អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > អ្នកជំនាញមានការព្រួយបារម្ភ៖ ការបំប៉ោងតម្លៃដីនៅ ស្រុកកណ្តាលស្ទឹង​​បន្ទាប់ពីប្រកាសគម្រោងព្រលានយន្តហោះថ្មី

អ្នកជំនាញមានការព្រួយបារម្ភ៖ ការបំប៉ោងតម្លៃដីនៅ ស្រុកកណ្តាលស្ទឹង​​បន្ទាប់ពីប្រកាសគម្រោងព្រលានយន្តហោះថ្មី

ដូចទៅនឹងអ្វីដែលបានកើតឡើងនៅពេលដែលគម្រោងសាងសង់ស្ពានព្រែកតាមាក់បានប្រកាសកាលពីជិតមួយទសវត្សកន្លងទៅថ្មីៗនេះការប្រកាសសាងសង់គម្រោងព្រលានយន្តហោះដ៏ធំបំផុតលំដា​ប់ពិភពលោកមួយនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលបានធ្វើឲ្យតម្លៃដីកើនឡើងយ៉ាងគំហុកនៅតាម តំបន់ ដែលនៅជុំវិញអនាគតគម្រោងព្រលានយន្តហោះថ្មីនេះ។

រាជរដ្ឋាភិបាលកម្ពុជាបបានអនុម័តក្នុងឆ្នាំ២០១៧ទៅលើគម្រោងវិនិយោគមួយរបស់ក្រុមហ៊ុន Cambodia Airport Investment Co. Ltd ដើម្បីសាងសង់គ​ម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ គម្រោងថ្មីនេះបានស្នើគ្រោងសាងសង់លើផ្ទៃដីទំហំ ២,៦០០ ហិចតានៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលនឹងចំណាយទឹកប្រាក់វិនិយោគប្រមាណ១,៥ពាន់លានដុល្លារ។

ភ្លាមៗបន្ទាប់ពីការប្រកាសគម្រោងនេះតម្លៃដីនៅក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំងដោយគេដឹងថាដីមួយចំនួនជាដីកសិកម្មដែលកន្លងមកមានតម្លៃត្រឹមតែ១ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េបានកើនឡើងដល់៥ទៅ៦ដុល្លារក្នុងមួយម៉ែត្រ ការ៉េ។ កំណើនខ្លាំងឡើងដោយសារតែគេជឿថាគម្រោង អភិវឌ្ឍន៍ព្រលានយន្តហោះ​នឹងជម្រុដល់តម្លៃរបស់អចលនទ្រព្យដែលនៅជុំវិញ។

ម្យ៉ាងទៀតគេក៏ជឿជាក់ផងដែរថាកំណើនតម្លៃដីគឺដោយសារតែមានរបាយការណ៍បង្ហាញថា “Airport City” នឹងត្រូវអភិវឌ្ឍន៍នៅក្នុងតំបន់នេះបន្ទាប់ពីគម្រោងព្រលានយន្តហោះបញ្ចប់ការសាងសង់។ សំណើគម្រោងវិនិយោគដែលបានអនុម័តនេះជាការវិនិយោគលើផ្ទៃដី៧០០ហិចតាដោយឡែកមួយផ្សេងទៀតសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការអភិវឌ្ឍន៍លំនៅដ្ឋាន។

កំណើនតម្លៃដីឡើងខ្លាំងដោយមិនមានការវាយតម្លៃត្រឹមត្រូវ​មានហានិភ័យសម្រាប់អ្នកទិញ
ទោះបីជាមានសុទិដ្ឋិនិយមចំពោះគម្រោងព្រលានយន្តហោះថ្មីក៏ដោយ ក៏អ្នកជំនាញមួយចំនួនមានការបារម្ភថាវាអាចជាការស្មានខុសដែលថាតម្លៃអចលនទ្រព្យនៅស្រុកកណ្តាលស្ទឹងនឹងកើនឡើងនៅតំបន់ដែលត្រូវសាងសង់ព្រលានយន្តហោះថ្មី។

លោក អ៊ុង ប៊ុនធឿន ជាអ្នកជំនាញម្នាក់ក្នុងវិស័យមបាននិយាយថានៅតាមបណ្តាប្រទេសរីកចម្រើនតម្លៃដីនៅតំបន់ដែលនឹងមានការសាងសង់ព្រលានយន្តហោះជាធម្មតាគឺបានធ្លាក់ចុះ។ការស្រាវជ្រាវមួយនៅរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩៩៦ បានបង្ហាញថា​ការពង្រីកអាកាសយានដ្ឋាន Seattle-Tacoma Airport បានខាតបង់ប្រមាណ៥លានដុល្លារលើតម្លៃអចលនទ្រព្យ និងបាត់បង់២២លានដុល្លារលើពន្ធលើអចលនទ្រព្យ។ ការសិក្សាបានបង្ហាញទៀតថា ផ្ទះ មួយយូនីត ដែលស្ថិតនៅក្បែរព្រលានយន្តហោះលក់បានក្នុងតម្លៃទាបជាងផ្ទះដែលនៅតំបន់ផ្សេងប្រមាណ១០,១ភាគរយ ឬច្រើនជាងនេះ។ និយាយដោយសាមញ្ញថាព្រលានយន្តហោះគឺជាកន្លែងមិនល្អ សម្រាប់ការរស់នៅដែលចង់បានភាពស្ងប់ស្ងាត់ និងសុខស្រួលនោះទេ ដែលនោះបានធ្វើអ្នកឲ្យអភិវឌ្ឍន៍មិនចង់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានរបស់ពួកគេនៅតំបន់ជិតព្រលាន។​

ខុសគ្នាពីដីនៅជិតស្ថានីយ៍រថភ្លើង ដែលផ្តល់ជូននូវភាពងាយស្រួលដល់ការរស់នៅធ្វើដំណើរទៅធ្វើការ ឬទៅសាលារៀនជាដើមនៅជិតព្រលានយន្តហោះហាក់មានគុណសម្បត្តិតិចជាងហានិភ័យលើសពីនេះទៅទៀតសំឡេងរំខាននឹងកើតមានជាប់ជានិច្ច។ លោក ប៊ុនធឿន បាននិយាយថាលោកដឹងពីចំណុចអវិជ្ជមានជាច្រើនរបស់ព្រលានយន្តហោះ កាលពីលោករស់នៅជិតព្រលានយន្តហោះសៀមរាប។

អ្នកស្រី អាន សុធីតា ដែលជានាយិការបស់ក្រុមហ៊ុន ស៊ីប៊ីអាអីកម្ពុជា បានគាំទ្រលើគំនិតរបស់លោកប៊ុនធឿន។ អ្នកស្រីបានលើកឡើងទៅកាន់សារព័ត៌មានក្នុងស្រុកថាសំឡេងតែងតែកើតមានឡើងជានិច្ចដែលកត្តានេះបានធ្វើឲ្យតំបន់ជិតព្រលានយន្តហោះមិនសាកសមសម្រាប់ការសាងសង់លំនៅដ្ឋាននោះទេ។

អ្នកស្រីធីតាក៏បានលើកឡើងដែរថា​តំបន់ជិតព្រលានយន្តហោះគឺមានការរឹតបន្តឹងការសាងសង់អគារកម្ពស់ខ្ពស់ ដូចជាខុនដូ និងគម្រោងលំនៅដ្ឋានខ្ពស់ៗផ្សេងទៀត។ អ្នកជំនាញបាននិយាយដែរថាអ្នកទិញអាចជួបហានិភ័យ និងខាត បង់បង់ប្រាក់ប្រសិនបើគម្រោងព្រលានយន្តហោះមិនទាន់សាងសង់ឬត្រូវសាងសង់នៅកន្លែងផ្សេងមួយទៀត។

លោកបណ្ឌិត គីម ហ៊ាង ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ទីតាំងពិតប្រាកដមិនទាន់មាននរណាដឹងនៅឡើយ។ យើងដឹងត្រឹមថាគម្រោងនឹងស្ថិតស្រុកកណ្តាលស្ទឹងប៉ុន្តែស្រុកកណ្តាលស្ទឹងមានទំហំធំយើងមិនដឹងថាតើទីតាំងរបស់ព្រលានយន្តហោះថ្មីនេះនឹងស្ថិតនៅក្នុងភូមិណា ឬឃុំមួយណានោះទេ។

លោកបណ្ឌិតជឿជាក់ថា រាល់ព័ត៌មាន ដែលបានផ្សព្វផ្សាយគឺគ្រាន់តែចង់លក់ដីនៅក្នុងតំបន់នោះ ក្នុងតម្លៃខ្ពស់តែប៉ុណ្ណោះ។ លោកបានបន្ថែមថាម្ចាស់ដី និងឈ្មួញមួយចំនួនអាចអះអាងថាដីរបស់ពួកគេស្ថិតនៅជិតព្រលានយន្តហោះ ហើយបន្ទាប់មកពួកគេអាចដាក់លក់ក្នុងតម្លៃថ្លៃ។​

អ្នកស្រី តាំង ហួរ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amatak Property Service យល់ស្របជាមួយលោកបណ្ឌិត។ អ្នកស្រីហួរនិយាយថានេះជាគ្រោះថ្នាក់បំផុតសម្រាប់ទីផ្សារ។ អ្នកដែលខ្ចី​លុយពីធនាគារដើម្បីទិញដីក្នុងតម្លៃថ្លៃនៅក្នុងតំបន់នេះ ពួកគេនឹងខាតបង់ប្រាក់ ប្រសិនបើព្រលានយន្តហោះសាងសង់នៅទីតាំងផ្សេង។ ដើម្បីឲ្យទីផ្សារអចលនទ្រព្យមានសុវត្ថិភាព អ្នកស្រីហួរពន្យល់ថាការបង្កើនតម្លៃដីគួរត្រូវធ្វើដោយអ្នកជំនាញអចលនទ្រព្យ និងពឹងផ្អែកលើស្តង់ដារនៃការវាយតម្លៃត្រឹមត្រូវមួយ។​

លោក ស៊ន សៀប នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Key Real Estate បានកត់សម្គាល់ឃើញថានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឈ្មួញតែងតែទិញដីក្នុងតម្លៃទាបពីប្រជាជន ហើយបន្ទាប់មកប្រកាសលក់វិញក្នុងតម្លៃថ្លៃ ដោយ អះអាងថា ដីរបស់ពួកគេស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍សំខាន់។​​​

ផលចំណេញចំពោះសេដ្ឋកិច្ចពីព្រលានយន្តហោះថ្មី
ទោះបីជាមានការព្រួយបារម្ភអំពីការបំប៉ោងតម្លៃដីនៅក្នុងទីផ្សារ និងមានភាពអវិជ្ជមានមួយចំនួននៅជិតតំបន់ព្រលានយន្តហោះក៏ដោយនៅក្នុងកិច្ចព្រមព្រៀងជាសកល ព្រលានយន្តហោះថ្មីនឹងផ្តល់ជាប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចក្នុងតំបន់។

ជំហាននៃការអភិវឌ្ឍន៍សម្រាប់តំបន់ដែលនៅជុំវិញតំបន់គម្រោងព្រលានយន្តហោះថ្មីគឺរំពឹងថានឹងអាចដូចជាតំបន់សែនសុខ និងពោធិ៍សែនជ័យដែលមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ដោយសារតែស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។​

លោក សៀន បានបន្ថែមថា “ពាណិជ្ជកម្ម និងទេសចរណ៍នឹងទទួលបានផលប្រយោជន៍កាន់តែច្រើនពីគម្រោងព្រលានយន្តហោះថ្មី។ ព្រលានយន្តហោះមានសារៈសំខាន់ណាស់ចំពោះការដឹកជញ្ជូននៅក្នុងប្រទេស។ ព្រលានយន្តហោះថ្មី នឹងជួយសម្រួលដល់ការនាំចេញនាំចូលទំនិញ ហើយនាំយកភ្ញៀវទេស ចរបន្ថែមទៀតមកកម្ពុជា។”

យល់ស្របដូចគ្នានេះដែរ អ្នកស្រីធីតា ជឿជាក់ថា ព្រលានយន្តហោះ​ថ្មី​នេះ​ក៏បានជម្រុញដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជា៖ ផ្លូវ ប្រព័ន្ធទឹក និងភ្លើងទៅកាន់តំបន់នេះ។​ គម្រោងព្រលានយន្តហោះថ្មីកម្រិត 4F-class ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន State Secretariat of Civil Aviation (SSCA) និង​ Overseas Cambodia Investment Corporation (OCIC) របស់លោកឧកញ៉ា ពុង ខៀវសែ។ គម្រោងនេះរំពឹងថានឹងចាប់ផ្តើមសាងសង់នៅដើម្បឆ្នាំ ២០១៩ ខាងមុខ៕

ដៃគូ​សហការ​ផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930