អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ​​ធ្វើ​​យ៉ាង​ណា​ដើម្បី​ជ្រើស​រើស​​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​កម្ពុជា?

​​ធ្វើ​​យ៉ាង​ណា​ដើម្បី​ជ្រើស​រើស​​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​កម្ពុជា?

ប្រ​ភព៖​​ realestate.com.kh

ការលក់ ឬជួលអចលនទ្រព្យរបស់អ្នក គឺមិនដូចជាការទិញលក់ផ្សេងទៀតនោះឡើយដោយសារតែទ្រព្យសម្បត្តិសំខាន់បំផុតរបស់មនុស្សភាគច្រើនគឺផ្ទះរបស់ពួកគេ។

ចំពោះហេតុផលនេះការជ្រើសរើសភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាគឺជាការសម្រេចចិត្តដ៏ធំមួយ។ ការស្វែងរកមនុស្សដែលគ្រប់គ្រងការលក់ ឬជួលផ្ទះ ឬការវិនិយោគលើអចលនទ្រព្យរបស់អ្នកគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីទទួលបានតម្លៃដ៏ល្អបំផុតសម្រាប់អចលនទ្រព្យនោះ។ ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជានៅមិនទាន់មានច្បាប់ទម្លាប់ច្បាស់លាស់ដូច្នេះហើយការចេះវិនិច្ឆ័យទៅលើអចលនទ្រព្យដោយខ្លួនឯងគឺជារឿងសំខាន់មួយ។

នេះជាការណែនាំរបស់គេហទំព័រ Realestate.com.kh ដើម្បីជួយឱ្យអ្នកជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាឱ្យបានត្រឹមត្រូវ។

មុនពេលយើងចូលទៅអានព័ត៌មានលម្អិតស្តីពីប្រភពការសម្ភាស និងការវាយតម្លៃការអនុវត្តរបស់ភ្នាក់ងារ ការស្វែងយល់ពីលក្ខណៈពិសេសដែលភ្នាក់ងារអចលនទ្រព្យដ៏ល្អម្នាក់គួរតែមានគឺជារឿងសំខាន់មួយ។ នេះជាចំណុចដែលលោកអ្នកត្រូវគិត៖
• សមត្ថភាពដើម្បីបំពេញកិច្ចការតាមការរំពឹងទុកនៅក្នុងដំណាក់កាលនីមួយៗនៃការលក់ ឬជួល។
• យល់ពីច្បាប់ដីធ្លីកម្ពុជាច្បាប់ជួល និងការអនុវត្តទូទៅនៅក្នុងដែនកំណត់។
• មានអតិថិជនចាស់ណែនាំ និងសរសើរ។
• មានចំណេះដឹងច្បាស់លាស់ទៅលើអចលនទ្រព្យស្រដៀងគ្នាសម្រាប់លក់ ឬជួលនៅក្នុងទីផ្សារដែលពាក់ព័ន្ធ (មានសារៈសំខាន់ណាស់ពេលលក់ ឬជួលអចលនទ្រព្យនៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ)។
• មានភាពស្មោះត្រង់ទៅលើការសម្រេចគោលដៅរបស់អ្នកក្នុងការជួលឬ លក់អចលនទ្រព្យនោះ។

តើធ្វើដូចម្តេចដើម្បីស្វែងរកភ្នាក់ងារអចលនទ្រព្យមួយនៅកម្ពុជា? វិស័យអចលនទ្រព្យនៅកម្ពុជាជាទូទៅគឺជាប្រធានបទទូទៅសម្រាប់ច្បាប់ក្នុងស្រុកមួយចំនួន។ នេះមានន័យថាមនុស្សរាប់ពាន់នាក់បានហៅខ្លួនឯងថាជាភ្នាក់ងារអចលនទ្រព្យ។ ហេតុនេះហើយបានជាការស្វែងរកភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជាការលំបាកមួយជាពិសេសនៅតាមខេត្តក្រុងក្រៅពីរាជធានីភ្នំពេញ ខេត្ត សៀមរាប និងខេត្តព្រះសីហនុ។

កន្លែងដំបូងដែលអ្នកគួរតែចូលទៅមើលគឺភ្នាក់ងារអចលនទ្រព្យនៅកម្ពុជាលើវេបសាយ Realestate.com.kh។ ចូលទៅកាន់ផ្នែក“រកភ្នាក់ងារ“ ដើម្បីបង្កើតបញ្ជីសម្រាំងរកភ្នាក់ងារមានជំនាញវិជ្ជាជីវៈ និងអាចជឿទុកចិត្តបានដែលនៅជិតអ្នកហើយបន្ទាប់មកអ្នកគួរតែធ្វើការសម្ភាសភ្នាក់ងារ ឬក្រុមភ្នាក់ងារ (សូមមើលគន្លឹះរបស់យើងខាងក្រោម) និងពិនិត្យឡើងវិញនូវមតិអតិថិជនពីមុនលើ Blog វេបសាយ Facebook LinkedIn និងប្រភពផ្សេងទៀតដែលអ្នកអាចរកបាននៅលើអនឡាញ។ ប្រសិនបើមានអតិថិជនពីមុនសរសើរវាជាសញ្ញាល្អមួយដែលបញ្ជាក់ថាភ្នាក់ងារនោះជាភ្នាក់ងារល្បីឈ្មោះ។

បន្ទាប់មកអ្នកអាចធ្វើការណាត់ជួបជាមួយភ្នាក់ងារ។ ជាទូទៅភ្នាក់ងារនឹងស្នើការណាត់ជួបនៅទីតាំងអចលនទ្រព្យនោះ។ នេះគឺជារឿងធម្មតាដោយសារពួកគេអាចវាយតម្លៃនៅនឹងកន្លែងតែម្តង។
សញ្ញាបង្ហាញថាភ្នាក់ងារ / ក្រុមភ្នាក់ងារជាអ្នកអាជីព៖
• ប្រតិបត្តិការមូលនិធិភារៈគ្រប់គ្រង៖ មូលនិធិភារៈគ្រប់គ្រងជាសញ្ញាដ៏ល្អមួយដែលបង្ហាញថាភ្នាក់ងារនេះមានភាពជាក់លាក់ពីអាជីវកម្ម និងចង់ការពារផលប្រយោជន៍របស់អតិថិជនរបស់ខ្លួន។
• ធ្វើការពីការិយាល័យ៖ ក្រុមភ្នាក់ងារដែលមានកន្លែងធ្វើការជាមួយបុគ្គលិកជាច្រើននាក់ភាគច្រើនជាអាជីវកម្មដែលអាចជឿទុកចិត្តបាន។
• មានវេបសាយ/មានទីផ្សារ៖ ក្រុមភ្នាក់ងារដែលមានវេបសាយធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មលើកាសែត និងជាទូទៅការផ្សព្វផ្សាយលើក្រដាសផ្សេងៗភាគច្រើនជាអាជីវកម្មល្អ និងច្បាស់លាស់ទៅលើអាជីពរបស់ពួកគេ។
• ចុះបញ្ជីនៅលើ Realestate.com.kh4៖ ភ្នាក់ងារចុះបញ្ជីនៅលើទំព័រ “រកភ្នាក់ងារ“5 ជាភ្នាក់ងារល្អបំផុតរបស់ប្រទេសកម្ពុជា។
ដំណើរការសម្ភាស៖
ដំណើរការសម្ភាសគួរតែជាការស៊ើបអង្កេតមួយដើម្បីធានាថាភ្នាក់ងារនេះគឺស័ក្តិសមសម្រាប់អ្នកឬទេ។
ខាងក្រោមនេះជាបញ្ជីសំណួរដើម្បីសួរភ្នាក់ងារនៅពេលប្រជុំ/វាយតម្លៃអចលនទ្រព្យដំបូង៖
•តើក្រុមហ៊ុន/គាត់បានប្រឡូកក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មានឆ្នាំហើយ?
•តើការលក់/ជួលប៉ុន្មានដែលពួកគាត់បានបញ្ចប់នៅក្នុងឆ្នាំមុន?
•តើអចលនទ្រព្យប៉ុន្មានដែលចុះបញ្ចីលក់/ជួលថ្មីៗនេះជាមួយពួកគាត់?
•តើអ្នកបញ្ជាទិញ/អ្នកជួលប៉ុន្មាននាក់ដែលគាត់កំពុងមានទំនាក់ទំនងជាមួយ?
•តើតម្លៃប៉ាន់ស្មានទៅលើអចលនទ្រព្យរបស់អ្នកនៅក្នុងទីផ្សារនាពេលបច្ចុប្បន្នមានតម្លៃប៉ុន្មាន? តើពួកគាត់មានរូបមន្តវាយតម្លៃអ្វីដែលអាចធ្វើការប៉ាន់ស្មាននោះបាន?
•តើយុទ្ធសាស្ត្រទីផ្សារអចលនទ្រព្យរបស់ពួកគាត់គឺជាអ្វី (ឧទាហរណ៍ អនឡាញ កាសែត ទិន្នន័យអ៊ីមែល)?
ទោះជាយ៉ាងណាសំណួរដ៏សំខាន់បំផុតមួយគឺការសួរទៅលើតម្លៃលក់/ជួលនៃអចលនទ្រព្យរបស់អ្នក។ អ្នកគួរតែស្រាវជ្រាវដោយផ្ទាល់ និងធ្វើការប៉ាន់ស្មានពីតម្លៃដែលអ្នកអាចទទួលបានដោយឈរលើមូលដ្ឋានអចលនទ្រព្យស្រដៀងគ្នានៅក្នុងតំបន់របស់អ្នក។ ភ្នាក់ងារអចលនទ្រព្យដែលមានបទពិសោធនឹងផ្តល់ការវាយតម្លៃនូវតម្លៃប្រហែលគ្នានឹងការសិក្សាស្រាវជ្រាវរបស់អ្នក។ លើសពីនេះទៀតភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈខ្ពស់ជាទូទៅនឹងឆ្លើយតបជាមួយសំណើរបស់អ្នក និងផ្តល់នូវសំណើទីផ្សារមួយជាលាយលក្ខណ៍អក្សរបន្ទាប់ពីការសម្ភាសជាមួយគាត់។
ការសម្រេចចិត្ត៖
នៅពេលដែលអ្នកបានពិនិត្យឡើងវិញនូវជម្រើសរបស់អ្នក និងបានសម្រេចចិត្តជ្រើសយកមនុស្សម្នាក់ដែលអ្នកជឿថាអាចធ្វើការជួល ឬលក់ផ្ទះរបស់អ្នកបានហើយអ្នកត្រូវធ្វើកិច្ចព្រមព្រៀងជាផ្លូវការមួយ។ កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរនឹងបង្ហាញយ៉ាងច្បាស់ពីលក្ខខណ្ឌនៃការជ្រើសយកភ្នាក់ងារអចលនទ្រព្យ។ ក្នុងនោះគួរតែមានតម្លៃប៉ាន់ស្មាននៃការលក់ ឬជួលកម្រៃជើងសាសរុបដែលអ្នកត្រូវបង់ (ជាប្រាក់រៀលឬដុល្លារ) ថ្លៃត្រូវបង់ផ្សេងៗ និងតម្លៃចំណាយផ្នែកទីផ្សារ។
ការវាយតម្លៃទៅលើការអនុវត្តរបស់ភ្នាក់ងារអចលនទ្រព្យរបស់អ្នក៖
អ្នកបានជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យដ៏ជំនាញម្នាក់ហើយការលក់ ឬជួលក៏កំពុងដំណើរការ។ តើអ្នកដឹងបានយ៉ាងដូចម្តេចថាភ្នាក់ងារម្នាក់នោះកំពុងធ្វើការរបស់គាត់បានយ៉ាងល្អ?
ខាងក្រោមនេះជាបញ្ជីដែលភ្នាក់ងារគួរធ្វើប្រសិនបើពួកគេមិនបានធ្វើអ្វីដែលមានបង្ហាញនៅខាងក្រោមទេអ្នកអាចត្រូវពិចារណាស្វែងរកភ្នាក់ងារផ្សេងទៀតហើយ៖
• ផ្តល់ឱ្យអ្នកនូវព័ត៌មានចំនួនអ្នកទិញ និងអ្នកជួលដែលពួកគេកំពុងទាក់ទង។
• មានដំណើរការពិនិត្យដើម្បីកំណត់អ្នកជួល ឬអ្នកទិញដ៏ស័ក្តិសមសម្រាប់អចលនទ្រព្យរបស់អ្នក(ឧទាហរណ៍ឯកសារយោងការបញ្ជាក់ពីការងាររបស់ពួកគេជាដើម) ។
• ដំបូន្មានស្តីពីដំណើរការទីផ្សារទាក់ទងនឹងចំនួនដែលទទួលបានស្តីពីការសាកសួរអចលនទ្រព្យរបស់អ្នក និងពីរបៀបដើម្បីបង្កើនភាពទាក់ទាញអចលនទ្រព្យទៅកាន់អ្នកជួល/អ្នកទិញ (ឧទាហរណ៍ ផ្សាយពាណិជ្ជកម្មកែលម្អអចលនទ្រព្យឡើងវិញផ្លាស់ប្តូរលក្ខខណ្ឌកិច្ចព្រមព្រៀងបន្តិចបន្តួចជាដើម) ។
• ដោះស្រាយការចរចាទៅលើតម្លៃជួលប្រចាំខែ ឬតម្លៃលក់នៃទ្រព្យសម្បត្តិរបស់អ្នក។ នេះប្រហែលជាការងារដ៏សំខាន់បំផុតនៃភ្នាក់ងារអចលនទ្រព្យ។ ភ្នាក់ងារអចលនទ្រព្យដ៏ល្អម្នាក់ជាអ្នកចរចាដ៏ជំនាញ។
• បង្ហាញពីបទពិសោធលើការដោះស្រាយដំណើរការហិរញ្ញវត្ថុ និងផ្លូវច្បាប់ក្នុងការគ្រប់គ្រងការជួលអចលនទ្រព្យ និង/ឬធ្វើការលក់។
តើអ្នកបានត្រៀមខ្លួនក្នុងការចាប់ផ្តើមស្វែងរកភ្នាក់ងារអចលនទ្រព្យនៅប្រទេសកម្ពុជាហើយឬនៅ? ចុចទីនេះហើយធ្វើការឆែកមើលភ្នាក់ងារអចលនទ្រព្យលើ Realestate.com.kh នៅកម្ពុជាថ្ងៃនេះ៕

ផ្ដល់ដោយ Realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031