អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី

ឯកសារផ្លូវច្បាប់សំខាន់ៗអ្នកត្រូវយល់ដឹងមុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី

រូបតំណាង

មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលំនៅដ្ឋានសមរម្យមួយសម្រាប់គ្រួសារ។ បច្ចុប្បន្នលំនៅដ្ឋានក្នុងបុរីមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជន​ខ្មែរ។ ប៉ុន្តែសូមចងចាំថាមិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេមានគម្រោងខ្លះក៏ស្របច្បាប់ រីឯគម្រោងខ្លះទៀតក៏មិនស្របច្បាប់ដែរ។ ដូច្នេះដើម្បីជៀងវាងពីបញ្ហា អ្នកត្រូវតែជាអ្នកទិញដ៏វ័យឆ្លាតម្នាក់។ អ្នកត្រូវតែសួររកឯកសារស្របច្បាប់មួយចំនួនសិន។

ដៃ​គូ​របស់​ BizKhmer គឺ​ គេហទំព័រ Realestate.com.kh សូមបង្ហាញពីឯកសារសំខាន់៥ប្រភេទដែលអ្នកត្រូវតែពិនិត្យជាមួយម្ចាស់គម្រោងបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់៖

ការចុះបញ្ជីក្រុមហ៊ុន៖
កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍ។ អ្នកត្រូវសួររកលិខិតចុះបញ្ជីក្រុមហ៊ុនដើម្បីប្រាកដថាក្រុមហ៊ុនអភិវឌ្ឍន៍នោះអាចធ្វើអាជីវកម្មស្របច្បាប់បាន។

អាជ្ញាប័ណ្ណសាងសង់៖
គម្រោងដំណើរបានគឺត្រូវមានអាជ្ញាប័ណ្ណសាងសង់ពីក្រសួងដែនដីជាមុនសិន។ ដូចនេះអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់។

អាជ្ញាប័ណ្ណបុរី៖
អាជ្ញាប័ណ្ណបុរីត្រូវចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មានអាជ្ញាប័ណ្ណនេះអាចធានាបាន ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ដើមទុន ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន។

សូមចង់ចាំថាដែលអាចហៅថា “បុរី” បានទាល់តែមានគ្រប់លក្ខខណ្ឌតម្រូវរបស់ក្រសួង។

ប្លង់រឹង៖
ប្លង់រឹងរបស់គម្រោងបុរីមាន២ប្រភេទដាច់ពីគ្នាទី១គឺប្លង់រឹងមេរបស់គម្រោងទាំងមូល។ ទី២ប្លង់រឹងនៃក្បាលដីដែលបានកាត់បំបែករួចសម្រាប់ផ្ទះនីមួយៗនៅក្នុងគម្រោង។ នៅពេលអ្នកទិញ គម្រោងនេះប្លង់ដែលបំបែករួចនឹងត្រូវផ្ទេរជាកម្មសិទ្ធិរបស់អ្នក។​

ការទទួលស្គាល់ប្លង់មេរបស់គម្រោង៖
អ្នកត្រូវពិនិត្យមើលថាប្លង់មេរបស់គម្រោងបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ត្រឹមត្រូវដែរឬទេ។ បើមានភាពច្បាស់លាស់ត្រឹមត្រូវ អ្នកអភិវឌ្ឍន៍ទំនងជាមិនខ្លាចនឹងបង្ហាញឲ្យអ្នកឃើញនោះទេ។


ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031