អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ដឹង​ថា​​ក្រុមហ៊ុនក្នុងស្រុក​មួយ​ណា​ ចូលរួមសាងសង់ផ្សាទំនើបធំជាងគេនៅកម្ពុជា (AEON Mall 2)?

ដឹង​ថា​​ក្រុមហ៊ុនក្នុងស្រុក​មួយ​ណា​ ចូលរួមសាងសង់ផ្សាទំនើបធំជាងគេនៅកម្ពុជា (AEON Mall 2)?

ជាក្រុមហ៊ុនក្នុងស្រុក និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SOMA Group ក្រុមហ៊ុន SOMA Construction & Development Co., Ltd. បានទទួលការងារសហការក្នុងការសាងសង់ផ្សារទំនើប AEON Mall 2 លើផ្នែកគ្រឿងបង្គុំបេតុង ( Reinforced Concrete Works Zone A) មានទំហំនៃការសាងសង់ប្រមាណ 4/10 នៃគម្រោងទាំងមូលពីក្រុមហ៊ុន HYUNDAI Engineering (Cambodia) Co., Ltd.។

​ថ្មីៗនេះ ក្រុមហ៊ុនទើបទទួលបានការងារជំហ៊ានទី២ ទាក់ទងនឹងការងារដេគ័រនៅ Zone B (Masonry Work) ។ ការទទួលបានការងារនិងទំនុកចិត្តដ៏ធំនេះមិនមែនជារឿងងាយស្រួលនិងចៃដន្យឡើយគ្រប់ក្រុមហ៊ុនដែលអាចទទួលការអញ្ជើញឲ្យដេញថ្លៃគឺត្រូវបានសិក្សាពីគុណវឌ្ឍិទាំងផ្នែកបច្ចេកទេស​​និងផ្នែកហិរញ្ញវត្ថុជាមុនសិនមុននឹងទួលបានការយល់ព្រមឲ្យចូលរួមដេញថ្លៃពីខាងផ្សារទំនើប AEON Mall និងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន HYUNDAI Engineering ដោយផ្ទាល់។

តើក្រុមហ៊ុន​ SOMA Construction & Development Co., Ltd. មានកត្តាសំខាន់ៗអ្វីខ្លះទើបអាចទទួលទំនុកចិត្តពីក្រុមហ៊ុនអន្តរជាតិមួយនេះ?

កិត្តស័ព្ទពីទឹកដៃលើគម្រោងធំៗដែលក្រុមហ៊ុនបានសម្រចកន្លងមក: ក្រុមហ៊ុនបានសម្រេច និងកំពុងសាងសង់ គម្រោងធំៗជាមួយអតិថិជនជាតិ និងអន្តរជាតិជាច្រើនរួមមានការសហការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គម្រោងទឹកស្អាតរបស់រដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញដោយទទួលម៉ៅការពីក្រុមហ៊ុនសាងសង់បារំាងVinci Construction Grand Projets ។ សណ្ឋាគារប្រណិត Lumiere Hotel ពីសំណាក់អតិថិជនសឹង្ហបុរីផ្សារទំនើប The Heritage Walk ជាផ្សារទំនើបធំជាងក្នុងខេត្តសៀមរាប ហើយមួយវិញទៀតគឺអគារខុនដូ one18​ Residences ដែលមានកម្ពស់២៥ជាន់​ និងមានជាន់ក្រោមដី៥ជាន់ពីសំណាក់អតិថិជនសឹង្ហបុរី ។

កត្តាធនធានមនុស្ស: ក្រុមហ៊ុនមានធនធានមនុស្សគ្រប់គ្រាន់មានបទពិសោធន៏មានសមត្ថភាពនិងមានការប្តេជ្ញាចិត្តខ្ពស់ដែលជាកត្តាលីករយ៉ាងសំខាន់ក្នុងការបញ្ចប់គម្រោងបានទាន់ពេលវេលា និងប្រកបដោយគុណភាព។ ដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកក្រុមហ៊ុនបានចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុងការនាំយកបច្ចេកវិទ្យាទំនើបៗ​ BIM (Building Information Modeling) ជាកម្មវិធីឈានមុខគេពាក់ព័ន្ធនឹងទាក់ទងនឹងការងារវិស្វកម្មនិងរចនាប្លង់ដោយក្រុមហ៊ុនបានជួលគ្រូបង្វឹកបង្រៀនដោយផ្ទាល់ពីក្រុមហ៊ុនធំមួយមកពីប្រទេសសឹង្ហបុរី។

គុណភាព និងសុវត្ថិភាពលើការងារ: គុណភាពគឺជាចំនុចស្លាប់នៃផលិតផលនិងគ្រប់សេវាកម្ម។ ដូចគ្នានេះដែរនៅក្នុងវិស័យសំណង់ គុណភាពគឺជាកត្តាចំបងបំផុតពីព្រោះថាបើសង់មិនមំាទេវានឹងមានបញ្ហាប៉ះពាល់ដល់អាយុជីវិតមនុស្ស។ យ៉ាងដូច្នេះហើយក្រុមហ៊ុនបានគោរពយ៉ាងម៉ឹងម៉ាត់នូវរាល់ច្បាប់ និងបទដ្ឋានបច្ចេកទេសជាតិ និង អន្តរជាតិ ដើម្បីធានាបាន​នូវសុវត្ថិភាព និងគុណភាពក្នុងការសាងសង់។ ​ព័ត៌មាន​លម្អិត​ សូម​អាន realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728