អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ (ភាគទី៣)

និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ (ភាគទី៣)

នៅប្រទេសកម្ពុជាប្លង់កម្មសិទ្ធត្រូវបានបែងចែកជា៣ប្រភេទ ៖ ប្លងទន់ ប្លង់រឹង និងប្លង់កម្មសិទ្ធរួម (ប្លង់ដែលអាចឱ្យជនបរទេសអាចកាន់កាប់ខុនដូ) ហើយប្លង់នីមួយៗមានភាពរឹងមាំខុសៗគ្នា។

បច្ចុប្បន្ននេះ កម្ពុជាមានប្លង់កម្មសិទ្ធិមួយប្រភេទទៀតឈ្មោះថាប្លង់រឹងប្រព័ន្ធ (LMAP)។ ប្លង់រឹងប្រព័ន្ធគឺជាគម្រោង ដែលចាប់ផ្ដើមដោយធនាគារពិភពលោកនៅឆ្នាំ២០០២ហើយការបញ្ចប់គម្រោងផ្តល់ជូន ប្លង់កម្មសិទ្ធទូទាំងប្រទេសបានផ្ទេរទៅរដ្ឋាភិបាលវិញ ហើយពាក្យកាត់របស់គម្រោង LMAP ត្រូវបានគេ ហៅជាប់ថាប្លង់រឹងប្រព័ន្ធ ឬប្លង់LMAP។

ពីសប្ដាហ៍កន្លងមកនេះ យើងបានបង្ហាញពីនិយមន័យ និងអត្ថប្រយោជន៍របស់រឹងប្រព័ន្ធ ព្រមទាំងនិតិវិធីនៃការចេញប្លង់នេះ។ សប្ដាហ៍នេះ យើងនឹងពន្យល់ពីនិតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ។

និតិវិធីស្នើសុំប្លង់រឹងប្រព័ន្ធ
ការដាក់ពាក្យស្នើសុំប្លង់រឹងប្រព័ន្ធត្រូវឆ្លងកាត់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីសូរិយោដី។ នេះដោយសារតែប្លង់នេះត្រូវចុះឈ្មោះ និងទទួលស្គាល់ថ្នាក់ជាតិ។ ដំណើរចេញប្លង់កម្មសិទ្ធិនេះត្រូវចំណាយពេល ១២ សប្តាហ៍ ដើម្បីបញ្ចប់ការកំណត់ដីនៅលើប្លង់ដី។ មើលគេហទំព័រ Realestate.com.kh’s ការផ្ទេរប្ថង់កម្មសិទ្ធិដីធ្លីនៅកម្ពុជា សម្រាប់ព័ត៌មានបន្ថែម។

លើសពីនេះ និតិវិធីនេះ​ទាមទារឱ្យម្ចាស់ដីដាក់ពាក្យស្នើរសុំ ដោយភ្ជា​ប់ជាមួយឯកសារត្រឹមត្រូវ ទៅការិយាល័យសូរិយោដី។ ឯកសារចាំបាច់ទាំងនេះរួមមាន វិក័យបត្រ ឬចុងសន្លឹកបញ្ជាក់ពីកម្មសិទ្ធិ សម្រាប់ដីដែលមិនទាន់កម្មសិទ្ធ ប្លង់កម្មសិទ្ធិ(ប្លង់រឹង ឬប្លង់ទុន និងកិច្ចសន្យាទិញលក់ដីសម្រាប់ដីទិញលក់ដែលមានកម្មសិទ្ធរួចហើយ។ ឯកសារបន្ថែមមានដូចជា៖ អត្តសញ្ញាណ ប័ណ្ណ សៀវភៅគ្រួសារ អត្រានុកូលដ្ឋាន និងលិខិតអាពាណ៌ពិពាហ៌។

ពេលដាក់ពាក្យស្នើសុំរួចហើយ សំណើរបស់អ្នកនឹងត្រូវពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយមន្រ្តីពាក់ព័ន្ធនឹងពិនិត្យមើលរាល់ឯកសារថាតើវាត្រឹមត្រូវតាម ផ្លូវច្បាប់ ឫអត់។

ពេលពិនិត្យពាក្យស្នើសុំ ក្រសួងនឹងកំណត់ថាតើដីនោះជាដីរបស់រដ្ឋ ឬជាកមុ្មសិទ្ធឯកជន។ ក្នុងករណីដែលមានជម្លោះក្នុងចំណោមម្ចាស់ដីមន្រ្តីពាក់ព័ន្ធអាចលើកយកបញ្ហានេះទៅគណកម្មការក្នុងតំបន់ ដើម្បីដោះស្រាយវិវាទដោយមិនចាំបាច់យកបញ្ហានេះឡើងតុលាការ។

យ៉ាងណាក៏ដោយការស្នើសុំប្លង់កម្មសិទ្ធិនឹងតម្រូវឲ្យអ្នកបង់ពន្ធដូចគ្នាទៅនឹងសេវាផ្ទេរប្លង់ កម្មសិទ្ធិទូទៅដែរ ចំណុចនេះនឹងពន្យល់បន្ថែមនៅអត្ថបទចុងក្រោយនៅសប្តាហ៍ក្រោយ។

សូមចងចាំថាករណីដែលមានជម្លោះ ឬសំណួរពាក់ព័ន្ធនឹងនិតិវិធី និងសេចក្ដីលម្អិតអំពីការស្នើសុំប្លង់រឹងប្រព័ន្ធយើងសូមផ្ដល់យោបល់ឱ្យម្ចាស់ដីសុំយោបល់ផ្លូវច្បាប់ដើម្បីធានាភាពត្រឹមត្រូវ និង ច្បាស់លាស់បន្ថែមទៀត៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031