អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​​​​​​​ការ​តាំង​ពិព័រណ៍​​​អចលនទ្រព្យ​កម្ពុជា​​ ឆ្នាំ​២០១៧​ ​នៅ​សល់​តែ​ ៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ!​

​​​​​​​ការ​តាំង​ពិព័រណ៍​​​អចលនទ្រព្យ​កម្ពុជា​​ ឆ្នាំ​២០១៧​ ​នៅ​សល់​តែ​ ៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ!​

​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៧​ ​ដែល​រៀប​ចំឡើង​ដោយ​ក្រុមហ៊ុន​ realestate.com.kh នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​ឧសភា ​​ខាង​មុខ​នេះ​ ហើយ​ពោល​គឺ​នៅ​សល់​​តែ​​ ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

ការ​តាំង​ពិព័រណ៍​នេះ​​ មាន​​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​​ប្រមាណ​ជិត​ ៣០​​ចូលរួម ហើយរំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​ ២០០០នាក់​រួម​ទាំង​វិនិយោគិន​មក​ពី​ក្រៅ ប្រទេស​ផង។ 

លោក​ Tom O’Sullivan ​នាយក​ប្រតិបត្តិ​​គេហទំព័រ​ realestate.com.kh ​បាន​ថ្លែង​ថា​ ៖«គោលបំណង​សំខាន់​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ដើម្បី​​បង្ហាញ​ពី​ប្រទេស​កម្ពុជា​ និង​សក្ដានុពល​ទីផ្សារ​​អចលនទ្រព្យ​កម្ពុជា​​ទាំង​នៅ​​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។ ពួក​យើង​បាន​នាំ​យក​គម្រោង​ល្អ​ៗ​​និង​ថ្មី​ៗ​បំផុត​​ដែល​ប្រកប​ដោយ​គុណភាព​​ខ្ពស់​ និង​អាជីវកម្ម​ផ្សេងៗ​​ដែល​មាន​ឥទ្ធិពល​ និង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ទីផ្សារ»។

ក្រៅ​ពី​កម្មវិធី​តាំង​ពិព័រណ៍​នេះ​​ហើយ​នៅ​មាន​កម្មវិធី​សិក្ខាសាលា​​អប់រំ​នានា​ដែល​នឹង​ជួយ​ដល់​អ្នក​ទិញ​ និង​វិនិយោគិន​ឱ្យ​បាន​យល់​ដឹង​ពី​​ទីផ្សារ​អចលនទ្រព្យ​ និង​ដើម្បី​សម្រេច​ចិត្ត​ឱ្យ​បាន​កាន់​តែ​ប្រសើរ​នៅ​ពេល​ដែល​ចង់​ទិញ។ ​វាគ្មិន​សំខាន់ៗ​ដែល​ចូលរួម​ចែក​រំលែក​នៅ​ក្នុង​សិក្ខាសាលា​នោះ​រួម​មាន​ លោក​បណ្ឌិត សុខ ស៊ីផាន់ណា​​ ​មក​ពី​​ក្រុមហ៊ុន Sok Siphana & Associates និង​ជា​សមាជិក​របស់ Zicolaw លោក Matthew Rendall ដៃគូ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Sok Siphana & Associates និង​ជា​សមាជិក Zicolaw លោក Anthony Galliano នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Cambodian Investment Management លោក Jasper Shin ជា​អ្នក​អភិវឌ្ឍន៍ និង​ជា​អ្នក​ប្រឹក្សា​អចលនទ្រព្យ លោក Christophe Forsetti ប្រធាន​គ្រប់គ្រង​របស់​ក្រុមហ៊ុន JSM indochina លោក Simon Griffiths នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Metro Global Pte Ltd លោក Takeshi Izuka នាយក​គ្រប់គ្រង​របស់ Vikirirom លោក Athanasius Pang នាយក​ផ្នែក​ផ្សព្វផ្សាយ​នៃ DL Edvance លោក Jo Chua ប្រធាន​ផ្នែក​អភិវឌ្ឍន​ធុរកិច្ច​អន្តរជាតិ​នៃ​ក្រុមហ៊ុន PropertyGuru Group លោក Tom O’Suvillivan នាយក​ប្រតិបត្តិ​គេហទំព័រ Realestate.com.kh និង លោក William Nai ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន SC Capital​។

វាគ្មិន​ទាំងនេះ​នឹង​ជជែក​អំពី​ប្រធានបទ​ផ្សេងៗ​គ្នា ហើយ​អ្នកចូលរួម​ទាំងអស់​នឹង​មានឱកាស​ដើម្បី​ស្វែងយល់​អំពី​ប្រធានបទ​ដូច​ខាង​ក្រោម​៖

  • ​ទស្សន​កំណើន​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា ការ​ឈានចូល​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។​
  • គម្រោង​អភិវឌ្ឍន៍ vKIRIROM
  • ​សិទ្ធិ​នៃ​ការ​កាន់​កាប់​របស់​ជន​បរទេស​ក្នុងប្រទេស​កម្ពុជា​៖ ច្បាប់ និង​ការអនុវត្ត​
  • ​ការ​បង្កើន​ឱកាស​ទីផ្សារ និង​តម្លៃ​នៃ​អចលនទ្រព្យ​
  • ​ពន្ធ​សម្រាប់​វិនិយោគិន​៖ ការគិត​ពន្ធ​អចលនទ្រព្យ សម្រាប់​ម្ចាស់​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​
  • ​ទស្សនវិស័យ​របស់​វិនិយោគិន​សិង្ហ​បុរី​ក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​
  • ​ការវិវត្តន៍​នៃ​ការគ្រប់គ្រង​អចលនទ្រព្យ​
  • ​និន្នាការ​នៃ​តម្រូវការ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​
  • ​អចលនទ្រព្យ​បែប​ឧស្សាហកម្ម ជាមួយនឹង​ការវិនិយោគ និង​ផលប្រយោជន៍​របស់​រោង​ចក្រ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​
  • ​ឱកាស​វិនិយោគ​នៅក្នុង​តំបន់​ជ្រោយចង្វារ​
  • ការរីកចម្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​៖ ការវិនិយោគ​តំបន់ឆ្នេរ​ក្នុង​ខេត្ត​ព្រះសីហនុ​។​
  • ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​៖ ការកើនឡើង​សម្រាប់​វិនិយោគិន​អាស៊ាន​។​
  • ការគ្រប់គ្រង​អចលនទ្រព្យ​របស់​អ្នក​៖ ការពិចារណា​លើ​កា​គ្រប់គ្រង​អចលនទ្រព្យ​របស់​អ្នក​សម្រាប់​វិនិយោគិន​។​
  • ទិន្នន័យ​ចម្រុះ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031