អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > គន្លឹះសាមញ្ញ ៤យ៉ាង ក្នុងការគ្រប់គ្រង​លុយកាក់ សម្រាប់ទិញផ្ទះថ្មី

គន្លឹះសាមញ្ញ ៤យ៉ាង ក្នុងការគ្រប់គ្រង​លុយកាក់ សម្រាប់ទិញផ្ទះថ្មី

អ្នកគ្រប់គ្នាត្រូវសន្សំប្រាក់ដើម្បីទិញអចលនទ្រព្យ! ប៉ុន្តែដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី ឬសម្រាប់ទូទាត់កម្ចីទិញផ្ទះជាមួួយធនាគារក៏ដោយអ្នកប្រាកដជាត្រូវការថវិកាគ្រប់គ្រាន់ ក្នុងកម្រិតណាមួយ។ ថវិកានេះអាចសន្សំបានកាន់តែច្រើន នៅពេលដែលគ្រួសាររបស់អ្នកកាន់តែរឹងមាំ។

ខាងក្រោមនេះគឺជាគន្លឹះ៤​ចំណុចនៃការរៀបចំថវិកា​​ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក។

១. គន្លឹះទី១៖ អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នករួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ដែលអ្នកត្រូវតែបង់ប្រចាំខែ​រួមមានដូចជា៖ ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម ​និងការកំសាន្តផ្សេងៗ។ និយាយជារួម​ការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។

២. គន្លឹះទី២៖ អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀតដើម្បីដាក់រាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា៖ ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ​ ឬស្រាបៀរ។ល។​ ទាំងនេះអាចជាការចំណាយដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថាអ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វីដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នកត្រូវតែមានភាពច្បាស់លាស់ក្នុងការចំណាយណាដែលមិនចាំបាច់ (“កុំចំណាយបើមិនចាំបាច់”)។

៣. គន្លឹះទី៣៖ អ្នកត្រូវកំណត់ឲ្យបានច្បាស់ថាមួយណាជាការចំាណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះបានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។

៤. គន្លឹះទី៤៖ អ្នកត្រូវបូកសរុបប្រាក់ចំណាយទាំងអស់រួចយកចំណូលសរុបទាំងអស់ដកប្រាក់ចំណាយសរុបចេញបន្ទាប់មកអ្នកនឹងឃើញប្រាក់នៅសល់សម្រាប់ធ្វើការរៀបចំថវិកាខែក្រោយ។ តួលេខនេះគឺជា ចំនួនប្រាក់ ដែលអ្នកអាចរក្សាទុកជារៀងរាល់ខែ ប្រសិនបើអ្នកអាចគ្រប់គ្រងទម្លាប់នៃការចំណាយរបស់អ្នកបានត្រឹមត្រូវ។ ប្រសិនបើអ្នកអាចអនុវត្តន៍បែបនេះបានវាជួយឲ្យអ្នកចេះគ្រប់គ្រងការ​ ចំណាយបានល្អ និងជួយឲ្យការសំរេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។ ការគ្រប់គ្រងថវិកាកាន់តែប្រសើរជួយឲ្យអ្នកអាចសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើន។

នៅទីបំផុតប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលអ្នកសន្សំបានហើយលោកអ្នកនឹងមានប្រាក់ដើម្បីទិញផ្ទះថ្មី ឬដើម្បីទូទាត់ជាមួយកម្ចីទិញផ្ទះពីធនាគារ។ អ្នកគួរអានពីរបៀបសន្សំប្រាក់នៅពេលអ្នកជួលផ្ទះ៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

សិក្ខាសាលាស្តីអំពី៖ HABIT Principle

រកឃើញជើងខ្លាំង២៤ក្រុមប្រជែងកៅអី៤នៅប្រចាំមណ្ឌលខេត្តកំពង់ស្ពឺដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2019 រាជធានីភ្នំពេញ

ពិព័រណ៍កុមារនិងគ្រួសារ២០១៩ ចាប់ផ្ដើមបើកប្រកាសអោយដំណើរការថ្ងៃសៅរ៍អាទិត្យនាចុងសប្ដាហ៍នេះហើយ!!!

Digital Cambodia នឹងជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ឆ្នាំ២០១៩នេះ

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031