស្ថានភាព​នយោបាយ​ល្អប្រសើរ​បំផុត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។
●​ ​មាន​ពាណិជ្ជកម្ម​រួម និង​ខ្សែចង្វាក់​ផលិតកម្ម​ក្នុង​តំបន់​៖ ចូលរួម​ក្នុង​សមាគមន​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​ដើម្បី​បង្កើន​ទំនាក់ទំនង​ទីផ្សារ​រួម​ក្នុង​តំបន់​។ សកម្មភាព​ពាណិជ្ជកម្ម​ដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ​នាំ​ចេញទៅ​ទីផ្សារ​បរទេស​មានដូចជា​ទីផ្សារ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​គោលនយោបាយ​របស់​ចិន “​ខ្សែ ក្រវ៉ាត់​មួយ ផ្លូវ​មួយ​”​។
●​ ​បង្កើន​ការដឹកជញ្ជូន​៖ មាន​ផែ​សមុទ្រ​ទឹក​ជ្រៅ ផ្លូវដែក បណ្ដាញ​ទំនាក់ទំនង​ផ្លូវអាកាស និង​ផ្លូ គោគ​ទូទាំងប្រទេស និង​បង្កើន​ទំនាក់ទំនង​ក្នុង​តំបន់​អាស៊ី​។

●​ ​និវត្តន៍​ជន​៖ គឺជា​ប្រទេស​តែមួយ​គ​ត ដែលមាន​តម្លៃ​នៃ​ការរស់នៅ​ទាប សាក​សម​បំផុត​សម្រាប់​អ្នក ដែល​ចូលនិវត្តន៍​។​
●​ ​លំហូ​សាច់ប្រាក់​នៅក្នុង​សេដ្ឋកិច្ច​៖ លំហូ​សាច់ប្រាក់​ខាងក្នុង និង​ខាងក្រៅ​ប្រទេស​កម្ពុជា​គឺជា​រឿង​សាមញ្ញ ហើយ​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​វិនិយោគិន​អន្តរជាតិ​។

​ការ​អភិ​វិ​ឌ្ឍ​ន៍​គ្រប់​វិស័យ​កំពុងតែ​កើនឡើង​ពាសពេញ​ប្រទេស​ដែល​ផ្ដល់ជូន​ដល់​អ្នកទិញ​នូវ​ជម្រើស​ជាច្រើន​ដើម្បី​ជ្រើសរើស​ជាមួយនឹង​អចលនទ្រព្យ​សម្រាប់​វិនិយោគ​ដែល​ស្របទៅនឹង​គម្រោង​ថវិកា និង​តម្រូវការ​អ្នកទិញ​។ ទោះជា​យ៉ាងណាក្ដី ការទិញ​អចលនទ្រព្យ​ដ៏​ត្រឹមត្រូវ​គឺជា​ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ​ដែល​តម្រូវឱ្យមាន​ការយ​ក​ចិត្ត​ទុកដាក់ លើ​ការស្រាវជ្រាវ​និង​ស្ថានភាព​ហិរញវត្ថុ​ដែល​ត្រូវ​វិនិយោគ ក៏ប៉ុន្តែ​វា​អាចជា​ផល​លំបាក​សម្រាប់​វិ និ​យោគិន​ដែល​រស់នៅ​ក្រៅប្រទេស​កម្ពុ​ជា​។

​ចំពោះ​ហេតុផល​នេះ Realestate.com.kh ដែលជា​គេហទំព័រ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​បំផុត​ក្នុងប្រទេស និង​ជា​គេហទំព័រ​ដ៏​ពេញនិយម​បំផុត​ក្នុងប្រទេស​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់មាន​ក្នុងប្រទេស​កម្ពុជា​។

​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នេះ​ត្រូវបាន​រៀបចំ​ដោយ Realestate.com.kh នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៥ ទី​៦ ខែឧសភា ឆ្នាំ​២០១៧​នៅឯ​សណ្ឋាគារ NagaWorld​។​

​កម្មវិធី​នេះ​គឺជា​ពិព័រណ៍​មួយ​ដែល​អ្នកទិញ​អាច​ស្វែងយល់​បន្ថែម​នូវ​អចលនទ្រព្យ​ដែលមាន​សក្ដានុពល​នៅក្នុង​ប្រទេស និង​ធ្វើការ​ស្វែងយល់​ពី​ព័ត៌មាន​លំអិត ដើម្បី​ជា​ជំនួយ​ក្នុងការ​សម្រេចចិត្ត វិនិយោគ​ឲ្យ​មាន​សុវត្ថិភាព​ក្នុងប្រទេស​កម្ពុជា​។

​អ្នកទស្សនា​ទាំងអស់​នឹង​រីករាយ​ជាមួយនឹង​អ្នក​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​ជាង​៣០​ក្រុមហ៊ុន ដែល​តាំង​បង្ហាញ​អំពី​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​។ មាន​ក្រុមហ៊ុន The Creed Group ក្រុមហ៊ុន​HLH Group/Camhomes and Graticity Real Estate Development (GRED) បាន កក់​កន្លែង​របស់​ពួកគេ​រួចរាល់​ហើយ​។ បន្ថែម​ពីនេះ​ទៅទៀត​មាន​ក្រុមហ៊ុន​មួយចំនួន​ផ្សេង ទៀត​ក៏បាន​ចូលរួម​ផងដែរ​មានដូចជា​៖ ក្រុមហ៊ុន​ធានារ៉ាប់រង ធនាគារ ក្រុមហ៊ុន​ពិគ្រោះ​ពន្ធដា និង ក្រុមហ៊ុន​ច្បាប់​មួយចំនួន​ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រឹក្សា និង​ពិភាក្សា​អំពី ការវិនិយោគ​។

​សិក្ខាសាលា និង​ការជជែក​ពិភាក្សា​ដោយ​អ្នក​ប្រឹក្សា​ក្នុងស្រុក​នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ ផងដែរ​ដើម្បី​ឱ្យមាន​ការយល់​កាន់តែច្បាស់​ពី​បរិយាកាស​ច្បាប់​ក្នុងប្រទេស​កម្ពុជា និង​វិធីសាស្ត្រ មួយចំនួន​សម្រាប់​វិនិយោគិន​ដើម្បី​គ្រប់គ្រង​អចលនទ្រព្យ​របស់​ពួកគេ​ក្នុងប្រទេស​។ សិក្ខាសាលា ទាំងនោះ​មាន​គោលបំណង​ផ្ដល់នូវ​ចំណេះដឹង និង​បង្កើន​ទំនុកចិត្ត​ក្នុង​ការទិញ​អចលនទ្រព្យ ក្នុងប្រទេស​កម្ពុជា​។​

​គឺជា​ដៃគូ​តែមួយគត់​ជាមួយនឹង​បណ្ដាញ​ផ្សព្វផ្សាយ​ដូចជា​៖ PropertyGuru Group (​ដែលជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​អចលនទ្រព្យ​ដ៏​ធំ​បំផុត និង​ជា​គេហទំព័រ​ដែលមាន​អ្នក ចូល​ទស្សនា​ច្រើន​បំផុត​ក្នុង​ទ្វីបអាស៊ី​) និង​គេហទំព័រ Juwai.com (​ជា​គេហទំព័រ​លេខ​១​ក្នុង ប្រទេស​ចិន​សម្រាប់​អ្នក​ដែល​ចង់​ទិញ​អចលនទ្រព្យ​ក្រៅប្រទេស​) នឹង​ទាក់ទាញ​អ្នកទិញ​អន្តរជាតិ ជាច្រើន​ក្នុង​រយៈពេល​ពិព័រណ៍​ពីរ​ថ្ងៃនេះ​។ ការធ្វើ​ទីផ្សារ​ក្នុងស្រុក​ក៏​សំខាន់​ផងដែរ​ដើម្បី​ទាក់ទាញ ទាំង​វិនិយោគិន​ក្នុងស្រុក និង​វ​និ​យោគិន​បរទេស​។ ពិព័រណ៍​អចលនទ្រព្យ​នេះ​នឹងត្រូវ​បានធ្វើ ឡើង នៅ​សណ្ឋាគារ NagaWorld ដែលជា​សណ្ឋាគារ​ដ៏​ល្អ​បំផុត​ក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់ វិនិយោគិន​អាស៊ាន ឥស្សរជន និង​អ្នកជំនួញ​។

​សូម​កំណត់ចំណាំ​ពិព័រណ៍​អចលនទ្រព្យ​ក្នុង​ប្រ​ត្តិ​ទិន​របស់​អ្នក​នៅ​ថ្ងៃទី​៥ និង​ទី​៦ ខែឧសភា ឆ្នាំ​២០១៧​ឥឡូវនេះ និង​កក់​សំបុត្រ​យន្តហោះ​ប្រញាប់​ឡើង​។ ដើម្បី​ត្រៀមខ្លួន​រួចរាល់​សម្រាប់ ពិព័រណ៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុងប្រទេស​កម្ពុជា​នេះ​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដៃគូ​សម្រាប់​កម្មវិធី​ពិព័រណ៍​នេះ​មានដូចជា​៖ ទស្សនា​វ​ដ្តី​ពាណិជ្ជកម្ម​កម្ពុជា សារព័ត៌មាន​អន​ឡាញ BizKhmer, Khmernavi, B2B, សភាពាណិជ្ជកម្ម​អាមេរិក សភាពាណិជ្ជកម្ម​អង់គ្លេស សមាគម​អ្នក​សាងសង់​កម្ពុជា គេហទំព័រ​អចលនទ្រព្យ PropertyGuru គេហទំព័រ​អចលនទ្រព្យ PropertyGuru International គេហទំព័រ​អចលនទ្រព្យ Juwai និង​កាសែត​ខ្មែរ​ថា​ម​។​

​សម្រាប់​ការឧបត្ថម្ភ ឬ​ឱកាស​ពិព័រណ៍​សូម​ទំនាក់ទំនង​មក​យើងខ្ញុំ​ឥឡូវនេះ​តាមរយៈ info@realestate.com.kh ឬ​ទូរស័ព្ទ​លេខ +855 95 911 466

​​ព័ត៌មាន​​លម្អិត​ឬ​ត្រូវ​ការ​ចុះ​ឈ្មោះ​​សូម​ចុច​ត្រង់​នេះ…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930