អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តសៀមរាបបានចាប់ផ្តើមហើយ

គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តសៀមរាបបានចាប់ផ្តើមហើយ

ការស្ថាបនាព្រលានយន្តហោះអន្តរជាតិថ្មីនៅសៀមរាបបានចាប់ផ្តើមហើយ។ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) បានប្រាប់ថាក្រុមហ៊ុនសាងសង់កំពុងរវល់រៀបចំដីសម្រាប់ចាប់ដំណើរការព្រលានយន្តហោះថ្មី។

“ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះបានកៀងគរអ្នកម៉ៅការរបស់ខ្លួនទាំង (ឧបករណ៍និងធនធាន)។ ក្រុមហ៊ុនសាងសង់បានចាប់ផ្តើមធ្វើការវិភាគសណ្ឋានដីការសំអាត និងការរុះរើដីនៅទីតាំងគម្រោង។“ នេះជាសម្តីរបស់លោក ចាន់សិរីវុត្ថា។

ជាមួយនឹងគម្រោងស្ថាបនាផ្លូវយន្តហោះដែលមានអមដោយអំពូលភ្លើង ស្ថានីយ៍អ្នកដំណើររួមជាមួយនឹងគ្រឿងសម្ភារៈបរិក្ខារជាច្រើនទៀតដែលរំពឹងថានឹងដំឡើងតាមផែនការទាំងស្រុង។លោក ចាន់សិរីវុត្ថា មិនបានផ្តល់កាលបរិច្ឆេទពិតប្រាកដសម្រាប់ការងារបេតុងនោះទេ ប៉ុន្តែលោកបាន និយាយថាវានឹងត្រូវបានធ្វើនៅក្នុងឆ្នាំនេះ។

ព្រលានយន្តហោះថ្មីដែលត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់អស់ជិត១ពាន់លានដុល្លារកំពុងត្រូវបាន សាងសង់លើផ្ទៃដីទំហំ៧៥០ហិកតានៅក្នុងស្រុកស្រុកសូទ្រនិគមនៅជាយក្រុងសៀមរាប។ គម្រោងនេះត្រូវបាននឹងគ្រោងនឹងបញ្ចប់នៅពីរទៅបីឆ្នាំ។

គម្រោងនេះនឹងត្រូវបានសាងសង់ជាបីដំណាក់កាល។ ក្រុមហ៊ុននេះនឹងវិនិយោគ៥០០លានដុល្លារសម្រាប់ដំណាក់កាលទី១និងទី២ដែលនឹងអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើរខ្នាតមធ្យម ប៊ូអីង ៧៣៧ និងអ៊ែរប៊ូសអេ៣២០។ ចំណែកឯទឹកប្រាក់ប្រមាណ៣០០លានដុល្លារផ្សេងទៀតនឹងត្រូវបានត្រៀមទុកសម្រាប់ដំណាក់កាលទីបី។

កាលពីខែតុលាឆ្នាំ ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុន Yunnan Investment Holdings Ltd ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន។ កិច្ចព្រមព្រៀងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនចិនក្នុងការគ្រប់គ្រងព្រលានយន្តហោះអស់រយៈពេល៥៥ឆ្នាំក្រោមគម្រោងសាងសង់ (ស្ថិតនៅក្រោមដំណាក់កាលផ្ទេរគ្រប់គ្រង) ។

កិច្ចព្រមព្រៀងថ្មីត្រូវបានជំនួសកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាគ្រប់គ្រងលើប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិនាពេលបច្ចុប្បន្ន។ អាកាសយានដ្ឋានកម្ពុជាដែលជាផ្នែកមួយនៃក្រុមហ៊ុន Vinci Group របស់បារាំងកំពុងដំណើរការក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដែលមានស្រាប់ដែលគិតជាទឹកប្រាក់វិនិយោគចំនួន១០០លានដុល្លារដើម្បីធ្វើឱ្យព្រលានយន្តហោះរបស់ខ្លួននៅរាជធានីភ្នំពេញនិងសៀមរាបកាន់តែប្រសើរឡើង។

អាកាសយានដ្ឋានថ្មីសៀមរាបបានស្វាគមន៍
ផែនការកសាងព្រលានយន្តហោះមួយផ្សេងទៀតនៅខេត្តសៀមរាបត្រូវបានស្វាគមន៍ដោយភាគីពាក់ព័ន្ធជាច្រើនដែលយល់ឃើញថាវាជាការជំរុញពាណិជ្ជកម្ម និងទេសចរណ៍មិនត្រឹមតែនៅក្នុងខេត្តសៀមរាបប៉ុន្តែក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។

លោក ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បាននិយាយថាអាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងល្អសម្រាប់វិស័យទេសចរណ៍។ លោកបាននិយាយថា “អាកាសយានដ្ឋាននេះប្រាកដជាទាក់ទាញភ្ញៀវទេសចរបានច្រើនជាងមុនក៏ដូចជាអាចទទួលផ្ទុកយន្តហោះដែលមានទំហំធំៗបានផងដែរ។”

វត្តមាននៃប្រាសាទអង្គរវត្តដែលល្បីល្បាញទូទាំងពិភពលោកបានធ្វើឱ្យខេត្តសៀមរាបជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុនប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៥.៦​លាននាក់ដែលភាគច្រើនមកធ្វើលេងកំសាន្តនៅសៀមរាប។

គម្រោងអាកាសយានដ្ឋានសំខាន់ទី៣នៅកម្ពុជា
អាកាសយាន្តដ្ឋានសៀមរាបគឺជាគម្រោងមួយក្នុងចំណោមគម្រោងព្រលានយន្តហោះធំៗចំនួនបី។ ចំណែកឯព្រលានយន្តហោះថ្មីដែលអាចនឹងក្លាយទៅជាព្រលានយន្តហោះធំបំផុតលេខ៩នៅក្នុងពិភពលោកដែលមានទំហំ២.៦០០ហិកតាទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលដើម្បីជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គម្រោងសាងសង់នេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ១,៥ពាន់លានដុល្លារនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

ចំណែកឯគម្រោងព្រលានយន្តហោះអន្តរជាតិមួយទៀតស្ថិតនៅកោះកុងអន្តរជាតិថ្មីមួយទៀតដែលមានតម្លៃ៥០០លានដុល្លារលើផ្ទៃដីទំហំ៧៥០ហិកតានៅក្នុងស្រុកបទុមសាគរ។ សម្រាប់ការ ងារសាងសង់អាកាសយានដ្ឋានថ្មីនៅកោះកុងនឹងចាប់ផ្តើមនៅដើមឆ្នាំនេះ៕
ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ទម្លាប់​​ធ្វើការ​​អាក្រក់​៤​យ៉ាង​ ដែល​​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក​ ​ដោយ​មិន​ដឹង​ខ្លួន​

​គួរ​សាកល្បង​ចំណុច​ទាំង ​៥​នេះ ​ដើម្បី​កាន់​តែ​មាន​​គំនិត​ច្នៃប្រឌិត​ក្នុង​ការ​រកស៊ី​

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031