អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > រដ្ឋនឹងជម្រុញគោលនយោបាយលំនៅដ្ឋានតម្លៃទាបឲ្យកាន់តែប្រសើរឡើងក្នុងជំហានបន្ទាប់

រដ្ឋនឹងជម្រុញគោលនយោបាយលំនៅដ្ឋានតម្លៃទាបឲ្យកាន់តែប្រសើរឡើងក្នុងជំហានបន្ទាប់

ថ្លែងនៅក្នុងកម្មវិធី The Perspectives Cambodia Talk រដូវកាលទី២ ក្នុងពេលថ្មីៗនេះ​ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានលើកឡើងថាដោយមើលឃើញពីកំណើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃអចលនទ្រព្យនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ និងដើម្បីជួយធានាថាទាំងអ្នកមានចំណូលទាប និងមធ្យមមានលទ្ធភាពអាចទិញលំនៅដ្ឋានបានរដ្ឋកំពុងរៀបចំគោលនយោបាយថ្មីសម្រាប់ “គម្រោងលំនៅដ្ឋានមានតម្លៃសមរម្យ”។

ត្រង់ចំណុចនេះឯកឧត្តមបានបញ្ជាក់ថាគោលនយោបាយនឹងទាក់ទាញវិនិយោគិនខាងក្រៅផង និងជាគម្រោងលំនៅដ្ឋានរបស់រដ្ឋផង។ កន្លងមករដ្ឋបានអនុវត្តន៍គោលនយោបាយនេះ ប៉ុន្តែធ្វើជាមួយ ក្រុមហ៊ុនឯកជនប៉ុណ្ណោះដោយរដ្ឋជាអ្នកធានាផ្តល់សេវាសាធារណៈទៅដល់ទីតាំងនៃគម្រោង ដែលរួមមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ និងរដ្ឋមិនយកពន្ធលើការសាងសង់ និងពន្ធសេវាកម្មទូទៅទេ។​ ហើយដោយក្រុមហ៊ុនត្រូវផ្តល់មកវិញនូវលំនៅដ្ឋានមានតម្លៃក្រោម៥០,០០០ដុល្លារជាមួយលក្ខខណ្ឌបង់ប្រាក់ជាក់លាក់។

“គោលនយោបាយក៏នឹងយកចិត្តទុកដាក់ខ្ពស់លើការកំណត់អត្រាការប្រាក់សម្រាប់កម្ចីលំនៅដ្ឋាន”​ ដោយហេតុថាការប្រាក់ខ្ពស់ជាបន្ទុកដ៏ច្រើនសម្រាប់អ្នកទិញលំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ។

សម្រាប់គោល​នយោបាយនេះ ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ដែរថានៅក្នុងរយៈពេល៥ឆ្នាំខាងមុខគ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់នឹងតម្រូវឲ្យអភិវឌ្ឍន៍ទាំងគ្រោងលំនៅដ្ឋានតម្លៃសមរម្យ និងតម្លៃថ្លៃនៅជាមួយគ្នាដោយមិនឲ្យចែកតំបន់គ្នាឡើយដោយអាចចែកតាមសមាមាត្រ ៣០% និង៧០%។ ឧ. ប្រសិនគម្រោងទាំងមូលមាន១,០០០ យូនីត នោះ៣០០យូនីតត្រូវតែសាងសង់ជាយូនីតលំនៅដ្ឋានមានតម្លៃសមរម្យ។

ធ្លាប់លើកឡើងនៅក្នុងវេទិការលំនៅដ្ឋានថ្នាក់ជាតិក្នុងឆ្នាំកន្លងទៅ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីនៃក្រសួងគ្រប់គ្រងដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា “ក្រសួងគ្រប់គ្រងដីធ្លីកំពុងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងរកមធ្យោបាយក្នងការផ្តល់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាបនៅទូទាំងប្រទេស។

ក្រសួងដែនដីកំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បី “បង្កើតគោលនយោបាយគម្រោងលំនៅដ្ឋានមានតម្លៃសមរម្យច្បាប់ពន្ធដារ និងបទបញ្ញត្តិនានា” ដើម្បីលើកទឹកចិត្តឱ្យវិស័យឯកជនអនុវត្តភារកិច្ចនេះ។ នេះបើតាមលោករដ្ឋមន្ត្រី។

រហូតមកដល់ពេលបច្ចុប្បន្ននេះមានគម្រោងលំនៅដ្ឋានតម្លៃសម​រម្យចំនួនបីបានប្រកាសជាផ្លូវការដែលគម្រោងទី១អភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Land នៅក្រុងតាខ្មៅដែលមានចំនួន២,២៩៧ខ្នង និងគម្រោងទី២អភិវឌ្ឍន៍ដោយក្រុមហ៊ុន B&BM Development នៅតាមបណ្តោផ្លូវជាតិលេខ៥មានចំនួន៥,៣៤០ខ្នង និងគម្រោងទី៣អភិវឌ្ឍន៍ដោយក្រុមហ៊ុនអភិវឌ្ឍន៍របស់ជប៉ុន Arakawa នៅសង្កាត់សែនសុខដែលមានចំនួន២,០០០​យូនីត៕
ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031