អត្ថបទថ្មីបំផុត
ទំព័រដើម > នីតិវិធី​អាជីវកម្ម > ចង់ដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធអចលនទ្រព្យ តើត្រូវធ្វើដូចម្តេច?

ចង់ដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធអចលនទ្រព្យ តើត្រូវធ្វើដូចម្តេច?

 

លើកមុនប្រិយមិត្តបានដឹងរួចមកហើយពី នីតិវិធីនៃការគណនាពន្ធអចលនទ្រព្យកម្ពុជា។ នៅថ្ងៃ នេះយើង សូមណែនាំលោកអ្នកមកស្វែងយល់ពីនីតិវិធីនៃការដាក់លិខិតប្រកាសពន្ធអចលនទ្រព្យវិញម្តង តើគេធ្វើឡើងដូចម្តេច?

១.ការស្នើសុំលិខិតប្រកាសពន្ធធ្វើឡើងនៅឯណា?
លិខិតប្រកាសពន្ធអចលនទ្រព្យ លោកអ្នកអាចស្វែងរកបាននៅរដ្ឋបាលសារពើពន្ធនៅសាខាពន្ធដារខេត្ត-ក្រុង ក្នុងភូមិសាស្ត្រដែលអចលនទ្រព្យរបស់លោកអ្នកស្ថិតនៅ ឬ លោកអ្នកអាចទាញយកពីគេហទំព័រអគ្គនាយកដ្ឋានពន្ធដារដែលមានអាសយដ្ឋាន www.tax.gov.kh ហើយមិនត្រូវបានគិតថ្លៃនោះឡើយ។

២.តើនីតិវិធីនៃការដាក់លិខិតប្រកាសពន្ធអចលនទ្រព្យធ្វើឡើងយ៉ាងដូចម្តេច?
-ម្ចាស់អាចអចលនទ្រព្យទាំងអស់ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី ០១ ខែ មករារហូតដល់ថ្ងៃ ទី ៣០ កញ្ញានៃឆ្នាំជាប់ពន្ធនីមួយៗ។
-ម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសពន្ធចំនួនពីរច្បាប់ (មួយច្បាប់សម្រាប់រដ្ឋបាលសារពើពន្ធ និងមួយច្បាប់ទៀតសម្រាប់ម្ចាស់អចលនទ្រព្យតែម្តង)

៣. នីតិវិធីនៃការបង់ពន្ធ និងប្រាក់ពន្ធបន្ថែមរបស់អចលនទ្រព្យត្រូវធ្វើឡើងយ៉ាងដូចម្តេច?
-ម្ចាស់អចលនទ្រព្យទាំងអស់អាចបង់ប្រាក់ដោយផ្ទាល់នៅបេឡាសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ
-ប្រសិនបើប្រាក់ពន្ធត្រូវបានបង់តាមប្រពន្ធធនាគារ ម្ចាស់អចលនទ្រព្យត្រូវយកលិខិតប្រកាសពន្ធជូនរដ្ឋបាលសារពើពន្ធពិនិត្យជាមុនសិនមុននឹងបង់ប្រាក់ពន្ធនៅធនាគារ។ បន្ទាប់មកម្ចាស់អចលនទ្រព្យត្រូវភ្ជាប់បង្កាន់ដៃទទួលប្រាក់របស់ធនាគារជាមួយលិខិតប្រកាស ហើយដាក់លិខិតប្រកាសនេះជូនរដ្ឋបាលសារពើពន្ធវិញ។ ក្រោយពីបានទទួលលិខិតប្រកាស និងបង្កាន់ដៃទទួលប្រាក់របស់ធនាគារ រដ្ឋបាលសារពើពន្ធត្រូវចេញបង្កាន់ដៃដែលបញ្ជាក់ថា បានបង់ប្រាក់ពន្ធរួចហើយ។
-ប្រសិនបើម្ចាស់អចលនទ្រព្យមានអចលនទ្រព្យច្រើន ហើយស្ថិតនៅភូមិសាស្ត្ររដ្ឋបាលខុសគ្នា ម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធដាច់ដោយឡែកពីគ្នាទៅតាមភូមិសាស្ត្រដែលអចលនទ្រព្យស្ថិតនៅ។
-ក្នុងករណីដែលអ្នកជាប់ពន្ធយល់មិនច្បាប់អំពីវិធីគណនា ឬ ការបំពេញលិខិតប្រកាស អ្នកជាប់ពន្ធអាចទាក់ទងមករដ្ឋបាលសារពើពន្ធដែលអចលនទ្រព្យស្ថិតនៅដើម្បីទទួលបានការណែនាំ។
-ក្នុងករណីអចលនទ្រព្យណាមួយត្រូវបានលក់ ឬផ្ទេរ ឬ ផ្តល់ជាអំណោយដោយម្ចាស់អចលនទ្រព្យហើយពុំទាន់បានបង់ពន្ធនៅឡើយ រាល់បំណុល និងកាតព្វកិច្ចពន្ធលើអចលនទ្រព្យ គឺបុគ្គលដែលជាអ្នកទទួលប្រយោជន៍ចុងក្រោយជាអ្នកទទួលបន្ទុក។
-ចំពោះអចលនទ្រព្យដែលបានបំពេញទម្រង់ទាំង៣ (ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ លិខិតប្រកាសពន្ធលើអចលនទ្រព្យ និងព័ត៌មានអចលនទ្រព្យ) និងបានបង់ពន្ធឆ្នាំ ២០១១ រួចហើយ សម្រាប់ការប្រកាស និងបង់ពន្ធសម្រាប់ឆ្នាំ ២០១២ តទៅ ពុំចាំបាច់សរសេរបំពេញទម្រង់លិខិតទាំងបីខាងលើឡើយ ម្ចាស់អចលនទ្រព្យគ្រាន់តែបង្ហាញលេខអត្តសញ្ញាណកម្មអចលនទ្រព្យ ដោយភ្ជាប់មកជាមួយនូវលិខិតប្រកាសបង់ពន្ធឆ្នាំ ២០១២ ជូនដល់ភ្នាក់ងារពន្ធដារនៅសាខាពន្ធដារខេត្ត/ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅជាការស្រេច។ បន្ទាប់មកភ្នាក់ងារពន្ធដារនឹងបោះពុម្ព (Print)ចេញនូវព័ត៌មានប្រកាសពន្ធជូនម្ចាស់អចលនទ្រព្យពិនិត្យ និងទទួលស្គាល់ដើម្បីបង់ប្រាក់ពន្ធ។

៤.ក្នុងករណីអចលនទ្រព្យត្រូវបានកាន់កាប់មិនស្របច្បាប់ ឬ កម្មសិទ្ធិអចលនទ្រព្យមានទំនាស់ តើអ្នកណាជាអ្នកដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធ?
-បុគ្គលដែលកាន់កាប់ ឬ ទទួលផលប្រយោជន៍ពីអចលនទ្រព្យ មិនស្របច្បាប់ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ។
-បុគ្គលដែលកំពុងកាន់កាប់ ឬទទួលផលប្រយោជន៍ពីអចលនទ្រព្យមានទំនាស់ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យ។
-ក្នុងករណីអចលនទ្រព្យមានទំនាស់ពុំមានបុគ្គលកំពុងកាន់កាប់ ឬ ទទួលផលប្រយោជន៍ បុគ្គលដែលទទួលបានសិទ្ធិស្របច្បាប់ ឬមានសិទ្ធិទទួលបានផលប្រយោជន៍ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យក្នុងអំឡុងពេលដែលអចលនទ្រព្យនោះខកខានមិនបានបង់ពន្ធ។
បញ្ជាក់៖ ការចុះបញ្ជី ការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើអចលនទ្រព្យមិនអាចបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់ម្ចាស់អចលនទ្រព្យនោះឡើយ។

៥.ដីធ្លីមិនបានប្រើប្រាស់ដែលបានបង់ពន្ធលើអចលនទ្រព្យរួចហើយ ត្រូវជាប់ពន្ធដីធ្លីមិនបានប្រើប្រាស់ដែរឬទេ?
ដីជាកម្មវត្ថុត្រូវជាប់ពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួចហើយ ដីនោះពុំត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទៀតទេ ដោយអនុវត្តគិតចាប់ពីឆ្នាំ ២០១១ តទៅ។ ដីធ្លីមិនបានប្រើប្រាស់ដែលពុំទាន់បានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់មុនឆ្នាំ ២០១១ ដីនោះនៅតែជាប់បំណុលពន្ធលើដីធ្លីមិនបានប្រើប្រាស់នៃឆ្នាំជាប់ពន្ធកន្លងមក។ ចំពោះដីធ្លីដែលមានតម្លៃស្មើ ឬតិចជាង  ១០០ ០០០ ០០០ លានរៀលដែលមិនជាប់ពន្ធលើអចលនទ្រព្យ ដីនោះនៅតែជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ដដែល៕

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​បើ​ខ្សោយ​ខាង​ទំនាក់ទំនង​​ ​អ្នក​គួរ​ព្យាយាម​ពង្រឹង​វា​​តាមរយៈ​វិធី​​ទាំង​៦​ចំណុច​នេះ​!​

​អ្នក​ប្រាជ្ញ​ជនជាតិ​ក្រិក​ ​​​លោក​ អារីស្តូត​៖ ​​«​ឫសគល់​នៃ​ការ​អប់រំ​ ​គឺ​​ល្វីង​​ ​ប៉ុន្តែ​​​ផ្លែផ្កា​នៃ​ការ​អប់រំ​វិញ ​គឺ​ផ្អែម​`»

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?

​អ្នក​ប្រាជ្ញ​ចិន​ ខុង​ជឺ​៖ ​«​​មនុស្ស​ដែល​​ហ៊ាន​សួរ​​នឹង​ល្ងង់​តែ​មួយ​នាទី ​តែ​បើ​មិន​ហ៊ាន​សួរ​វិញ ​នឹង​ល្ងង់​មួយ​ជីវិត​»

អត្ថបទពាណិជ្ជកម្ម​

ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT» សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ

NYC Alpha Serum ព្យាបាលមុខមុន ស្នាមជ្រួញ ធ្វើអោយមុខសភ្លឺថ្លាតឹងរលោងក្នុងមួយសប្តាហ៍​

ត្រៀមកូនៗចូលប្រកួតក្នុងពិព័រណ៍កុមារហើយឬនៅ?

មកមើលការបញ្ចុះតម្លៃដ៏អស្ចារ្យលើផលិតផលកុមារនិងគ្រួសារជាង៥០០០មុខក្នុងពិព័រណ៍កុមារនិងគ្រួសារលើកទី៦!!!

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031