អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ក្រសួងប្រកាសបន្ថែម QR កូដ នៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ

ក្រសួងប្រកាសបន្ថែម QR កូដ នៅលើសន្លឹកវិញ្ញាបនបត្រម្ចាស់អចលនវត្ថុ

យោងតាមលិខិតប្រកាសលេខ ៥២៨ សជណ ឧស ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់បានកំណត់ឲ្យមានការផ្លាស់ប្តូរសន្លឹកប័ណ្ណម្ចាស់កម្មសិទ្ធិ អចលនវត្ថុ(ប្លង់រឹងប្រព័ន្ធ)ចាស់ ដោយដាក់បន្ថែម QR Code នៅលើសន្លឹកប័ណ្ណថ្មីរួមជាមួយការផ្លាស់ប្តូរមួយចំនួនទៀត។

QR Code មានតួនាទី និងសារៈសំខាន់ដោយអាចផ្តល់ព័ត៌មានលម្អិតនៅក្នុងគល់បញ្ជី និងប្រព័ន្ធមូលដ្ឋានទិទ្នន័យដើមរបស់វា។ តាមរយៈទូរសព្ទស្មាតហ្វូនជាមួួយកម្មវិធី (QR Code Reader ឬ Line) ដែលអាចអាន QR Code បាននឹងអាចចូលទៅមើលព័ត៌មានទាំងស្រុងនៃអចលនវត្ថុបានពោលគឺព័ត៌មានដែលទាក់ទងនឹងម្ចាស់ដី ក្បាលដី ផែនទីនៃដី និងអត្តសញ្ញាណនៃម្ចាស់អចលនវត្ថុនោះ។

សន្លឹកប័ណ្ណកម្មសិទ្ធិប្រព័ន្ធថ្មីនេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ។

ចំពោះតម្លៃសេវានៃការផ្លាស់ប្តូរសន្លឹកប័ណ្ណកម្មសិទ្ធិថ្មីនេះគឺនៅរក្សាក្នុងអត្រា៤ភាគរយដដែល ដែលជាតម្លៃនៃការផ្ទេរម្ចាស់កម្មសិទ្ធិប៉ុន្តែសម្រាប់ម្ចាស់អចលនវត្ថុដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុចាស់ គឺមិនចាំបាច់ធ្វើសន្លឹកប័ណ្ណថ្មីនេះទេលើកលែងតែមានការទិញលក់ ឬផ្ទេរកម្ម សិទ្ធិកាន់កាប់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម​ ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសូរិយោដី និងភូមិសាស្ត្រ។

ជាក់ស្តែងនៅលើសន្លឹកប័ណ្ណថ្មីមានការផ្លាស់ប្តូរលក្ខណៈពិសេសមួយចំនួន ហើយចំណុចមួយចំនួនបានរក្សាទុកដដែល។ សម្រាប់ចំណុចដែលរក្សានៅដដែលមាន៖ រូបប្រាសាទអង្គរវត្តដែលលេច ចេញនៅពេលឆ្លុះជាមួយពន្លឺ មានអក្សរ Copy នៅលើសន្លឹកដែលបានថតចម្លង និងមានបង្កប់រូបព្រះសង្ហារ (អាចមើលឃើញពេលសីតុណ្ហភាពចុះត្រជាក់)។

ចំណែកចំណុចផ្លាស់ប្តូរវិញមានដូចជាអក្សរព្រាលនៅលើសន្លឹកប័ណ្ណដែលសរសេរថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់” ជំនួសដោយរួបផែនទីប្រទេសកម្ពុជានៅចំកណ្តាលប័ណ្ណ ហើយនៅ ក្នុងផែនទីនេះមានពាក្យថា “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាស់” តូចៗស្ទើរតែមិនអាចមើលឃើញ និងលេខសន្លឹកប័ណ្ណថ្មីមាន៨ខ្ទង់ដែលលើសសន្លឹកចាស់មួយខ្ទង់។ ចំណុចចុងក្រោយគឺការបន្ថែម QR Code នៅលើសន្លឹកប័ណ្ណ។

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

តើការជ្រើសរើសបុគ្គលិក មានអ្វីពាក់ព័ន្ធនឹងចិត្តសាស្រ្ដ?

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031