អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > អចលនទ្រព្យសម្រាប់ជួលក្នុងប្រទេសកម្ពុជា៖ ចំណុចដែលត្រូវពិចារណាមុននឹងចុះហត្ថលេខាជួល (ភាគ២)

អចលនទ្រព្យសម្រាប់ជួលក្នុងប្រទេសកម្ពុជា៖ ចំណុចដែលត្រូវពិចារណាមុននឹងចុះហត្ថលេខាជួល (ភាគ២)

នៅពេលដែលមានការត្រួតពិនិត្យលើអចលនទ្រព្យសម្រាប់ជួលថ្មីមួយត្រូវមានការស្រាវជ្រាវ និងត្រូតពិនិត្យជាច្រើនហើយ ពិចារណាតែងតែទាក់ទងទៅនឹងបច្ចេកទេសច្បាស់លាស់ក្នុងការត្រួតពិនិត្យដូចជា៖ ថាតើនៅជិតកន្លែងការងាររបស់អ្នកឬសាលារៀនរបស់កូនៗដែរឬទេ ថវិការបស់អ្នកមានប៉ុន្មាន ចំនួនបន្ទប់គេង និងចំណុចផ្សេងៗទៀត។ ចំណុចទាំងនេះគឺមាន ភាពងាយស្រួលក្នុងការត្រួតពិនិត្យមើល ប៉ុន្តែវាជាព័ត៌មានសំខាន់បំផុតអំឡុងពេលនៃការត្រួតពិនិត្យឲ្យបានច្បាស់លាស់។ តើអ្នកបានអានអត្ថបទភាគ១ហើយឬនៅ? សូមស្វែងរកព័ត៌មានតាមអនឡាញនៅលើ Realestate.com.kh/news!

តើត្រូវពិនិត្យអ្វីខ្លះនៅពេលជួលអចលនទ្រព្យក្នុងប្រទេសកម្ពុជា? នេះគឺជាចំណុចគួរត្រួតពិនិត្យដែលផ្តល់ជូនដោយ Realestate.com.kh ដើម្បីធានាថាអ្នកនឹងដឹងពីអ្វីដែលអ្នកត្រូវស្វែងយល់ពេលជួលអចលនទ្រព្យ!

សុវត្ថិភាពជាចម្បង៖

មិនថាភ្នាក់ងារអចលនទ្រព្យប្រាប់អ្នកអ្វីខ្លះនោះទេអ្ន​កខ្លួនឯងត្រូវមានការទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នកនិងគ្រួសាររបស់អ្នកនៅពេលដែលពិចារណាលើការជួលអចលនទ្រព្យថ្មីមួយ។ អ្នកត្រូវដើរមើលអចលនទ្រព្យជិតកន្លែងអ្នកជួលនោះ​ និងសាកសួរអ្នកជិតខាង (អាចជាអ្នកជួលផ្សេងទៀតប្រសិនបើមានអគារជួលជាមួយគ្នា) ម្យ៉ាងទៀតអ្នកគួរមកត្រួតមើលថាតើនៅពេលយប់ អាចមានការគំរាម កំហែងណាមួយអាចកើតឡើងឬទេ។ ជាមួយគ្នាដែរនោះត្រូវពិចារណាលើបញ្ហាដែលបង្ករពីទឹកជំនន់។ ការត្រួតពិនិត្យរយៈពេល២៤ម៉ោងមានភាពចាំបាច់បំផុតព្រោះអ្នកអាចត្រូវពិនិត្យមើលថាតើមានសំឡេងរំខានណាមួយកើតឡើងដែរឬទេអាចជាមានការសាងសង់ណាមួយនៅពេលរសៀលដែលអ្នកមិនបានដឹងនៅពេលពិនិត្យមើលពេលព្រឹក ឬក៏មានក្លឹបរាត្រីបើកជិតផ្ទះដែរឬទេ។ សម្រាប់ការយកចិត្តទុកដាក់បន្ថែមទៀតចំពោះកិច្ចសន្យាជួលអ្នកត្រូវស្វែងយល់ពីគុណសម្បត្តិនិងគុណវិបត្តិនៃអចលនទ្រព្យនោះ។

ចំណុចតិចតួចផ្សេងៗ៖

មុនអ្នកយល់ព្រមលើកិច្ចសន្យាជួលណាមួយ​ អ្នកត្រូវពិនិត្យមើលក្បាលរ៉ូបីណេទឹក ត្រចៀកទ្វា សោរទ្វា ដៃទ្វា ព្រីភ្លើង សម្ភារៈប្រើប្រាស់ ម៉ាស៊ីនទឹកក្ដៅ និង ជើងក្រានហ្កាស។ ភាគច្រើនពេលពិនិត្យសម្ភារៈទាំងនេះមើលទៅមានសភាពល្អធម្មតាដូចនេះត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់បំផុតទើបឃើញពីការខូចខាតករណីអ្នករកឃើញមានបញ្ហាណាមួយនោះអ្នកអាចស្នើសុំឱ្យម្ចាស់ផ្ទះជួសជុលមុនពេលអ្នកព្រមព្រៀងធ្វើកិច្ចសន្យាជួល។

ថតរូបជាភស្ដុតាង៖

មុននឹងយល់ព្រមសម្រេចចិត្តបង់ប្រាក់ សូមថតរូបគ្រប់បន្ទប់ទាំងអស់នៅពេលពេលដែលមិនមានឥវ៉ាន់។ ក្នុងរូបទាំងនេះអាចធានាថាអ្នកមានអំណះអំណាង ដើម្បីបង្ហាញនូវការខូចខាតដែលមានស្រាប់នៃ អចលនទ្រព្យដល់ម្ចាស់ផ្ទះ។ នៅពេលដែលកិច្ចសន្យាជួលរបស់អ្នកត្រូវបញ្ចប់អ្នកអាចបង្ហាញពីអំណះអំណាងទាំងនេះ។ នោះម្ចាស់ផ្ទះមិនមានហេតុផលណាមួយដើម្បីកាត់ប្រាក់កក់របស់អ្នកឲ្យសង់លើការ ខូចខាត ដែលជាក់ស្ដែងអ្នកមិនបានធ្វើឲ្យខូតខាតនោះទេ។   ផ្ដល់​សិទ្ធិ​ដោយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031