អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > តម្លៃដីនៅខេត្តព្រះសីហនុហក់ឡើងថ្វីបើមានការបោះឆ្នោតជាតិនាពេលខាងមុខ

តម្លៃដីនៅខេត្តព្រះសីហនុហក់ឡើងថ្វីបើមានការបោះឆ្នោតជាតិនាពេលខាងមុខ

ទោះជាការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់ក្ដីតម្លៃដីធ្លីនៅក្នុងខេត្តព្រះសីហនុនៅតែបន្តកើនឡើង ដោយសារតែមាន​ការប្រកាសអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសំខាន់ៗជាច្រើនទៀតដែលធ្វើឲ្យវិនិយោគិន និងអ្នកលក់កាន់តែមានទំនុកចិត្តខ្លាំងជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគទីផ្សារមួយចំនួនមានជំនឿថាតម្លៃដីធ្លីកើនឡើងលឿនជាងតម្រូវការបច្ចុប្បន្ន។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ លោក​ឧកញ៉ា ចេង ខេង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បាននិយាយថា “តម្លៃដីនៅខេត្តព្រះសីហនុបានកើនឡើងដោយសារតែមានលំហូវិនិយោគិនយ៉ាងច្រើននៅទីនោះ ជាពិសេសវិនិយោគិនចិន។”

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំសម្រាប់វិនិយោគិនចិនប្រចំាតំបន់។ យោងតាមរបាយការណ៍ CBRE ចេញផ្សាយអំពីខេត្តព្រះសីហនុបានឲ្យដឹងថា “គេប៉ាន់ស្មានថានៅពេលតំបន់សេដ្ឋកិច្ចពិសេសនេះបានបញ្ចប់វានឹងក្លាយជាទីតាំងសម្រាប់រោងចក្រប្រមាណជាង៣០០
ដែលមានសមត្ថភាពអាចទទួលបុគ្គលិកបម្រើការប្រមាណពី៨០ទៅ១០ម៉ឺននាក់។” របាយការណ៍ដដែលបានបង្ហាញថាការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទខុនដូថ្មីៗចំនួនបួនគម្រោងនឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំ
២០១៨ឆាប់ៗខាងមុនេះ។

មានទស្សនៈដូចលោក លោក​ឧកញ៉ា ចេង ខេងដែរ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ ងារអចលនទ្រព្យកម្ពុជានៅក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានក្នុងស្រុកបាននិយាយថា ឆ្នាំនេះជាករណីពិសេសជាមួយនឹងការទិញលក់អចលនវត្ថុនៅក្នុងខេត្តព្រះសីហនុនៅតែបន្តមានសកម្មភាព ទោះការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់ក៏ដោយ។ ប្រការនេះខុសប្លែកគ្នាកាលពីឆ្នាំកន្លងមកដែលការទិញលក់អចលនវត្ថុនៅទ្រឹងជាច្រើនខែមុនពេលបោះឆ្នោត។

ប៉ុន្តែអ្នកវិភាគទីផ្សារមួយចំនួនបានឲ្យដឹងថាតម្លៃដីឡើងខ្លាំងនៅក្នុងខេត្តព្រះសីហនុគឺនៅក្នុងតំបន់ឆ្នេរសមុទ្រដែលបានកើនឡើងយ៉ាងខ្លាំងដោយសារតែមានការបំប៉ោងតម្លៃ។

យោងតាមលោក Brad King នាយកក្រុមហ៊ុន​ Cambodia Real Estate ជាក្រុមហ៊ុនឈ្មួញកណ្ដាលស្ថិតនៅក្នុងខេត្តព្រះសីហនុម្ចាស់ដីនៅកណ្ដាលក្រុងព្រះសីហនុមើលឃើញគម្រោងអភិវឌ្ឍន៍កំពុងកើតមានជុំវិញនោះ ហើយសន្មត់ថាតម្លៃដីនឹងកើនឡើងទ្វេដង។ ប៉ុន្តែលោកបន្តថាវាមិនមែនជាការពិតនោះទេដោយសារដីរបស់ពួកគេអន់ជាងដីអភិវឌ្ឍន៍ក្រោយៗ ហើយមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធទឹក និងអគ្គិសនីនៅឡើយ ។”

លោក King បានឲ្យដឹងថាតម្លៃដីនៅតំបន់ឆ្នេរចាប់ពីឆ្នេរហាវៃទៅដល់ឆ្នេរអូរត្រេស៣មានតម្លៃចាប់ពី ១០០០ដុល្លារក្នុងមួយ ម៉ែត្រការ៉េទៅដល់២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទោះបីជាផ្លូវខាងក្រោយទីពីរនៃតំបន់ឆ្នេរក៏មានតម្លៃចាប់ពី៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅដល់៧៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េដែរ។ តំបន់ជើងភ្នំមានតម្លៃចាប់ពី៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅដល់៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក King បានបន្ថែមថា “តម្លៃដីនៅឆ្នេរដែលមានទំហំ១ហិកតាអាចមានតម្លៃរហូតដល់១០លានដុល្លារ ឬ១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីដែលមានទំហំតូចជាងនេះប្រហែល៥០០០ម៉ែត្រការ៉េនៅឆ្នេរអូរ
ត្រេសអាចមានតម្លៃ១,២៥០ដុល្លារក្នុងមួយម៉េត្រការ៉េ។”

លោក ដែន សាកល នាយក ប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate បាននិយាយថាវិនិយោគិនចិនបានទិញដីនៅតំបន់ឆ្នេរអូរត្រេសយ៉ាងច្រើនបន្ទាប់មកតម្លៃដីបានចាប់ផ្តើមឡើងថ្លៃយ៉ាងរហ័ស។

លោក សាកល បានឲ្យដឹងបន្ថែមទៀតថាការទិញលក់អចលនទ្រព្យនៅតំបន់អូត្រេសមិនបានកើនឡើងទៅតាមការតម្លើងថ្លៃនោះទេ។
ការកើនឡើងតម្លៃនេះគឺដោយសារតែម្ចាស់ដីទទួលបានព័ត៌មាននៃការទិញដីអភិវឌ្ឍន៍របស់វិនិយោគិនតែប៉ុណ្ណោះជាក់ស្តែងគ្មានតម្លៃលក់ណាមួយត្រូវបានកំណត់ច្បាស់លាស់អ្វីឡើយ។

លោក សាកល បានផ្តល់យោបល់ថាទិដ្ឋភាពបែបនេះនឹងបង្កើតឲ្យមានទីផ្សារមួយដែលមានតម្លៃឡើងខ្ពស់កប់ពពក ដែលធ្វើឲ្យការអភិវឌ្ឍន៍នៅទីនេះនៅទ្រឹងហើយវិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិនឹងបង្វែរគោល ដៅវិនិយោគរបស់ខ្លួន។

មានដីឡូតិ៍លក់ចំនួន៣ប្លង់ស្ថិតនៅផ្លូវធំទៅកាន់ឆ្នេរសុខាដែលមានតម្លៃស្ថិតនៅក្រោមទីផ្សារនៅឡើយ។ តម្លៃដីឡូតិ៍ទាំងនេះមានតម្លៃចាប់ពី៥៥០ដុល្លារទៅ៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េជាមួយទំហំចាប់ពី ៣,៨០០ ទៅ ១០,០០០ម៉ែត្រការ៉េ។

លោក King បានបញ្ចេញមតិផងដែរថាតម្លៃដីនៅខេត្តព្រះសីហនុមិនគួរណាមានតម្លៃខ្ពស់ដូចនៅប្រទេសថៃ ឬហ្វីលីពីននោះទេ វាគ្មានហេតុផលណាដែលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធ្វើឲ្យតម្លៃកើនឡើងខ្លាំងបែបនេះពេកទេ។

ទន្ទឹមនឹងរបាយការណ៍របស់ CBRE ដែលបង្ហាញថា “ទីតាំងកណ្តាលក្រុងផ្តល់នូវសេវាកម្មជាច្រើនបែបរួមមាន ធនាគារអន្តរជាតិ សុខាភិបាល ប្រៃសនីយ៍ អាជីវកម្ម និងផ្សារទំនើបជាដើម។” លោក King បានបញ្ចេញមតិផងដែរថា “នៅខេត្តព្រះសីហនុមានសណ្ឋានផ្លូវមិនល្អនោះទេ គ្មានផ្សារទំនើបអន្តរជាតិ គ្មានកន្លែងកំសាន្តល្អៗ វិស័យសុខាភិបាលនៅមានកម្រិត និងគម្រោងព្រលានយន្តហោះអន្តរជាតិដែលមិនទាន់លេចចេញជារូបរាងនៅឡើយ។

លោក King ជឿជាក់ថា “តម្លៃដីដែលសាកសមនឹងវិនិយោគិនតូចៗ ឬនិវត្តជនបានពន្យឺតកំណើននៅខេត្តព្រះសីហនុ ដោយសារតែប្រមាណ៩០%នៃជនបរទេសដែលមកពីតំបន់អឺរ៉ុបដែលមានបំណងចូលនិវត្តន៍ ឫទិញផ្ទះសម្រាប់លំហែកាយមិនមានលទ្ធភាពទិញក្នុងតម្លៃខ្ពស់នៅទីនោះ។ នេះបង្ហាញថាតម្លៃដីនៅទីនោះ មានតម្លៃខ្ពស់ពេកសម្រាប់អ្នកទិញធម្មតា។

លោក King បន្ថែមថា “ទីផ្សារទាំងមូលស្ថិតនៅក្នុងវដ្ដនៃការអភិវឌ្ឍន៍ហើយសង្ឃឹមថាម្ចាស់ដីមួយចំនួននឹងឃើញផលចំណេញរយៈពេលវែង នៃការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទវីឡា និងអាផាតមេនកម្រិតធម្យម និងខ្ពស់ដែលជួយឲ្យខេត្តព្រះសីះនុឆ្ពោះទៅរកការអភិវឌ្ឍន៍រយៈវែងគ្រប់រដូវកាល។” ព័ត៌មាន​លម្អិត​សូម​អាន realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728