អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > គន្លឹះទាក់ទាញអ្នកជួលផ្ទះ សម្រាប់រយៈពេលវែង (ភាគទី១)

គន្លឹះទាក់ទាញអ្នកជួលផ្ទះ សម្រាប់រយៈពេលវែង (ភាគទី១)

នៅពេលអ្នកដែលជាម្ចាស់ផ្ទះចង់ជួលអចលនទ្រព្យឲ្យបានលឿនបំផុតទៅឲ្យអ្នកជួល អ្នកត្រូវមានភាពឆ្លាតវៃ និងមានភាពក្លាហានដែលអាចយកឈ្នះលើការប្រកួតប្រជែងគ្នាដ៏ច្រើននៅក្នុងទីផ្សារជួលមួយនេះ។​ អ្នកជួលល្អបំផុតគឺជាអ្នក ដែលបង់ថ្លៃឈ្មួលបានទាន់ពេលវេលាចេះថែរក្សាអចលនទ្រព្យបានល្អ និងមានបំណងស្នាក់នៅរយៈពេលវែង។

ទីតាំងអចលនទ្រព្យគឺមានសារៈសំខាន់៖
ប្រសិនបើអចលនទ្រព្យរបស់អ្នកមានទីតាំងស្ថិតនៅតំបន់ជាយក្រុងដូចជា៖ តំបន់ស្ទឹងមានជ័យ តំបន់ចោមចៅ តំបន់ពោធិ៍សែនជ័យ ឬតំបន់ច្បារអំពៅ អ្នកអាចជួលអចលនទ្រព្យរបស់អ្នកទៅឲ្យអ្នកក្នុងស្រុកអ្នកជាពិសេសសម្រាប់សិស្សនិស្សិត និងបុគ្គលិកក្រុមហ៊ុន ហើយប្រសិនបើផ្ទះ មានទីតាំងចំផ្លូវកែង អ្នកអាចជួលឲ្យអ្នកធ្វើអាជីវកម្ម។

ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យសម្រាប់ដាក់ជួល ហើយចង់ជួលឲ្យជនបរទេសអ្នកគួរតែពិចារណាទិញនៅតំបន់កណ្តាលក្រុងដូចជានៅក្នុងខណ្ឌចំការមនរួមមាន៖ បឹងកេងកង១ បឹងកេងកង២​ ទួលទំពូង ទន្លេបាសាក់ឬតំបន់ដូនពេញ តំបន់ទួលគោក តំបន់សែនសុខ ឬតំបន់ជ្រោយចង្វារជាដើម។

បន្ថែមតម្លៃឲ្យអចលនទ្រព្យរបស់អ្នក៖
អចលនទ្រព្យកាន់តែល្អកាន់តែទាក់ទាញអ្នកជួល

នៅទីក្រុងភ្នំពេញការប្រកួតប្រជែងមានភាពខ្លាំងបំផុតដោយសារមានអាផាតមេន សេវាកម្ម អាផាតមេន និងខុនដូជាច្រើនកំពុងដាក់ជួលព្រោងព្រាត។ ដូច្នេះប្រសិនបើអ្នកមានអចលនទ្រព្យសម្រាប់ជួលដែលពិសេសជាងគេនោះអ្នកនឹងអាចយកឈ្នះនៅក្នុងការប្រកួតនេះបាន។

ជាការពិតណាស់ថាអ្នកជួលភាគច្រើនចង់ទទួលបានសម្ភារៈបរិក្ខារ និងសេវាកម្មបន្ថែម។ អចលនទ្រព្យដែលមានការកែលម្អ និងមានគ្រឿងសង្ហារិមនឹងទាក់ទាញអ្នកជួលផ្ទះឱ្យកាន់តែមានការចាប់អារម្មណ៍។ ទាក់ទងនឹងការកែម្អផ្ទះប្រសិនបើអ្នកជួលចង់បានការរចនាបែបណាមួយដែលពួគគេចូលចិត្តអ្នកជាម្ចាស់ត្រូវប្តូរសម្រាប់ពួកគេភ្លាម។ អ្នកក៏អាចផ្តល់ជូននូវសេវាកម្មលើកទឹកចិត្តបន្ថែមទៀតដូចជា៖ ការដាក់ទូរទស្សន៍ខ្សែកាប អ៊ីនធើណិត និងមធ្យោបាយធ្វើដំណើរដូចជាកង់ ឬម៉ូតូជាដើម។

ត្រូវប្រាកដថាអ្នកផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកបានល្អបំផុត៖
ការផ្សាយពាណិជ្ជកម្មបានល្អតែងតែនាំមកលទ្ធផលល្អបំផុត

អ្នកអាចធ្វើទីផ្សារ និងផ្សព្វផ្សាយអំពីអចលនទ្រព្យសម្រាប់ជួល អ្នកតាមរយៈការនិយាយពីមាត់មួយទៅមាត់មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (រួមមានកាសែត ទស្សនាវដ្តី និងគេហទំព័រព័ត៌មានអនឡាញផ្សេងៗ) ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook, Linkedin, Twitter, Instagram ជាដើម)

ប្រសិនបើអ្នកមិនចង់ធ្វើការផ្សព្វផ្សាយដោយខ្លួនឯង អ្នកក៏អាចជួលភ្នាក់ងារអចលនទ្រព្យដើម្បីធ្វើទីផ្សារផ្សព្វផ្សាយជួលអចលនទ្រព្យរបស់អ្នកបានដែរ។ លើសពីនេះអ្នកក៏អាចស្វែងរកដំបូន្មានល្អៗពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មល្បីឈ្មោះបានផងដែរ។

ការផ្សព្វផ្សាយត្រូវតែធ្វើឲ្យមានភាពទាក់ទាញតាមដែលអាចធ្វើបាន (ជាមួយរូបភាពច្បាស់ល្អ) និងមានការពិពណ៌នាច្បាស់លាស់អំពីការជួលចំនួនបន្ទប់ ទីតាំង តម្លៃ ការទទួលខុសត្រូវលក្ខណរបស់អចលនទ្រព្យ សម្ភារៈបរិក្ខារ សេវាកម្មដែលផ្តល់ជូនកន្លែងសំខាន់ៗនៅជុំវិញ និងលក្ខណៈពិសេសផ្សេងទៀតរួមមាន៖ចំណតរថយន្តសួនច្បារជាដើម។ មួយវិញទៀតអ្នកក៏ត្រូវដាក់បញ្ចូលផងដែរនូវ លេខទំនាក់ទំនងរូមមានលេខទូរស័ព្ទ និងអ៊ីម៉ែល។​

សូមតាមដានអត្ថបទភាគទី២នៅសប្ដាហ៍ក្រោយដែលយើងនឹងពិភាក្សាអំពីគន្លឹះបន្ថែមទៀតទាក់ទងនឹងការស្វែងយល់ពីការប្រកួតប្រជែង កិច្ចសន្យាជួល និងរបៀបធ្វើឲ្យអ្នកជួល របស់អ្នករីករាយក្នុងការរស់នៅជាមួួយផ្ទះជួលរបស់អ្នក៕

ដៃគូ​សហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31