អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​​គន្លឹះ​ដើម្បី​ក្លាយ​ជា​អ្នក​​វិនិយោគ​ដ៏​ជោគជ័យ​ម្នាក់​​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

​​គន្លឹះ​ដើម្បី​ក្លាយ​ជា​អ្នក​​វិនិយោគ​ដ៏​ជោគជ័យ​ម្នាក់​​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

សំណងនៅក្បែរតំបន់កោះពេជ្រ

ប្រ​ភព៖​​ Business Khmer

វិស័យអចលនទ្រព្យត្រូវបានព្យាករណ៍ថា កំពុងមានសន្ទុះខ្លាំងក្លានៅឆ្នាំ២០១៥ នេះ និងបន្តមានសញ្ញាវិជ្ជមាននៅឆ្នាំក្រោយទៀត។ នេះជាឱកាសសម្រាប់លោកអ្នកដែលចង់វិនិយោគនៅក្នុងវិស័យនេះ។ ខាងក្រោមនេះគឺជាគន្លឹះខ្លីៗដើម្បីវិនិយោគវិស័យឱ្យទទួលបានផលចំណេញយោងតាមគេហទំព័រក្រុមហ៊ុនអចលនទ្រព្យ realestate.com.kh

១)ត្រូវគិតថា ការធ្វើទីផ្សារក៏ជាការវិនិយោគមួយដែរ៖ សូមកុំស្ទាក់ស្ទើរចំពោះការចាយលុយទៅលើការធ្វើទីផ្សារ។ សូមកុំផ្ដោតខ្លាំងទៅលើទិន្នន័យ និងខ្ទង់ថវិកាដែលអ្នកកំពុងចំណាយទៅលើវា។ វាចាំបាច់ ហើយត្រូវគិតថា ការធ្វើទីផ្សារគឺជាការវិនិយោគមួយ។ ប្រសិនបើអ្នកធ្វើវាបានត្រឹមត្រូវ នោះចុងក្រោយអ្នកនឹងទទួលបានផល។ ដូច្នេះនៅពេលដែលអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ កុំភ្លេចឱ្យសោះការធ្វើទីផ្សារ មិនថាជាលក្ខណៈអាជីវកម្មតូច ឬធំនោះទេ។
២) ពេលជួបជាមួយអតិថិជន៖ ត្រូវតែទៅទៀងពេលនៅពេលអ្នកមានការប្រជុំជាមួយអតិថិជនមានសក្ដានុពល។ ឥរិយាបថនេះបង្ហាញថា អ្នកមានការយកចិត្តទុកដាក់ខ្ពស់ និងបង្ហាញការគោរពទៅដល់អតិថិជនគោលដៅរបស់អ្នក ហើយក៏បង្ហាញពីការបំពេញការងារប្រកបដោយវិជ្ជាជីវៈផងដែរ។
៣) ដឹងពីវិស័យនេះច្បាស់មុនពេលសម្រេចចិត្តរកស៊ី៖ លោកអ្នកត្រូវតែឈ្វេងយល់ពីវិស័យនេះឱ្យបានច្បាស់ ពោលគឺត្រូវផ្ដោតជាសំខាន់ដើម្បីបានយល់ជ្រាបច្បាស់វិស័យនេះ ចាំវិនិយោគ។ បើសិនវាជាវិស័យងាយស្រួលរកស៊ីមែននោះម្នាក់ៗនឹងរត់ទៅរកវិស័យនេះអស់ហើយ។ កត្តាសំខាន់គឺអ្នកនោះមិនសូវយល់ច្បាស់ ឃើញតែគេរកស៊ីមាន។
៤) ត្រូវស្ថិតនៅឱ្យឆ្ងាយពីមនោសញ្ចេតនាចំពោះអចលនវត្ថុ៖ នៅពេលដែលលោកអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យ គឺមិនត្រូវយកក្ដីស្រលាញ់ ឬកំហឹងទៅផ្សារភ្ជាប់ទៅនឹងការវិនិយោគ។ អ្នកត្រូវគិតថា ស្វែងរកប្រាក់ចំណេញឱ្យបានកាន់តែច្រើនតាមតែអាចធ្វើបាន។ ឧទាហរណ៍ បើអ្នកទិញបានផ្ទះមួយយ៉ាងស្អាត ហើយអ្នកយកមកកែកុនបន្តិចបន្តួចទៀត មើលទៅរឹតតែស្អាត ធ្វើឱ្យអ្នកស្រលាញ់មិនចង់លក់…ភាពស្ទាក់ស្ទើរអាចធ្វើឱ្យអ្នកចំណេញបានតិច ឬខាតក៏ថាបាន។
៥) សិក្សាពីភូមិសាស្ត្រ ឬតំបន់នោះឱ្យច្បាស់សិន៖ ការវិនិយោគវិស័យអចលនទ្រព្យ ភូមិសាស្ត្រ និងបរិយាកាសគឺសំខាន់ណាស់។ លោកអ្នកត្រូវស្វែងយល់ឱ្យបានច្បាស់ អំពីបរិស្ថាននៅជុំវិញផ្ទះ ឬតំបន់របស់អ្នកវិនិយោគ។ ត្រូវគិតផងដែរ អំពីបញ្ហាសុវត្ថិភាព ឬអំពើចោរកម្មផ្សេងៗ។ នៅពេលដែលលោកអ្នកបានដឹងច្បាស់ លោកអ្នកនឹងស្រួលសិក្សាឱកាស និងកំណត់តម្លៃអចលនទ្រព្យថាគួរវិនិយោគ ឬមិនគួរវិនិយោគ។
៦) ត្រូវចេះជ្រើសរើសដៃគូដ៏ត្រឹមត្រូវ៖ អ្នកត្រូវឆ្លាតនៅក្នុងការជ្រើសរើសដៃគូបំពេញគម្រោងឱ្យអ្នកដូចជាអ្នកម៉ៅការសាងសង់ជាដើម។ លោកអ្នកគួរសិក្សាពីប្រវត្តិរបស់គេឱ្យបានច្បាស់ ពោលគឺមិនមែនឱ្យតែជ្រើសរើសអ្នកម៉ៅការបានតម្លៃទាប ហើយមិនគិតពីគុណភាពនោះទេ។ គុណភាពនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យរបស់អ្នក ដូច្នេះលោកអ្នកត្រូវតែគិតឱ្យបានហ្មត់ចត់។
៧) ត្រូវចេះចរចា៖ ជំនាញចរចាគឺពិតជាសំខាន់មិនអាចខ្វះបានដើម្បីធ្វើឱ្យលោកអ្នកស្វែងរកដៃគូ ឬអ្នកផ្គត់ផ្គង់សេវាក្នុងតម្លៃធូរថ្លៃ។ ហើយបើអ្នកមានជំនាញនៅក្នុងការចរចាក៏លោកអ្នកអាចលក់អចលនទ្រព្យរបស់លោកបានតម្លៃថ្លៃផងដែរ៕
ដោយ៖ រតនៈវិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​មិន​ចង់​អាយុ​ខ្លី​ទេ ​អ្នក​គួរ​អនុវត្ត​គន្លឹះ​សុខភាព​ទាំង​នេះ

គន្លឹះទាំង ១០យ៉ាងរបស់សង្ឃសៅលិញពីរបៀបថែរក្សាសុខភាព

គតិទាំង៨ឃ្លាដែល​ពោរពេញដោយអត្ថន័យសម្រាប់សិក្សានៅក្នុងជីវិត

សកម្មភាពចំនួន ៣ដែលអ្នកគួរចៀសវាងធ្វើមុនពេលចូលគេង

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031