អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > រោចក្រថ្មីចំនួន ៤វិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ

រោចក្រថ្មីចំនួន ៤វិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងសាងសង់រោងចក្រថ្មីចំនួនបួននៅក្នុង តំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ នេះបើតាមការចុះផ្សាយរបស់ការសែតខ្មែរថាមស៍។ គម្រោងទាំងបួននេះនឹងចំណាយទឹកប្រាក់វិនិយោគជាង៥០លានដុល្លារអាមេរិច។​ ក្នុងនោះមានគម្រោង​រោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន២រោងចក្រគីមីចំនួន១ និងរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន១។

ក្រុមហ៊ុន Cambodian Yunkun Co., Ltd​ វិនិយោគលើរោងចក្រសំលៀកបំពាក់ក្នុងទឹកប្រាក់ប្រមាណ២លានដុល្លារ ចំណែកក្រុមហ៊ុន Hisao International (Combodia) Garment Co., Ltd​​ វិនិយោគរោងចក្រសំលៀកបំពាក់ដែលចំណាយទឹកប្រាក់៤លានដុល្លារ។

រីឯរោងចក្រគីមីនឹងត្រូវនឹងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Aurotime New Materials Co., Ltd ក្នុងទឹកប្រាក់វិនិយោគប្រមាណ១២លានដុល្លារ ខណៈក្រុមហ៊ុនថាមពលធ្យូងថ្មនឹងត្រូវវិនិយោគដោយក្រុមហ៊ុន Sihanoukville Special Economic Zone Thermal Power Co., Ltd ក្នុងទឹកប្រាក់វិនិយោគប្រមាណ៤១.១៩លានដុល្លារសហរដ្ឋអាមេរិច។ គេរំពឹងថារោងចក្រទាំងនេះនឹងផ្តល់ការងាររាប់រយកន្លែងសម្រាប់ប្រជាជនក្នុងស្រុក។

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចនៃក្រុងព្រះសីហនុរួមមាន៖ កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រុងព្រះសីហនុ បានក្លាយទិសដៅវិនិយោគដ៏សំខាន់សម្រាប់វិនិយោគិនក្នុងស្រុក​ និងអន្តរជាតិ។ រដ្ឋាភិបាលកម្ពុជាក៏មានផែនការដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុត ដែលអាចមានរោងចក្រឧស្សាហកម្មចម្រុះរហូតដល់ ១០,០០០ រោងចក្រ៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728