អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ក្រុមហ៊ុនចិនវិនិយោគនៅតំបន់អូ​រត្រេស អ្នកខ្លះថាជាក្រុមហ៊ុនអាលីបាបា

ក្រុមហ៊ុនចិនវិនិយោគនៅតំបន់អូ​រត្រេស អ្នកខ្លះថាជាក្រុមហ៊ុនអាលីបាបា

ខេត្តព្រះសីហនុកំពុងតែក្លាយជាគោលដៅវិនិយោគសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានសំខាន់ៗ ហើយគម្រោងទាំងនេះជាថវិកាវិនិយោគរបស់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិជាពិសេសវិនិយោគិនជនជាតិចិន។អ្នកវិនិយោគចិនកំពុងត្រូវបានខេត្តមួយនេះទាក់ទាញដោយសារតែមានការលើកទឹកចិត្តផ្នែកឧស្សាហកម្មភាពងាយស្រួលធ្វើលិខិតអនុញ្ញាតិល្បែងស៊ីសង និងការកើនឡើងដ៏រហ័សទីផ្សារទេសចរណ៍។

គេកំពុងតែលេចឮពាក្យចចាមអារ៉ាមនៅក្នុងសហគមន៍អចលនទ្រព្យខេត្តព្រះសីហនុស្ដីពីការលក់ដីដ្លីនៅក្នុងតំបន់ឆ្នេរសំខាន់ៗពោលគឺនៅម្ដុំឆ្នេរអូរត្រេសហើយពាក្យចចាមអារ៉ាមអស់ទាំងនេះហាក់កំពុងតែមានឥទ្ធិពលទៅលើតម្លៃដីធ្លីនៅតំបន់ជុំវិញនោះ។
លោក Brad King នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Real Estate ដែលជាភ្នាក់ងារអចលនទ្រព្យផ្តោតសំខាន់ទៅលើដីធ្លីនៅក្នុងខេត្តព្រះសីហនុមានប្រសាសន៍ថា ”ខ្ញុំបានជួបជាមួយភ្នាក់ងារអចលនទ្រព្យក្នុងស្រុកដទៃទៀតកាលពីសប្តាហ៍មុន ហើយពួកគាត់មួយចំនួនបានបង្ហើបឲ្យដឹងថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាលីបាបា (Alibaba)

បច្ចុប្បន្ន​កំពុងតែពិចារណាត្រៀមទិញដីអភិវឌ្ឍន៍មួយភាគធំនៅតំបន់អូរត្រេស។”
ទោះបីជាមិនទាន់មានការបញ្ជាក់ ឬប្រកាសជាផ្លូវការពីខាងក្រុមហ៊ុនអាលីបាបាក៏ដោយលោក ​​King បានកត់សំគាល់ថារយៈពេល២សប្តាហ៍ចុងក្រោយនេះតម្លៃដីធ្លីនៅផ្លូវក្រោយទីពីរពីឆ្នេរអូរត្រេសបានកើនតម្លៃរង្វង់១៥០ ល្លារក្នុងមួយម៉ែត្រការ៉េដោយសារតែមានលេចឮពាក្យចចាមអារ៉ាមអស់ទាំងនេះ។

បើតាមលោក King មុនពេលមានពាក្យចចាមអារ៉ាមទាក់ទងនឹងចេតនាក្រុមហ៊ុនអាលីបាបាចង់ទិញដីធ្លីនៅឆ្នេរអូត្រេសតម្លៃដីធ្លីនៅក្នុងតំបន់នោះជាមធ្យមមានតម្លៃ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងរហូតដល់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារម្ចាស់ដីតម្លើងថ្លៃដីឲ្យកើនឡើងស្របពេលដេលដែលមានព័ត៌មានថា នឹងមានការអភិវឌ្ឍន៍ក្នុងពេលឆាប់ៗនៅក្បែរនោះ។


អ្នកតំណាងក្រុមហ៊ុនអាលីបាបា (Alibaba) តាមរយៈអ៊ីម៉ែលបដិសេធមិនអធិប្បាយលើប្រធានបទនេះដោយចាត់ទុកពត៌មាននោះថាជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យឯកជន និងជាឈ្មួញកណ្ដាលនៅក្នុងខេត្តព្រះសីហនុដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោកមិនអាចបញ្ជាក់បានទេ​ថាតើអាលីបាបាកំពុងពិចារណាទិញដីធ្លីនៅឆ្នេរអូត្រេសឫអត់។ យ៉ាងណាក៏ដោយលោកអធិប្បាយថា មានការវិនិយោគលើដីធ្លីថ្មីៗនៅតំបន់ឆ្នេរអូត្រេសដែលមានទំហំសរុបប្រហែល៣០០ ហិកតាដោយក្រុមហ៊ុនចិនមួយឈ្មោះថា JetStar ដែលនឹងអភិវឌ្ឍន៍លើគម្រោងលំនៅដ្ឋាន។

លោក ដែន សាកល នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលជាឈ្មួញកណ្ដាលស្ថិតនៅខេត្តព្រះសីហនុបានលើកឡើងថា លោកទទួលដំណឹងថាមានក្រុមហ៊ុនចិនធំមួយទើបតែចូលក្នុងទីផ្សារដោយវិនិយោគលើក្បាលដីដ៏ធំនៅតាមបណ្ដោយឆ្នេរអូត្រេស និងដីធ្លីមួយចំនួនទៀតនៅក្នុងទីក្រុង។ យ៉ាងណាក៏ដោយ​ លោកមិនបានបញ្ជាក់ពីទំនាក់ទំនងរបស់អាលីបាបាទៅនឹងរឿងនោះទេហើយលោកក៏មិនបានដឹងពីថាគម្រោងក្រុមហ៊ុនចិននឹងអភិវឌ្ឍន៍អ្វីឲ្យប្រាកដនោះដែរ។

លោកសាកលបានបន្ថែមថាអ្នកវិនិយោគចិនបានចូលក្នុងតំបន់នេះអំឡុងខែឧសភាឆ្នាំនេះក្រោយចូលឆ្នាំខ្មែរ ហើយតាំងពីពេលនោះមកតម្លៃដីធ្លីនៅជុំវិញគម្រោងនោះបានកើនឡើងយ៉ាងរហ័ស។ តាមពិតទៅតម្លៃដីធ្លីគោលនៅមុខឆ្នេរអូត្រេសបានកើនឡើងដល់ទៅ១,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េហើយក្នុងករណីខ្លះកើនឡើងដោយ សារតែមានទំនុកចិត្តថានឹងមានការអភិវឌ្ឍន៍របស់ចិននៅទីនោះ។ ព័ត៌មាន​លម្អិត សូម​​អាន​ realestate.com.kh…

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930