អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > កំពង់​ផែ​ទេសចរ​​អន្តរជាតិតម្លៃជិត១០លានដុល្លារ ​បើកមុខទីផ្សារអចលនទ្រព្យ​ក្នុងខេត្តកំពត

កំពង់​ផែ​ទេសចរ​​អន្តរជាតិតម្លៃជិត១០លានដុល្លារ ​បើកមុខទីផ្សារអចលនទ្រព្យ​ក្នុងខេត្តកំពត

ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅ​​កាត់​ថា​ (A​DB) ខេត្តកំពតបានចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់កំពង់​ផែ​ទេសចរ​លំដាប់អន្តរជាតិកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះ។ កំពង់​ផែ​ទេសចរ​ដ៏​ធំ​មួយនេះគ្រោងនឹងវិនិយោគក្នុងរង្វង់ទឹក​ប្រាក់ប្រមាណជិត​១០លាន​ដុល្លារ​អាមេរិក​ ហើយគម្រោងនេះមានទីតាំង​ស្ថិត​​នៅ​​ក្នុង​ភូមិ​ជំ​គ្រាល ឃុំ​​ជំ​គ្រាល ស្រុក​ទឹកឈូ ខេត្ត​កំព​ត​ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជា៥ ទៅ ៦គីឡូម៉ែត្រ​ពី​ទី​រួមខេត្តកំពត។

លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានស្វាគមន៍ចំពោះគម្រោងដ៏ធំមួយនេះ។

សម្រាប់វិស័យអចលនទ្រព្យលោក គែន បានមានប្រសាសន៍ថាគម្រោងនេះជាផ្នែកមួយដ៏ចាំបាច់សម្រាប់ជំរុញដល់កំណើននៃវិស័យទាំងមូលនៅក្នុងតំបន់។

លោកបានបញ្ជាក់ថាតំបន់នេះពីមុនគ្រាន់តែជាដីព្រៃជាប់មាត់ព្រែកហើយមិនសូវមានការអភិវឌ្ឍទេ។ ប៉ុន្តែបច្ចុប្បន្នវាមានភាពសាកសមសម្រាប់ការវិនិយោគវិស័យលំនៅដ្ឋាន សណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗ។

ពាក់ព័ន្ធនឹងតម្លៃដីវិញ លោក គែន បញ្ជាក់ថា​ដោយសារមានគម្រោងសាងសង់កំពងផែ និងស្ថិតនៅកៀកសមុទ្រផង បច្ចុប្បន្នដីធ្លីនៅទំបន់នេះមានតម្លៃចាប់ពី៨០ដុល្លារទៅ១០០ដុល្លារ ឬខ្ពស់ជាងនេះ។ បើធៀបទៅមួយឆ្នាំមុនដីមានតម្លៃត្រឹមតែ២០​ដុល្លារទៅ៣០ដុល្លារប៉ុណ្ណោះ។

បច្ចុប្បន្នកំពតមានកំពង់ផែចំនួនបីក្នុងនោះពីរជាកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនលក្ខណៈពាណិជ្ជកម្ម ហើយមួួយចុងក្រោយនេះជាកំពង់ផែទេសចរ។

លោក គែន ក៏បានកត់សម្គាល់ឃើញដែរថាខេត្តកំពតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយទទួលបានភ្ញៀវទេសចរណ៍ច្រើនគួរឲ្យកត់សម្គាល់។ ជាមួយវត្តមានកំពងផែថ្មីនេះលោកមើលឃើញថាវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិដែលលក្ខណៈទាំងនេះនឹងជួយឲ្យខេត្តកំពតទទួលបានកំណើនភ្ញៀវទេចរណ៍អន្តរជាតិកាន់តែច្រើនឡើងថែមទៀត។​

លោកជឿថា “តម្លៃនៃអចលនទ្រព្យទាំងមូលនឹងបន្តកើនឡើង ហើយការវិនិយោគធំៗ ដ៏ទៃទៀតនឹងបន្តចូលក្នុងខេត្តកំពត។”​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ក៏​បាន​ថ្លែង​ថាការ​កសាង​កំពង់​ផែ​ទេសចរណ៍​នឹង​បើក​ច្រក​សមុទ្រ​កម្ពុជាឆ្ពោះ​ទៅ​កាន់​ពិភពលោក និងជំរុញ​ខេត្ត​កំពត​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​គួរ​ឲ្យទាក់ទាញនៅ​ពេលអនាគត​៕
ដៃគូ​ផ្សព្វផ្សាយ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728