អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា

ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា

អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានកំណត់បែងចែកអំពីប្រភេទពន្ធ-អាករផ្សេងៗគ្នាជាច្រើនរាប់ចាប់ពីពន្ធឯកជនរហូតដល់អាជីវកម្មនានានៅក្នុងប្រទេស។ ក្នុងនោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវបានរាប់បញ្ចូលជាពន្ធដ៏សំខាន់មួយផងដែរ។

អ្វីទៅជាពន្ធប្រថាប់ត្រាអចលទ្រព្យ?
ពន្ធប្រថាប់ត្រាលើអចលនទ្រព្យត្រូវកំណត់តាមអត្រា៤%ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការការផ្ទេរសិទ្ធិកាន់កាប់កាប់អចលនទ្រព្យដែលជាសំណង់ ឬ/និងដីក្រោមរូបភាពជាការលក់ ការដោះដូរ ឬការទទួលអំណោយ។ ហើយភាគីដែលជាម្ចាស់កម្មសិទ្ធិករ ឬអ្នកទិញ អចលនទ្រព្យ (អ្នកទទួលកម្មសិទ្ធិ) ដែលមានប័ណ្ណកម្មសិទ្ធិុស្របច្បាប់មានភារៈកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ។

ការលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យ៖
ពន្ធប្រថាប់ត្រាត្រូវបានលើកលែងក្នុងលក្ខខណ្ឌដូចខាងក្រោម៖

ទី១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរដ្ឋសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះដីសម្រាប់សាងសង់លំនៅដ្ឋាន ឬ/និងធ្វើកសិឧហ្សាកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ។

ទី២៖ ពន្ធនេះក៏ត្រូវអនុគ្រោះចំពោះការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ-តាបង្កើត និងចៅបង្កើតតាមពីររូបភាពរួមមាន៖ សន្តតិកម្ម (សំដៅការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅញាតិ) និងប្រទានកម្ម (សំដៅដល់ការផ្ទេរ អចលនទ្រព្យពីមនុស្សនៅរស់អោយញាតិដោយមិនគិតថ្លៃ)។

ការអនុគ្រោះពន្ធក្នុងលក្ខខណ្ឌទី២
នេះត្រូវទាមទារអោយមានឯកសារបញ្ជាក់ទំនាក់ទំនងសាច់ញាតិមួយចំនួនដូចជា៖ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារដែលពាក់ព័ន្ធផ្សេងៗទៀត។

សម្រាប់ពន្ធប្រថាប់ត្រានេះ ការទទួលសិទ្ធិកាន់កាប់ពីសាច់ញាតិត្រូវអនុញ្ញាតឲ្យដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន២០០លានរៀលចំពោះ សន្តតិកម្ម និង១០០លានរៀល ចំពោះប្រទានកម្ម។ ដែលមានន័យថាក្នុងករណីអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិកម្មលើអលនទ្រព្យមានតម្លៃ (តម្លៃទីផ្សារ)ត្រឹម ២០០ លានរៀលនឹងមិនជាប់ពន្ធ ហើយករណីអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មលើអចលនទ្រព្យមានតម្លៃត្រឹម ១០០ លានរៀលនឹងមិនជាប់ពន្ធទេ។

សូមមើលឧទាហរណ៍បញ្ជាក់៖
ចំពោះ សន្តតិកម្ម (ដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន ២០០លានរៀល)

បើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិក​ម្មមានតម្លៃ២០០ លានរៀល នោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២០០​លានរៀល – ២០០លានរៀល) x ៤ % = ០ រៀល។

បើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិកម្ម​មានតម្លៃ២២០ លានរៀល នោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២២០​លានរៀល – ២០០លានរៀល) x ៤ % = ៨០០,០០០រៀល។

តែបើអចលនទ្រព្យផ្ទេរសិទ្ធិតាមសន្តតិក​ម្មមានតម្លៃ២២០លានរៀលដដែលនេះ ចែកឲ្យមនុស្សពីរនាក់ស្មើៗគ្នា នោះមិនបង់ពន្ធប្រថាប់ត្រាទេ។​

ចំពោះប្រទានកម្ម (ដកចេញនូវមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន១០០លានរៀល)

បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ១០០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (១០០​លានរៀល – ១០០លានរៀល) x ៤ % = ០រៀល។

បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ១៥០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (១៥០​លានរៀល – ១០០លានរៀល) x ៤ % = ២លានរៀល។

បើអចលនទ្រព្យផ្ទេរសិទ្ធិតាមប្រទានកម្មមានតម្លៃ២០០លានរៀលនោះពន្ធប្រថាប់ត្រាដែលត្រូវបង់គឺ៖ (២០០​លានរៀល – ១០០លានរៀល) x ៤ % = ៤លានរៀល។

តើការទិញលក់ម្តង ត្រូវបង់ពន្ធប្រថាប់ត្រាម្តងឬ?
ពិតប្រាកដណាស់ រាល់ការទិញលក់អចលនទ្រព្យ ជាមួយការកាត់ឈ្មោះពីម្ចាស់មួយ ទៅម្ចាស់មួយផ្សេងទៀតមួយលើកនឹងតម្រូវឲ្យបង់ពន្ធប្រថាប់ត្រាម្តង។ ក្នុងករណីដែល អចលនទ្រព្យមួយដែលមានការទិញលក់ច្រើនដងក្នុងពេលកន្លងមក ហើយមិនបានបង់ពន្ធប្រថាប់ត្រា នោះម្ចាស់ចុងក្រោយជាអ្នកទទួលខុសត្រូវបង់ពន្ធលើគ្រប់ការផ្ទេរឈ្មោះ កន្លងមកទាំងអស់ទើបអាចកាត់ប្លង់បាន។

ទោះយ៉ាងណារដ្ឋបានជួយសម្រួលដល់ដំណើរការនេះសម្រាប់ម្ចាស់អចលនទ្រព្យនៅទូទាំងរាជធានី-ខេត្តនៅ ក្នុងឆ្នាំ២០១៨នេះ ដោយអនុញ្ញាតិឲ្យម្ចាស់កម្មសិទ្ធិចុងក្រោយ បង់ពន្ធប្រថាប់ត្រាតែម្តងជាការស្រេច បើទោះបីម្ចាស់មុនមិនបានបង់ក៏ដោយ។ សម្រាប់ការអនុគ្រោះពន្ធនេះនឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031