អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ប្រាក់ចំណេញត្រលប់មកវិញពីការវិនិយោគលើការជួលក្នុងទីក្រុងភ្នំំពេញ

ប្រាក់ចំណេញត្រលប់មកវិញពីការវិនិយោគលើការជួលក្នុងទីក្រុងភ្នំំពេញ

មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែត្រូវបានសាងសង់ក្នុង និងជុំវិញទីក្រុងភ្នំពេញហើយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងនេះមានឱកាសវិនិយោគល្អៗជាច្រើន។ ជាមួយនឹងគុណភាពដ៏គួរឱ្យទាក់ទាញជាច្រើននៃគម្រោងអភិវឌ្ឍន៍ថ្មីៗទាំងនេះដែលមានការផ្តល់ជូនការធានានៃការជួលត្រឡប់ដែលអាចទទួលបានប្រហែល២០%ក្នុងរយៈពេលពី២ទៅ៥ឆ្នាំបន្ទាប់ពីការ ទិញ។ ក៏ប៉ុន្តែអ្នកជំនាញមួយចំនួនដូចជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huttons CPL លោក Sharon Liew បានពន្យល់ថា “ជាទូទៅនៅពេលមានការធានាលើការជួលត្រឡប់ច្រើនជាង២០%គឺហាក់បីដូចជាមិនពិតនោះទេ”។

ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដីវាពិតជាងាយស្រួលខ្លាំងណាស់ដើម្បីស្វែងរកអត្រាទាបជាងនេះ និងមានការធានាលើការជួលត្រឡប់ពិតនៅលើទីផ្សារបច្ចប្បន្ន។ ដូច្នេះប្រសិនបើលោកអ្នកកំពុងតែស្វែងរកទិញការិយាល័យសម្រាប់ជួលសម្រាប់ផលចំណេញនាពេលអនាគត តើលោកអ្នកត្រូវគិតលើអ្វីជាដំបូងហើយតើអ្នកសន្និដ្ឋានយ៉ាងដូចម្ដេចថាតើការធានាលើផលនៃការជួលត្រឡប់នោះពិតឬយ៉ាងណា?

តើអ្វីជាគុណសម្បត្តិសម្រាប់ផលចំណេញនៃការវិនិយោគ?

អ្នកអភិវឌ្ឍន៍សន្យានឹងផ្ដល់ឱ្យអត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគជាច្រើន។ ក៏ប៉ុន្តែនេះគ្រាន់តែជាការសន្យាតែប៉ុណ្ណោះដូច្នេះការប្រុងប្រយ័ត្នត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអ្នកអាចការពារការវិនិយោគរបស់អ្នកកុំឱ្យមានការខាតបង់។

ការស្រាវជ្រាវ៖ ជាដំបូងអ្វីដែលអ្នកត្រូវធ្វើមុននឹងជជែកជាមួយអ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងអចលនទ្រព្យ គឺត្រូវប្រាកដថាការធានាលើផលជួលត្រឡប់គឺស្របទៅនឹងលក្ខខណ្ឌទីផ្សារ។ ដូច្នេះ ទីតាំង តម្លៃ លក្ខខណ្ឌ និងការព្យាករណ៍អចលនទ្រព្យនឹងធ្វើឱ្យមានភាពស្មើគ្នា។ ប្រសិនបើមានតម្រូវការណាមួយកើនឡើងនៅពេលអនាគតក្នុងកន្លែងជាក់លាក់ណាមួយនោះគឺជាការវិនិយោគដ៏ល្អមួយ។ ក៏ប៉ុន្តែប្រសិនបើអ្នកអភិវឌ្ឍន៍សន្យាថាមានកាធានាលើផលជួលត្រឡប់ខ្ពស់ហើយអ្វីៗដែលទាក់ទងនឹងទិន្នន័យហាក់បីដូចជាមានអត្រាខ្ពស់ខ្លាំងពេកចូរសិក្សាស្រាវជ្រាវបន្ថែម។ ហើយចូរមើលបម្រែបម្រួលលើអត្រាការជួលលើទីផ្សារឲ្យបានច្បាស់លាស់។

ពិនិត្យមើលកិច្ចសន្យា៖ នៅពេលដែលលោកអ្នកប្រាកដថាការធានាលើកផលជួលត្រឡប់អាចជឿទុកចិត្តបានហើយអ្នកត្រូវធ្វើការជាមួយភ្នាក់អារអចលនទ្រព្យអ្នកអភិវឌ្ឍន៍ ឬអ្នកតំណាងគ្រប់គ្រងអចលនទ្រព្យដើម្បីស្នើសុំមើលនូវគំរូនៃកិច្ចសន្យា។ ចូរពិនិត្យមើលឯកសារទាំងអស់ ហើយរកមើលថាតើមានការ លើក ឡើង ផលជួលត្រឡប់ក្នុងកិច្ចសន្យាដែរ ឬយ៉ាងណា។ ដូច្នេះអ្នកមិនចាំបាច់មានអ្វីមួយដើម្បីឱ្យពួកគេរងចាំនោះទេ។ ប្រសិនបើអាចចូររកអ្នកប្រឹក្សាហិរញ្ញវត្ថុនិងអ្នកប្រឹក្សាច្បាប់ដើម្បីត្រួតពិនិត្យមើលរាល់ឯកសារទាំងអស់នោះ។

សួរៈ ត្រូវប្រាកដផងដែរថាត្រូវពិនិត្យមើលសមត្ថភាពរបស់អ្នកគ្រប់គ្រងអចលនទ្រព្យ ប្រសិនបើអាចស្នើសុំពួកគេអំពីការព្យាករណ៍ហិរញវត្ថុរបស់ពួកគេ និងផែនការអចលនទ្រព្យនោះវាជារឿងមួយដ៏ប្រសើរ។ ជាងនេះទៅទៀតជាទូទៅការគ្រប់គ្រង រយៈពេលប៉ុន្មានឆ្នាំដំបូងគឺល្អបន្ទាប់មកហិរញ្ញវត្ថុរបស់ពួកគេ​ និងគុណភាពបានក្លាយជាយ៉ាប់យឺននេះជាចំណុចដែលត្រូវចាប់អារម្មណ៍។ ត្រូវប្រាកដថាពួកគេមានផែនការសម្រាប់សេណារីយូផ្សេងៗគ្នា ដែលបង្ហាញថាពួកគេបានស្រាវជ្រាវដោយពួកគេផ្ទាល់ផងដែរ។

តើខ្ញុំត្រូវគណនាផលចំណេញនៃការវិនិយោគដោយរបៀបណា?

រហូតមកទល់ពេលនេះអ្វីៗគ្រប់យ៉ាងត្រូវបានធ្វើរួចរាល់ហើយ នេះជាពេលដែលអ្នកត្រូវគណនាផលចំណេញ នៃការវិនិយោគរបស់អ្នកហើយ។ ក៏ប៉ុន្តែតើត្រូវគណនាដោយរបៀបណា? មានមធ្យោបាយជាទូទៅពីរដើម្បីគណនាហើយវាអាស្រ័យទៅលើថាតើអ្នកនឹងចំណាយវាជាសាច់ប្រាក់ ឬតាមរយៈផែនការហិរញវត្ថុ។

តើខ្ញុំត្រូវគណនាផលចំណេញត្រឡប់នៃការវិនិយោគដោយរបៀបណាប្រសិនបើខ្ញុំទិញជាសាច់ប្រាក់?

នេះគឺជាមធ្យោបាយដ៏ងាយស្រួលបំផុតដើម្បីគណនាផលចំណេញលើការវិនិយោគការជួល។ អ្វីដែលលោកអ្នកត្រូវធ្វើគឺបែងចែង ផលចំណេញដែលបានរំពឹងទុកប្រចាំឆ្នាំលើការវិនិយោគសុទ្ធ។ ត្រូវចងចាំថាផលចំណេញដែលរំពឹងទុកប្រចាំឆ្នាំគឺជាចំនួនមួយបន្ទាប់ពីកាត់ពន្ធរួចហើយចំនួននៃការវនិយោគសរុបរួមបញ្ចូលទាំងថ្លៃដើមដូចជាការរចនាម៉ូតឡើងវិញជាដើម។

ជាឧទាហរណ៍ប្រសិនបើអ្នកទិញយូនីតមួយដែលមានតម្លៃ២៣៥,០០០ដុល្លារហើយបានសម្រេចចិត្តថាបន្ថែមសម្ភារៈមួយចំនួន។ ដូច្នេះវាអាចកើនតម្លៃដល់២៤៥,០០០ដុល្លារ។ ប្រសិនបើអ្នកជួលឱ្យអ្នកជួលក្នុងតម្លៃ១,៨០០ដុល្លារក្នុងមួយខែ អ្នកនឹងទទួលបាន២១,៦០០ដុល្លារក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែលោកអ្នកត្រូវបង់ពន្ធអចលនទ្រព្យ០.១% ហើយពន្ធលើប្រាក់ចំណូលពីការជួលចំនួន ១៤%។ ចំនួននោះប្រហែលជា ៣ ២៥៩ ដុល្លារ ដែលធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះនៅសល់ប្រហែល១៨,៣៤១ដុល្លារក្នុងមួយឆ្នាំ។

ដូច្នេះផលចំណេញនៃការវិនិយោពីការជួលអចលនទ្រព្យត្រូវបានគណនាដោយបែងចែកជា១៨,៣៤១ ដុល្លារនៃ២៤៥​,០០០ដុល្លារ លោកអ្នកទទួលបានប្រហែល ៧.៤% នៃផលចំណេញក្នុងមួយឆ្នាំ។

តើខ្ញុំត្រូវគណនាផលចំណេញត្រឡប់នៃការវិនិយោដោយរបៀបណាប្រសិនបើខ្ញុំទិញជាតាមរយៈប្រាក់កម្ចី?

ការខ្ចីប្រាក់ ឬកម្ចីអ៊ីប៉ូតែកធ្វើឱ្យដំណើការនៃការគណនាផលចំណេញនៃការវិនិយោគមានលក្ខណៈស្មុគស្មាញក៏ប៉ុន្តែនៅតែអាចធ្វើបាន។ យកតាមការឧទាហរណ៍ខាងលើសន្និដ្ឋានថាអ្នកទិញយូនីតដូចគ្នា។ ក្នុងលក្ខខណ្ឌ ធានាគារបានបង្ហាញថាអ្នកអាចកម្ចីបាន៧០%ជាមួយនឹងអត្រាការប្រាក់៨.២៥%ក្នុងមួយឆ្នាំក្នុងរយៈពេល២០ឆ្នាំ។ ចាត់ទុកថាអ្នកបានបង់ជាលើកដំបូង ៣០%រួចហើយទៅចុះការបង់ប្រាក់ជាលើកដំបូងរបស់អ្នកគឺ៧០,៥០០ដុល្លារ។ ហើយសន្នត់ថាអ្នកបន្ថែមសម្ភារៈមានតម្លៃប្រហែល១០,០០០ដុល្លារទៅចុះដូចនេះតម្លៃដែលលោកអ្នកត្រូវបង់ជាលើកដំបូងគឺ៨០,៥០០ដុល្លារ។

បន្ទាប់មកត្រូវពិចារណាលើតម្លៃបន្ថែមដែលពាក់ព័ន្ធជាមួយប្រាក់កម្ចី។ ប្រសិនបើអ្នកកម្ចីរយៈពេល ២០ឆ្នាំដោយមានអត្រាការប្រាក់ថេរ ៨.២៥%។ នេះមានន័យថាអ្នកត្រូវបង់ប្រហែល ១ ៤០២ដុល្លារក្នុងមួយខែហើយង ១៦,៨២៤ដុល្លារ ក្នុងមួយឆ្នាំ។

សម្រាប់ជំនួយគណនាប្រាក់កម្ចី អ្នកអាចប្រើប្រាស់ការគណនាប្រាក់កម្ចីរបស់យើងនៅទីនេះ!

មានការបន្ថែមពន្ធប្រចាំឆ្នាំដែលលោកអ្នកត្រូវចំណាយប្រហែល៣,២៥៩ដុល្លារ ទៅ១៦,៨២៤ដុល្លារដែលអ្នកត្រូវចំណាយប្រចាំឆ្នាំ។ ឥឡូវសន្និដ្ឋានថាអ្នកត្រូវបង់ប្រហែល១,៨០០ដុល្លារក្នុងមួយខែ ហើយដកប្រាក់ដែលអ្នកបានចំណាយប្រចាំឆ្នាំដូច្នេះអ្នកនៅសល់ប្រហែល១,៥១៧ដុល្លារក្នុងមួយឆ្នាំ។

អ្វីដែលនៅសល់យើងត្រូវបែងចែកប្រាក់ចំណេញប្រចាំឆ្នាំនៃតម្លៃសរុបត្រូវបានសន្នមត់ថាផលចំណេញ នៃការវិនិយោគគឺ១ ៥១៧ដុល្លារនៃ៨០,៥០០ដុល្លារស្មើរនឹង១.៩%ក្នុងមួយឆ្នាំ។

ដូច្នេះតើការទិញដោយប្រាក់សុទ្ធ ល្អជាងការទិញដោយប្រាក់កម្ចីលើការវិនិយោគនៃការជួលឬយ៉ាងណា?

មានភាពខុសគ្នាយ៉ាងខ្លាំងបន្ទាប់ពីប្រៀបធៀបអត្រាជួលនៃការវិនិយោគដោយប្រើប្រាស់វិធីសាស្រ្តទាំងពីរ នៃការបង់ខាងលើ។ ក៏ប៉ុន្តែការជ្រើសរើសរវាងជម្រើសហិរញវត្ថុពីររអាចធ្វើឱ្យមានការធ្លាក់ចុះបញ្ហានៃការពេញចិត្តនោះបាន។ ប្រសិនបើលោកអ្នកទិញអចលនទ្រព្យគ្រាន់តែចង់បានផលចំណេញពីការជួលដូច្នេះការទិញជាសាច់ប្រាក់អាចចំណេញបានច្រើនជាង។ ក៏ប៉ុន្តែចំពោះវិនិយោគិនដែលទិញសម្រាប់លក់បន្តទៅអនាគតនៅពេលដែលតម្លៃកើនឡើង ដូចនេះវិធីសាស្រ្តទី២អាចមានលក្ខណៈល្អប្រសើរជាង។

ក៏ប៉ុន្តែតើមានអ្វីកើតឡើងប្រសិនខ្ញុំមានគម្រោងជួលឱ្យនរណាម្នាក់កាន់កាប់វាជាបណ្ដោះអាសន្ន?

ប្រសិនបើលោកអ្នកមានគម្រោងក្នុងការធ្វើបែបនេះ ហើយមានការបង់សាច់ប្រាក់ផ្សេងៗគ្នាផលចំណេញនៃការវិនិយោគគឺនឹងទទួលបានដូចលោកអ្នកលក់វានៅពេលអនាគតដែរ។ រឿងតែមួយគត់ប៉ុណ្ណោះដែលនឹងកើតឡើងគឺនៅពេលដែលអ្នកទទួលបានផលចំណេញត្រឡប់។ ប្រសិនបើអ្នកធ្វើដូចនេះនៅពេលដែលអ្នកមានកម្ចីអ៊ីប៉ូតែកអ្នកជួលនឹងចេញថ្លៃប្រាក់កម្ចី ហើយចេញតម្លៃផ្ទះជាប្រចាំខែដែលប្រាក់ចំណេញរបស់អ្នកអាចយកទៅបង់ប្រាក់កម្ចីប្រចាំខែបាន។

តើមានវិធីណាមួយដែលងាយស្រួលក្នុងការគណនាដែរឬទេ?

ចម្លើយគឺមាន! ប្រសិនបើលោកអ្នកកម្ចីប្រាក់ពីធនាគារដូច្នេះធនាគារដែលលោកអ្នកខ្ចីនោះប្រហែលជាបានវាយតម្លៃលើអចលនទ្រព្យនោះរួចរាល់ហើយ។ នេះមានន័យថាពួកគេបានវាយតម្លៃលើតម្លៃអត្ថប្រយោជន៍និងហានិភ័យរួចរាល់ហើយដើម្បីធានាថាពួកគេនឹងមិនបាត់បង់ប្រាក់ចំណេញ ឬមិនមានហានិភ័យណាមួយកើតឡើងនោះទេ។ ដូច្នេះប្រហែលជាលោកអ្នកចង់ដឹងហានិភ័យដែលនឹងកើតឡើងលើសក្ដានុពលរបស់អចលនទ្រព្យ ហើយថាតើអ្នកនឹងទទួលបានប្រាក់ចំណេញប៉ុន្មានពីវា។ ដូចនេះលោកអ្នកអាចប្រើប្រាស់សេវាកម្មវាយតម្លៃសម្រាប់គោលបំណងបុគ្គលបានផងដែរ។

យើងមិននិយាយថាការគណនាផលចំណេញនៃការវិនិយោគខាងលើមិនមានប្រយោជន៍នោះទេ ក៏ប៉ុន្តែត្រូវមានការវាតម្លៃទៅលើកត្តាជាច្រើនជាជាងគ្រាន់តែពន្ធប្រាក់ចំណេញ និងតម្លៃដើមប៉ុណ្ណោះទេ។ វាផ្ដល់នូវភាពច្បាស់លាស់នៃអ្វីដែលលោកអ្នកបានធ្វើដោយខ្លួនឯងដោយវាយតម្លៃលើទីតាំងភូមិសាស្រ្តភាពចាស់ទុំនៃអចលនទ្រព្យការប្រើប្រាស់នាពេលបច្ចុប្បន្ន និងអ្វីដែលអាចប្រើប្រាស់បានកត្តាគ្រោះថ្នាក់ ការធានា គុណភាពសំណង់ អាយុកាលរបស់សំណង់ឯកសារពាក់ព័ន្ធដែលបានអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងការថែទាំអចលនទ្រព្យ។

ទាំងអស់នេះ ពួកគេនឹងអាចផ្ដល់ឱ្យអ្នកនូវទិដ្ឋភាពជាក់ស្ដែងរបស់អចលនទ្រព្យ និងអ្វីដែលអាចកើតឡើងនាពេលអនាគតបាន ក្នុងករណីដែលអ្នកមានបំណងលក់អចលនទ្រព្យនោះ ឬរស់នៅវា។ ពេលខ្លះនេះអាចជាដំណើការរបស់វិនិយោគិន ក៏ប៉ុន្តែពីព្រោះសេវាកម្មវាយតម្លៃត្រូវបានធ្វើដោយអ្នកជំនាញរួចរាល់ហើយពួកគេអាចប្រាប់លោកអ្នកថាថាតើលោកអ្នកអាចធ្វើឱ្យវាទៅជាការវិនិយោគដ៏ល្អ មួយឬយ៉ាងណា!

មានឱកាសវិនិយោគជាច្រើនដើម្បីវិនិយោគអចលនទ្រព្យក្នុងទីក្រុងភ្នំពេញក៏ប៉ុន្តែត្រូវដឹងថាតើត្រូវវិនិយោគលើអ្វីហើយថាតើត្រូវវិនិយោគដោយរបៀបណាដើម្បីឱ្យទទួលបានផលចំណេញច្រើនពីការវិនិយោគ។ ដូច្នេះចូរស្វែងរកវាហើយស្វែងយល់មើលអចលនទ្រព្យឱ្យបានច្រើន។

ផ្ដល់​សិទ្ធិ៖ Realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31