អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ហេតុអ្វី​បានជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​គួរ​ជ្រើស​យក Realestate.com.kh?

ហេតុអ្វី​បានជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​គួរ​ជ្រើស​យក Realestate.com.kh?

រូបភាព Cover របស់​ Realestate.com.kh

ប្រ​ភព៖​​ Realestate.com.kh

គេហទំព័រ Realestate.com.kh ផ្តល់នូវ​ផលិតផល​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​ដើម្បី​បង្កើន​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​បង្កើន​ការសាកសួរ​ពី​អា​ផាត​មិន ខុន​ដូ ឬ​ការិយាល័យ​របស់​ពួកគេ​ហើយនឹង​លក់​គម្រោង​អភិវឌ្ឍន៍​ថ្មី​របស់​ពួកគេ​ឲ្យ​លឿន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ យើងខ្ញុំ​មិនមែនជា​ភ្នាក់ងារ​នោះទេ​នៅលើ​គេហទំព័រ Realestate.com.kh របស់​យើងខ្ញុំ​ក៏​មិន​ទទួលយក​កម្រៃជើងសា​ដែរ​ប៉ុន្តែ​យើងខ្ញុំ​ចង់​ផ្តល់នូវ​ការទិញ ឬ​លក់​អចលនទ្រព្យ​តាមរយៈ​អន​ឡាញ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកទិញ និង​អ្នកលក់​អចលនទ្រព្យ​ទាំងអស់​។​

​កញ្ចប់​ទីផ្សារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ថ្មី​នៅលើ​គេហទំព័រ Realestate.com.kh ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា​ឲ្យ​បង្ហាញ​នូវ​អចលនទ្រព្យ​របស់​ពួកគេ​ទៅកាន់​អ្នកទិញ​ឲ្យ​បាន​ច្រើន​បំផុត​ទាំង​ក្នុង និង​ក្រៅប្រទេស​កម្ពុជា និង​បង្កើត​ការផ្សព្វផ្សាយ​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​។ គេហទំព័រ Realestate.com.kh អាចជួយ​ក្រុមហ៊ុន និង​ការអភិវឌ្ឍ​ថ្មី​របស់​អ្នក​ឲ្យ​លេចធ្លោ​ជាងគេ​បំផុត​។​

Realestate.com.kh មាន​ចំនួន​អ្នក​ចូល​មើល​ជា​មធ្យម​កើនឡើង​ពី ៥ ទៅ ១០ ក្នុង​ការបើក​មើល​ម្តងៗ​។ ទន្ទឹមនឹង​នេះដែរ​ការ​កើនឡើង​នូវ​អ្នកប្រើប្រាស់​ជា​មធ្យម​នៅលើ​គេហទំព័រ​របស់​យើងខ្ញុំ​បាន​កើនឡើង​ពី ៥ នាទី​ទៅ ១០ នាទី​+ (​ជាង​) ។​

​អ្វីដែល​សំខាន់​ដែល​ភ្នាក់ងារ​ប្រើប្រាស់​គេហទំព័រ Realestate.com.kh គឺ​ដោយសារ​ការចូល​មើល​គេហទំព័រ​របស់​យើងខ្ញុំ​ត្រូវបាន​កំណត់​យ៉ាងច្បាស់​។ អ្នកប្រើប្រាស់​ចូលមក​គេហទំព័រ Realestate.com.kh សម្រាប់​ហេតុផល​មួយ​គឺ​ដើម្បី​ស្វែងរក​អចលនទ្រព្យ​ជាមួយនឹង​ហេតុផល​នេះ​ពួកគេ​នឹង​នៅលើ​គេហទំព័រ​រយៈពេល​យូរ​ដើម្បី​ពិនិត្យមើល​អចលនទ្រព្យ​ដែល​ទើប​បង្ហោះ​ថ្មីៗ​ដែល​សមស្រប​ទៅនឹង​ការស្វែងរក​របស់​ពួកគេ​។ សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ពួកគេ​មិនចាំបាច់​ចំណាយ​ពេលវេលា និង​ទ្រព្យសម្បត្តិ​ទៅលើ​វេ​ប​សាយ​ផ្សេងទៀត​ដែល​មិន​ទាក់ទង​ទៅនឹង​អចលនទ្រព្យ​នោះទេ​។​

​ចុះបញ្ជី​អចលនទ្រព្យ​របស់​អ្នក​នៅលើ Realestate.com.kh ដែលជា​គេហទំព័រ​ប្រមូលផ្តុំ​នូវ​អ្នក​ចូល​មើល​ជា​អតិថិជន​សក្តានុពល​។ យើងខ្ញុំ​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅពេល​មានការ​ស្វែងរក​នៅលើ google.com និង google.com.kh សម្រាប់​ការស្វែងរក​ពាក្យ​គន្លឹះ​ទាក់ទង​នឹង​អចលនទ្រព្យ​ស្ទើរតែ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​ហើយ​យើងខ្ញុំ​មាន​អ្នក​ចូល​មើល​ជាង ២០០ ០០០ នាក់​ក្នុង​មួយខែ​ដែល​មានន័យថា​អ្នកស្វែងរក​អចលនទ្រព្យ​ប្រមាណ ៦៥ ០០០ នាក់​គឺជា​អ្នក​សកម្ម​នៅលើ​គេហទំព័រ​របស់​យើងខ្ញុំ​ជា​រៀងរាល់ខែ​។​

​គេហទំព័រ​របស់​យើងខ្ញុំ​គឺអាច​ប្រើប្រាស់​បាន​នៅលើ​ទូរស័ព្ទដៃ និង​ថេប​ប្ល៊ិ​ត​ដែល​ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​ប្រទេស​កម្ពុជា​វា​ជា​ឧបករណ៍​បច្ចេកវិទ្យា​ពេញនិយម​ហើយ​ការចូល​មើល​គេហទំព័រ​តាមរយៈ​ឧបករណ៍​ទាំងនេះ​បាន​កើនឡើង​ជាង ៤១៤ ភាគរយ​ចាប់តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ​។ ឥឡូវនេះ​ការចូល​ប្រើប្រាស់​គេហទំព័រ​ជាង ៥០ ភាគរយ​គឺ​ទទួលបាន​មកពី​ឧបករណ៍​ទាំងនេះ​។ ទន្ទឹមនឹង​នេះដែរ​យើងខ្ញុំ​ប្រើប្រាស់​ទីផ្សារ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ជំរុញ​ឲ្យ​ការចុះបញ្ជី​របស់​អ្នក​បាន​ទៅដល់​អតិថិជន​ឲ្យ​កាន់តែច្រើន​ជាមួយនឹង​អ្នកតាមដាន​ច្រើនជាង ២៩ ០០០ នាក់​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ទិន្នន័យ​អ៊ី​ម៉ែ​ល​ច្រើនជាង ២១ ០០០ នាក់​ដែលជា​គោលដៅ​អតិថិជន​អចលនទ្រព្យ​របស់​យើងខ្ញុំ​។​

​បញ្ជី​តំបន់​អភិវឌ្ឍន៍​ថ្មីៗ​របស់​គេហទំព័រ Realestate.com.kh មាន​បង្ហាញ​នៅ​ផ្នែក «​តំបន់​អភិវឌ្ឍន៍​ថ្មី​» ដែល​ផ្នែក​នេះ​ដាច់ចេញពី​ទំព័រ​ដើម​នោះ​មានន័យថា​បញ្ជី​អចលនទ្រព្យ​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​មិនត្រូវ​បានដាក់​បញ្ចូល​គ្នា​ជាមួយ​ការចុះបញ្ជី​អចលនទ្រព្យ​គេហដ្ឋាន​រាប់ពាន់​ផ្សេងទៀត​នោះទេ​។ បញ្ជី «​តំបន់​អភិវឌ្ឍន៍​ថ្មី​» ទាំងអស់​ត្រូវបាន​បង្ហាញ​ជា «​លក្ខណៈពិសេស​» ដែល​មានន័យថា​ជាការ​ចុះបញ្ជី​ធំ​ជាង​ការចុះបញ្ជី​ផ្សេងៗ​ទៀត ២០០ ភាគរយ​ដង​រូបថត​មាន​ទំហំ​ធំ និង​មាន​បង្ហាញ​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ផងដែរ​។ អ្នក​ក៏​អាច​បង្ហោះ​ប្លង់​អគារ​ជា 3D ផែនទី ខិត្តប័ណ្ណ​ផ្សព្វផ្សាយ និង​សម្ភារ​ផ្សព្វផ្សាយ​ផ្សេងទៀត​ជាច្រើន​ដើម្បី​ចុះបញ្ជី​លក់​នៅលើ​អន​ឡាញ​។​

​យើងខ្ញុំ​ដឹងថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​លក់​អគារ​ខុន​ដូ និង​អា​ផាត​មិន​ដោយមាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនទ្រព្យ (Strata Title) ជា​ញឹកញាប់​ចាប់អារម្មណ៍​ទៅលើ​ការវិនិយោគ​អន្តរជាតិ​។ Realestate.com.kh មាន​វិនិយោគិន​អន្តរជាតិ​ចូល​មើល​ច្រើន​ប្រមាណ​ជាង ៣០ ភាគរយ​នៃ​ការចូល​មើល​សរុប​យើង​អាច​នាំយក​ការចុះបញ្ជី​នេះ​ទៅកាន់​ផ​តថល​អចលនទ្រព្យ​អន្ដរជាតិ​ជាង ៥០ នៅ​ជុំវិញ​ពិភពលោក​។ ListGlobally ជា​ដៃគូ​របស់ Realestate.com.kh គឺជា​បណ្តាញ​ផ្សាយពាណិជ្ជកម្ម​អចលនទ្រព្យ​អន្តរជាតិ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក និង​ធ្វើ​ការផ្សាយ​ការចុះបញ្ជី​អចលនទ្រព្យ​នៅលើ​ផ​តថល​អចលនទ្រព្យ​នាំមុខគេ​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​ការចុះបញ្ជី «​ពិសេស​» ពី Realestate.com.kh ផងដែរ​។ បញ្ជី​របស់​អ្នក​នឹងមាន​នៅលើ​គេហទំព័រ​ល្បីៗ​ជាច្រើន​ដូចជា I-Property Singapore and Malaysia, Realestate.co.jp នៅ​ប្រទេស​ជប៉ុន​។​ល​។​

​លើសពីនេះ​ទៀត​នៅពេលដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សម្រេចចិត្ត​ចុះបញ្ជី «​ពិសេស​» នៅលើ Realestate.com.kh យើងខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ផ្សេងទៀត​ធ្វើការ​ស្នើសុំ​ដើម្បី​ចុះបញ្ជី​ពិសេស​ដូចគ្នា​នោះទេ​។ ការធ្វើ​បែបនេះ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើជា​ភ្នាក់ងារ​ផ្តាច់មុខ​សម្រាប់​អចលនទ្រព្យ​នោះ​ហើយ​អចលនទ្រព្យ​នោះ​ស្ថិតក្នុង​លំដាប់​ដំបូង​បំផុត​នៅក្នុង​បញ្ជី​អចលនទ្រព្យ​ទាំងអស់​។​

​អត្ថបទ​ផ្សព្វផ្សាយ​គឺជា​វិធី​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយទៅជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ និង​បង្កើតជា​ការផ្សព្វផ្សាយ​ស​ម្រា​ប់​ការអភិវឌ្ឍ​ថ្មី​របស់​អ្នក​។ Realestate.com.kh អាច​បង្កើតជា​ផែនការ​អត្ថបទ​ផ្សព្វផ្សាយ​ទៅតាម​តម្រូវការ​របស់​អ្នក​ជាមួយ​អ្នកកាសែត​ដែលមាន​ជំនាញ​ទៅលើ​អចលនទ្រព្យ​ក្នុងការ​សរសេរ​នូវ​អត្ថបទ​ផ្សព្វផ្សាយ​ទៅលើ​អចលនទ្រព្យ​ដ៏​មាន​គុណភាព​ខ្ពស់​។​

​ការផ្សព្វផ្សាយ​នេះ​នឹង​ត្រូវបាន​មើលឃើញ​ដោយ​មនុស្ស​រាប់ម៉ឺន​នាក់​តាមរយៈ​ប្លុក​ព័ត៌មាន​អចលនទ្រព្យ និង​អ៊ីមែល​រាល់​សប្តាហ៍​របស់ Realestate.com.kh​។ ការសរសេរ​របស់​យើងខ្ញុំ​ត្រូវបាន​ទទួលស្គាល់​ដោយ​ភ្នាក់ងារ និង​អ្នកស្វែងរក​អចលនទ្រព្យ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​។​

​ទន្ទឹមនឹង​នេះដែរ​យើងខ្ញុំ​ជំរុញ​ឲ្យ​ការផ្សព្វផ្សាយ​របស់​អ្នក​បាន​ទៅដល់​អតិថិជន​ថ្មីៗ​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​បរទេស​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​យ៉ាង​ទូលំទូលាយ​របស់​យើងខ្ញុំ​ដែល​រួមមាន Facebook, LinkedIn, Twitter និង Line​។ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​បដា​នៅលើ​គេហទំព័រ Realestate.com.kh ក៏​ជា​វិធី​មួយ​ដើម្បី​ជំរុញ​ចរាចរណ៍​ទៅកាន់​ការអភិវឌ្ឍ​ថ្មី​របស់​អ្នក​ផងដែរ​។​

​ប្រសិនបើ​អ្នកជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែលមាន​បំណង​ចង់​ចុះបញ្ជី​អចលនទ្រព្យ​របស់​អ្នក​នៅលើ​គេហទំព័រ Realestate.com.kh សូម​ទាក់ទង​មក​យើងខ្ញុំ​ថ្ងៃនេះ​តាមរយៈ info@realestate.com.kh ឬ 017436756 ហើយ​យើងខ្ញុំ​នឹង​រីករាយ​ក្នុង​ការជួប​អ្នក និង​ពន្យល់​អ្នក​ពី​វិធី​ជាច្រើន​ដែល​អាចជួយ​ឲ្យ​អាជីវកម្ម​អ្នក​រីកចម្រើន និង​ពង្រឹង​អាជីវកម្ម​អចលនទ្រព្យ​របស់​អ្នក និង​បង្រៀន​អ្នក​ពី​របៀប​ដែល​អ្នក​អាច​ទទួលយក​អត្ថប្រយោជន៍​ពី​គេហទំព័រ​របស់​យើងខ្ញុំ​។​

​ទាញយក​បដិវត្តន៍​អន​ឡាញ​ដែល​កំពុង​រីក​រាលដាល​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​ការចុះបញ្ជី​របស់​អ្នក​អាច​លក់បាន​នៅលើ​គេហទំព័រ Realestate.com.kh ថ្ងៃនេះ​ដែលជា​គេហទំព័រ​ប្រមូលផ្តុំ​អចលនទ្រព្យ​នៅ​កម្ពុជា​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031