អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ខណ្ឌពោធិ៍សែនជ័យគ្របដណ្ដប់ដោយគម្រោងលំនៅដ្ឋានតម្លៃសមរម្យ

ខណ្ឌពោធិ៍សែនជ័យគ្របដណ្ដប់ដោយគម្រោងលំនៅដ្ឋានតម្លៃសមរម្យ

ស្របពេលដែលតម្លៃអចលនទ្រព្យនៅកណ្ដាលក្រុងភ្នំពេញមានការកើនឡើងយ៉ាងឆាប់រហ័ស ក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនបានស្វះស្វែងរកតំបន់ថ្មីៗដើម្បីធ្វើការវិនិយោគលើលំនៅដ្ឋាន។ ពោធិ៍សែនជ័យ ដែលជាខណ្ឌកំពុងរីកលូតលាស់ខ្លាំងនៅទីក្រុងភ្នំពេញ បានក្លាយជាជម្រើស ដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីសាងសង់គម្រោងលំនៅដ្ឋានតម្លៃទាប និង មធ្យម ដោយសារតែតម្លៃដីនៅទីនោះមិនសូវថ្លៃខ្លាំងបើធៀបនឹងនៅកណ្ដាលក្រុងភ្នំពេញ។

មានចម្ងាយប្រមាណជា១០គីឡូម៉ែត្រភាគនិរតីក្រុងភ្នំពេញ ពោធិ៍សែនជ័យគឺជាខណ្ឌ ធំជាងគេបង្អស់ក្នុងចំណោមខណ្ឌទាំង១២នៅទីក្រុងភ្នំពេញ ដែលមានប្រជាជនប្រមាណជា ១៨៤ ០០០ នាក់។ ខណ្ឌពោធិ៍សែនជ័យត្រូវបានបែងចែកជា១១សង្កាត់៖ ចោមចៅ កាកាប កន្ទោក ស្នោរ ត្រពាំងក្រសាំង កំបូល ភ្លើងឆេះរទេស សំរោងក្រោម បឹងធំ ក្រាំងធ្នុង និងឪឡឹក។

យោងតាមរបាយការលំនៅដ្ឋានឆ្នាំ២០១៧ដោយក្រុមហ៊ុនវាយតម្លៃ Vtrust Appraisal ខណ្ឌពោធិ៍សែនជ័យស្គាល់ភាពរីកចម្រើនគួរឱ្យកត់សម្គាល់ចំពោះគម្រោងលំនៅដ្ឋានចាប់តាំងពីឆ្នាំ ២០០១ មកម្លេះ។ រហូតមកដល់ពេលនេះ ខណ្ឌពោធិ៍សែនជ័យមានគម្រោងធំៗចំនួន៩៤ និងគម្រោងតូចៗចំនួន ១១១ ដែលក្នុងនោះគម្រោងចំនួន ៥៨ ត្រូវបានបញ្ចប់ជាស្ថាពរ។

នៅពេលគម្រោងអស់ទាំងនេះត្រូវបានសាងសង់ចប់ទាំងស្រុង លំនៅដ្ឋានជាង ៣០ ០០០ ខ្នងនឹងត្រូវបានផ្ដត់ផ្គង់នៅក្នុងតំបន់មួយនេះ។ យ៉ាងណាក៏ដោយមកទល់ពេលនេះ លំនៅដ្ឋាន ដែលសាងសង់រួចរាល់មានចំនួន ១៦ ០០០ ខ្នង ខណៈដែលលំនៅដ្ឋានចំនួន ៣ ៥០០ ខ្នងទៀតគ្រោងនឹងបញ្ចប់នៅត្រីមាសទីមួយឆ្នាំ ២០១៨​ ខាងមុខ។

លោក ហឹម សីហា នាយកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal និងអ្នកនិពន្ធរបាយការណ៍នេះ មានប្រសាសន៍ថាពោធិ៍សែនជ័យមានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំពោះគម្រោងលំនៅដ្ឋាន និងឧស្សាហកម្ម។ ដោយមានដង់ស៊ីតេប្រជាជនខ្ពស់ តំបន់នេះ មានរោងចក្រ និងគម្រោងលំនៅដ្ឋានច្រើនជាងសង្កាត់ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ។

អ្នកអភិវឌ្ឍន៍គម្រោងលំនៅឋានកម្រិតទាប និងកណ្ដាលជាច្រើនចាប់អារម្មណ៍តំបន់នេះ ដោយ សារតែនៅទីនោះមានដីធំៗទំនេរជាច្រើន ដែលអាចប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍គម្រោងថ្មីៗ ជាច្រើនថែមទៀត។

ដោយមានលំហូរនៃគម្រោងលំនៅដ្ឋានជាច្រើននៅពោធិ៍សែនជ័យ តម្លៃដីធ្លីនៅក្នុងតំបន់ បានកើនឡើងយ៉ាងខ្លាំង។ ជាទូទៅ តម្លៃទីផ្សារដីធ្លីនៅពោធិ៍សែនជ័យបានកើនឡើង ៣១ ភាគរយជារៀងរាល់ឆ្នាំនៅចន្លោះឆ្នាំ ២០១៣ និង ២០១៥ ខណៈតម្លៃដីនៅសង្កាត់ពីរដែលមាន ការរីកលូតលាស់ខ្លាំងជាងគេគឺ សង្កាត់ចោមចៅ និងកាកាប បានកើនឡើងប្រមាណ ១០ ភាគរយជារៀងរាល់ឆ្នាំ។

លោក សីហា ជឿជាក់ថា ការកើនឡើងតម្លៃដីប្រចាំឆ្នាំទាបនៅក្នុងសង្កាត់សំខាន់ៗទាំងពីរនេះគឺ ដោយសារតែតម្លៃដីខ្ពស់រួចទៅហើយបើប្រៀបធៀបទៅនឹងសង្កាត់ដទៃទៀតនៅក្នុងខណ្ឌនេះ។

ក្រៅពីនេះ លោក សីហា បានពន្យល់ថា ទាក់ទងនឹងតម្លៃដីធ្លី និងទស្សនវិស័យអាជីវកម្ម សំខាន់ៗ សង្កាត់កាកាប និងចោមចៅលេចធ្លោជាងគេ ដោយសារតែទីតាំងយុទ្ធសាស្រ្ត ដូចជា ការគ្របដណ្ដប់លើផ្លូវធំៗ ដែលជាទីតាំងដ៏ល្អសម្រាប់សក្ដានុពលអាជីវកម្ម។

សង្កាត់កាកាបស្ថិតនៅជាប់នឹងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលមានប្រជាប្រិយភាព យ៉ាងខ្លាំង ខណៈចោមចៅស្ថិតនៅលើផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយ គ្របដណ្តប់លើផ្នែកមួយចំនួននៃផ្លូវធំៗដូចជា មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវជាតិលេខ៣ និង ផ្លូវជាតិលេខ៤ ។

ទោះបីជាកាកាបមានតម្លៃទីផ្សារប្រហាក់ប្រហែលចោមចៅ តែកាកាបមានភាពលេចធ្លោជាង ចំពោះតម្លៃដី និងតម្រូវការពាណិជ្ជកម្ម ដោយសារតែវានៅជិតមជ្ឈមណ្ឌលពាណិជ្ជកម្មជាង។

តម្លៃដីធ្លីនៅកាកាបបន្តកើនឡើងប្រមាណជា ១០ ភាគរយជារៀងរាល់ឆ្នាំ ជាមួយតម្លៃ ជាមធ្យមចាប់ពី ៣៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ ២០១៣ ដល់ ៤៩០ដុល្លារ ក្នុងមួយ ម៉ែត្រការ៉េនៅឆ្នាំ ២០១៦ ។

យោងតាមរបាយការណ៍របស់ លោក សីហា ក្នុងតំបន់ដែលមិនសូវមានការអភិវឌ្ឍន៍ តម្លៃដី មានចាប់ពី ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែអាចឡើងដល់ ២ ០៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ តាមបណ្តោយផ្លូវធំៗ និងនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ។

ទន្ទឹមនេះ បណ្ឌិត គីម ហ៊ាង ប្រធានសមាគមវាយតម្លៃអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថា ពោធិ៍សែនជ័យ គឺជាតំបន់ស្ថិតនៅចន្លោះកណ្ដាលក្រុង និងជាយក្រុងភ្នំពេញ ហើយអ្នក អភិវឌ្ឍន៍ជាច្រើនបានជ្រើសយកតំបន់នេះដើម្បីសាងសង់គម្រោងលំនៅដ្ឋាន ដែលមានតម្លៃ ចន្លោះពី ៣០ ០០០ ម៉ឺនដុល្លារ និង ៧០ ០០០ ម៉ឺនដុល្លារ។

លោក បណ្ឌិត បន្តថា ជួរតម្លៃនេះសមស្របបំផុតសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ក្នុងនោះមានដូចជា បុគ្គលិកក្រុមហ៊ុន និងមន្រ្តីរាជការដែលមានប្រាក់បៀវត្សសមរម្យ។ អ្នកអភិវឌ្ឍន៍ជ្រើសរើសខណ្ឌពោធិ៍សែនជ័យសម្រាប់គ្រួសារចំណូលក្រោមមធ្យម សែនសុខ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ចំណែកខណ្ឌទួលគោក ៧ មករា និងចំការមន សម្រាប់គ្រួសារដែលមានប្រាក់ចំណូលខ្ពស់។

គម្រោងអភិវឌ្ឍន៍មួយ ដែលកំពុងដំណើរការនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ គឺបុរី សាន់ស៊ីធី ដែលបានចាប់ផ្តើមគម្រោងនៅខែវិច្ឆិកាឆ្នាំ ២០១៧ ហើយដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ ។

លោក Xu ដែលជាអ្នកគ្រប់គ្រងទូទៅនៃគម្រោងបុរីសាន់ស៊ីធីបាននិយាយថា ហេតុផលដែល យើងជ្រើសរើសយកពោធិ៍សែនជ័យដើម្បីអភិវឌ្ឍន៍គម្រោងរបស់យើង គឺដោយសារតែតំបន់នេះ នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដូច្នេះវាមានភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយ ពិភពលោកខាងក្រៅ។ ជាមួយនឹងការបើកខ្សែរថភ្លើងក្រោមដីនៅខែមេសាឆ្នាំក្រោយ

ប្រជាជនក្នុងតំបន់នឹងកាន់តែមានភាពងាយស្រួលចំពោះមធ្យោបាយធ្វើដំណើរ។

លោក Xu បន្តថា យើងជឿជាក់ថាគម្រោងរបស់យើងនឹងទទួលបានភាពជោគជ័យដ៏ធំធេង ដោយសារទីតាំង ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អឥតខ្ចោះ សមស្របសម្រាប់ការរស់នៅ យូរអង្វែង។ ​នៅក្បែរគម្រោងរបស់យើងមាន សាលារៀនអន្តរជាតិកូរ៉េ មជ្ឈមណ្ឌលថែរក្សា សុខភាព និងផ្សារទំនើប ហើយថាគម្រោងនេះផ្ដោតជាពិសេសទៅលើទីផ្សារក្នុងស្រុក។

សរុបមកវិញគម្រោងលំនៅដ្ឋាននៅពោធិ៍សែនជ័យស្គាល់ភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែការមកដល់នៃអ្នកចំណូលថ្មីជាពិសេសប្រជាជននៅទីជនបទដើម្បីស្វែងរកឱកាសការងារនៅរាជធានីភ្នំពេញ។ ប្រការនេះជម្រុញឱ្យតម្រូវការលំនៅដ្ឋានតម្លៃសមរម្យកើនឡើង

ខ្ពស់នៅតាមជាយក្រុងជាច្រើន ជាពិសេសនៅពោធិ៍សែនជ័យ។

ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកអភិវឌ្ឍន៍នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែល នៅទីនោះមានដីទំនេរធំៗ និងធូរថ្លៃជាច្រើននៅក្នុងសង្កាត់ដទៃទៀតនៅក្នុងតំបន់ ពោធិ៍ សែនជ័យទំនងជានឹងបន្តរីកចម្រើនច្រើនថែមទៀតចំពោះគម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅឆ្នាំ ២០១៨ និងប៉ុន្មានឆ្នាំទៀតខាងមុខ៕

ដៃគូ​ផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031