អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > តើកម្ពុជានឹងពិតជាមានអគារខ្ពស់លំដាប់ពិភពលោកមែនឬ?

តើកម្ពុជានឹងពិតជាមានអគារខ្ពស់លំដាប់ពិភពលោកមែនឬ?

ទីក្រុងភ្នំពេញ​កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។ កំណើនវិនិយោគបានជម្រុញឲ្យមានភាពមមាញឹកបន្ថែមទៀតនៅក្នុងក្រុងជម្រុញកំណើនប្រជាជនកាន់តែកើនឡើង។ តាមរបាយការណ៍របស់ក្រសួងដែនដីបង្ហាញថានៅឆ្នាំ ២០៣០ ចំនួនប្រជាជននៅទីក្រុងភ្នំពេញអាចកើនឡើងពី៤ទៅ៧​លាននាក់។

លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល១០ឆ្នាំចុងក្រោយបានជម្រុញដល់ការសាងសង់សំណង់តូច ធំ ខ្ពស់ ទាប យ៉ាងច្រើននៅក្នុងទីក្រុង។ អគារខ្ពស់ៗជាច្រើនបានកំពុងសាងសង់ នៅក្នុងតំបន់ពាណិជ្ជម្មនៃទីក្រុង។

ថ្មីៗនេះមានការអះអាងថាសណ្ឋាគារកាំបូឌីយ៉ាណាដែលជាសណ្ឋាគារប្រណិតមួយនៅក្នុងទីក្រុងភ្នំពេញនឹងត្រូវសាងសង់ជំនួសវិញទៅជាអគារខ្ពស់កប់ពពកកម្ពស់៦០០​ម៉ែត្រដែលគេចាត់ទុកថា​ ជាអគារខ្ពស់បំផុតលំដាប់ពិភពលោក។

កន្លងមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសដែរថាទីតាំងនៃសណ្ឋាគារកាំបូឌីយ៉ាណាសព្វថ្ងៃនេះកម្ពុជានឹងត្រូវសាងសង់អគារខ្ពស់ជាងគេបំផុតនៅកម្ពុជា និងក្នុងពិភពលោក។

អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម លោកសេង ឡូតធ្លាប់បានឲ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាក្រុមហ៊ុន Royal Group ដែលជាម្ចាស់ស​ណ្ឋាគារកាំបូឌីយ៉ាណា​រួមជាមួយក្រុមហ៊ុន សាងសង់របស់ចិន នឹងសាងសង់អាគារខ្ពស់កប់ពពកមួយនេះ។​​

សម្រាប់កម្ពុជាបើគម្រោងនេះពិតជាសាងសង់មែនអគារនេះនឹងឈរជាអគារខ្ពស់បំផុតទីមួយគឺខ្ពស់ជាងគម្រោងអគារពាណិជ្ជកម្មថៃប៉ុនរ៉ុង (កម្ពស់៥៥០ម៉ែត្រ) ដែលបានគ្រោងនឹងសាង សង់នៅពេលខាងមុខនេះដែរ។ នៅក្នុងពិភពលោកវិញអគារនេះត្រូវបានគេចាត់ទុកថាជាអគារខ្ពស់លំដាប់ទី៤ក្នុងពិភពលោកបន្ទាប់ពី អគារ Burj Khalifa នៅប្រទេសអារ៉ាប់រួមអគារ Shanghai Tower នៅប្រទេសចិន និងអគារAbraj Al-Bait Clock Tower នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

បើទោះបីជាយ៉ាងណាកាលបរិច្ឆេទនៃការសាងសង់ដើមទុនវិនិយោគរយៈពេលបញ្ចប់ការសាងសង់សម្រាប់គម្រោងយក្សមួយនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ពាក់ព័ន្ធនឹងគម្រោងនេះអ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យហាក់មានភាពស្ទាក់ស្ទើក្នុងការបង្ហាញទំនុកចិត្តថាតើគេនឹងសាងសង់ពិតប្រាកដមែនឬយ៉ាងណា?

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30