អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > គម្រោងខុនដូទំនើបរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មខ្មែរនៅកណ្តាលទីក្រុងភ្នំពេញនឹងលេចរូបរាងនៅ ឆ្នាំ២០២០

គម្រោងខុនដូទំនើបរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មខ្មែរនៅកណ្តាលទីក្រុងភ្នំពេញនឹងលេចរូបរាងនៅ ឆ្នាំ២០២០

ទីក្រុងភ្នំពេញនឹងមានចម្រុះទៅដោយ​អគាខ្ពស់ៗជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំឆាប់ៗខាងមុខនេះ។ហើយនៅក្នុង រយៈពេល 3 ឆ្នាំខាងមុខទៀតនឹងមានវត្តមាននៃអគារខ្ពស់ស្កឹមស្កៃដ៏ប្រណិតប្លែកពីគេនៅក្នុងទីក្រុងភ្នំពេញ។ គម្រោងនេះនឹងទីតាំងនៅក្នុងតំបន់ទួលគោកដែលជាតំបន់មានភាពពេញនិយម និងមានភាពរីកចម្រើន​ជឿនលឿនបំផុតមួយផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋាននៅក្នុងទីក្រុង។​

គម្រោងអភិវឌ្ឍន៍នេះគឺបានទទួលខុសត្រូវដោយក្រុមហ៊ុនសាងសង់របស់កម្ពុជា Parkway Investment Co., Ltd សហការគ្នាជាមួយនឹងក្រុមហ៊ុនចិន Nantong City Daxin Enginnering (Cambodia) Co., Ltd ដើម្បីនាំយកមកនូវស្ថាប្យកម្មខ្មែរ​រួមផ្សំគ្នាជាមួយនឹងខុនដូលក្ខណៈទំនើប និងដំបូងបង្អស់នៅកម្ពុជា

ទីតាំងរបស់គម្រោងថ្មីនេះនឹងត្រូវស្ថិតនៅតាមបណ្តោយផ្លូវ 273 ដែលស្ថិតនៅជិតទៅនឹងព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម(CBD) ធនាគារ សាលារៀនជាតិ និងអន្តរជាតិ និងអាជីវកម្មជាច្រើន។

លោក សួ សុខថេង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Parkway Investment បានឱ្យដឹងថា ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ លើផ្នែកអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងលំនៅដ្ឋានក្រុមហ៊ុននេះបានសាងសង់គម្រោងធំជាច្រើនដែលរួមមានគម្រោង Parkway Square និងបុរីរិទ្ធិ។ ហើយបច្ចុប្បន្ននេះ យើងបានសម្រេចចិត្តចាប់ផ្តើមបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនចិនដើម្បីអភិវឌ្ឍន៍គម្រោងខុនដូឲ្យប្លែកពីគេមួយនៅទួលគោកក្នុងទីក្រុងភ្នំពេញ។

លោកសុខថេងបានបន្ថែមទៀតថាគម្រោងនេះនឹងអភិវឌ្ឍន៍ជាអគារចំនួន៣ផ្សេងគ្នាដែលអគារទី១មាន25ជាន់អគារទី ២មាន29ជាន់ និងអគារទី៣មាន35ជាន់។ គម្រោងទាំងមូលនឹងមានខុនដូទំនើបសរុបចំនួន ១,៥០០ យូនីត ក្នុងនោះយូនីតនីមួយៗមានទំហំចាប់ពី ៤៥​ ម៉ែត្រការ៉េ ទៅ ១៣៥ម៉ែត្រការ៉េ។

លោកសុខថេងបាននិយាយថា​ “សម្រាប់ការវិនិយោគខុនដូថ្មីនេះគឺមិនមែនក្នុងរយៈពេលខ្លីនោះទេប៉ុន្តែនេះជាការវិនិយោគក្នុងរយៈពេលវែង។”

លោក សុខថេងក៏បានលើកឡើងផងដែរថា “​យើងកំណត់គោលដៅលើអតិថិជនដែលមានជីវភាពមធ្យមដែលបានកំពុងកើនឡើងយ៉ាងច្រើននៅក្នុងប្រទេស។ អ្នកទាំងនេះទទួលបានប្រាក់ចំណូលកើនឡើង ហើយលក្ខណៈបែបនេះនឹងជម្រុញឲ្យជីវភាពពួកគេកាន់តែប្រសើរឡើង។ ម្យ៉ាងទៀតជាមួយនឹងចំនួនប្រជាជនដែលកើនឡើងយ៉ាងរហ័សនៅក្នុងទីក្រុង យើងជឿជាក់ថាប្រជាជននឹងជ្រើសរើស យកជីវិតមួយដែលជាការរស់នៅកណ្តាលទីក្រុង។ ការរស់នៅក្នុងទីក្រុងពួកគេអាចសន្សំពេលវេលាក្នុង ការធ្វើដំណើរ ទៅ​ និងមកពីកន្លែងការងារ ដោយសារតែអាចកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយនេះក៏នឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងបានផងដែរ។

ដោយសារមានការសហប្រតិបត្តិការនិងការគាំទ្រពីអ្នកជំនាញដែលជាដៃគូមកពីប្រទេសចិនដែលមានជំនាញវិជ្ជាជីវៈផ្នែកវិស្វកម្ម និងមានបទពិសោធន៍យ៉ាងច្រើនក្នុងវិស័យសំណង់នៅក្នុងប្រទេសចិន។ លោកសុខថេងលើកឡើងថា “យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីនាំ យកការអភិវឌ្ឍន៍មួយដែលមានលក្ខណៈឥតខ្ចោះតែមួយគត់សម្រាប់ជាបទពិសោធន៍ថ្មីដល់អតិថិជន នូវបរិបទជីវិតថ្មី ជាមួយនឹងមានផាសុខភាព និងប្រណិតភាព។

លោក សុខថេង បាននិយាយថា “ការអភិវឌ្ឍក៏នឹងផ្តោតសំខាន់លើអត្ថប្រយោជន៍កាន់តែច្រើនផ្សេងទៀតសម្រាប់ការរស់នៅ ដែលចាប់ពីជាន់ទី១ទៅជាន់បន្ទាប់ទៀតនឹងត្រូវបង្កើតជាកន្លែងទូទៅលក្ខណៈធម្មជាតិសម្រាប់ការកម្សាន្ត និងសម្រាកលំហែកាយ ហើយក៏មានកន្លែងសេវាកម្មផ្សេងទៀតដូចជា៖ កន្លែងហាត់កីឡា និងអាងហែលទឹកធំទូលាយ។ ចំណែកនៅជាន់ផ្ទាល់ដីក៏មានផ្សារទិញឥវ៉ាន់ ភោជនីដ្ឋាន និងកន្លែងកំសាន្តផ្សេងៗ។”

លោកសុខថេង បន្ថែមទៀតថា “គម្រោងនេះមានគោលបំណងចង់ទាក់ទាញអ្នកទិញទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ នៅក្នុងគម្រោងនេះក៏នឹងមានជាសាលារៀនមួយសម្រាប់ការសិក្សារបស់កុមារដែលបានរស់នៅក្នុងគម្រោង។

គម្រោងបានធ្វើពិធីសម្ពោធដាក់ដំណើរការសាងសង់កាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2016 ហើយបានកំណត់លើសាងសង់ឲ្យបញ្ចប់ត្រឹមឆ្នាំ២០២០។

យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងរៀ​បចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាឆ្នាំមុនមានទឹកប្រាក់ប្រហែល ៨ពាន់លានដុល្លារអាមេរិក។ ភាគច្រើននៃសំណង់ទាំងនោះជាអគារពាណិជ្ជកម្ម ធំៗអគារការិយាល័យ ផ្សារទំនើប រោងចក្រ និងខុនដូរ។

សូមជម្រាបផងដែរថាបច្ចុប្បន្ននេះប្រទេសកសម្ពុជាបានផ្លាស់ប្តូរស្ថានភាពរបស់ខ្លួនពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ហើយរំពឹងថានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ចំនួន 1,200ដុល្លារអាមេរិកនៅក្នុងឆ្នាំ 2015 និងបានកើនទៅដល់ 1,307 ដុល្លារអាមេរិកកាលពីឆ្នាំ ២០១៦។ ព័ត៌មាន​លម្អិត​សូម​អាន​ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031