អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ផ្លូវជាតិលេខ៥១ឆ្ងាយពីទីក្រុងបន្តិច តែកំពុងមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ

ផ្លូវជាតិលេខ៥១ឆ្ងាយពីទីក្រុងបន្តិច តែកំពុងមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ

ផ្លូវជាតិលេខ ៥១ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ ៥ត្រង់ចំនុចផ្សារឧដុង្គដែលមានប្រវែង ៣៧.៩៥គីឡូម៉ែត្រ និងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅទៅផ្សារថ្នល់ទទឹង)។​ ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផ្លូវជាតិលេខ៥១នេះ កំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់ជាផ្លូវការ នៅឆ្នាំ២០២០ខាងមុខនេះ។

ផ្លូវជាតិលេខ៥១កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យជាពិសេសគឺវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះដោយសារផ្លូវនេះនឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងនៅថ្ងៃអនាគត និងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក សន សៀប ជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមាន ប្រសាសន៍ថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ ៥១ មានសក្តានុពលខ្លាំងសម្រាប់វិស័យឧស្សាហកម្ម និងលំនៅដ្ឋាន។

លោក សៀប បានពន្យល់ថាតំបន់នេះជាតំបន់ខ្ពង់រាប​មិនលិចទឹកតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗមានផ្លូវវរថភ្លើងឆ្លងកាត់ត្រង់ចំណុចផ្សារបាត់ដឹងនិងស្ថិតនៅជាប់នឹងតំបន់វិនិយោគថ្មីនៃខណ្ឌព្រែកព្នៅដែលចំណុចទាំងនេះបានអំណោយផលសម្រាប់តំបន់ទាំងមូល។

“មានវិនិយោគិនជាច្រើនកំពុងសម្លឹងមើលពីសក្តានុពលនៃទីតាំង និងចាប់ផ្តើមទិញដីក្នុងទ្រង់ទ្រាយធំសម្រាប់ការវិនិយោគនាពេលអនាគត។” នេះបើតាមលោក សៀប។

បន្ថែមលើចំណុចនេះដែរ លោក ម៉ៃ សាមន ប្រធានផ្នែកប្រឹក្សាយោបល់ និងស្រាវជ្រាវអចលនវត្ថុ នៃក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបានឲ្យដឹងថាផ្លូវជាតិលេខ៥១មានសក្តានុពលសេដ្ឋកិច្ចដោយសារតំបន់នេះសំបូររោង ចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាននិងការអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនកន្លែង។

លោកបន្ថែមថានៅតាមបណ្តោផ្លូវលេខ៥១នេះមានរោងចក្រជាង៥០កន្លែងកំពុងដំណើរការ និងមានផ្សារ សាលារៀន និងស្ថាប័នហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកន្លែងសេវាកម្មផ្សេងៗទៀត។

ទាក់ទងនឹងតម្លៃដីធ្លីនៅតាមដងផ្លូវក្នុងតំបន់នេះវិញ លោក សាមន មានបញ្ជាក់ថាតម្លៃដីកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ដីឡូតិ៍មាន ទំហំ ៥ម x ២០ម មានតម្លៃចាប់ពី ២០,០០០ដុល្លារ រហូតដល់ជិត ៤០,០០០ដុល្លារ។

សម្រាប់ដីឆៅ(ដីមិនមានការអភិវឌ្ឍន៍ មានក្បាលពី ២០ ទៅ ៣០ ម៉ែត្រការ៉េ) មានតម្លៃពី៦០ ដុល្លារ ទៅ ១០០ ដុល្លារ/ម៉ែត្រការ៉េ បើធៀបនឹងមួយឆ្នាំមុន​ មានតម្លៃពី ៣០ ដុល្លារ ទៅ ៥០ដុល្លារ/ម៉ែត្រការ៉េ។

ដីដែលមានទំហំធំចាប់ពីមួយហិចតាឡើងទៅមានតម្លៃ ៣០ ដុល្លារ ទៅ ៤០ ដុល្លារ/ម៉ែត្រការ៉េ ដែលពីមុនមានតម្លៃពី ១៥ ដុល្លារ ទៅ ២០ ដុល្លារ/ម៉ែត្រការ៉េ។ នេះបើតាមការលើកឡើងរបស់លោក សាមន។

លោកជឿថាតម្លៃដីនឹងហក់ឡើងខ្លាំងបន្ទាប់ពីការស្ថាបនាផ្លូវជាតិលេខ ៥១ បានបញ្ចប់រួចរាល់៕
ដៃគូ​ផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728